ភាគ៦៩:រៀបការនឹងបងម្ដងទៀតណា

748 54 1
                                    

+ល្ងាច

រយះពេលដែរយ៉ុនហ្គីរង់ចាំរាងតូចគឺតាំងពីរថ្ងៃត្រង់រហូតដល់ល្ងាចហើយគេនៅតែមិនព្រមចេញមកជួបនាយទៀត នាយកម្លោះដើរចុះដើរឡើងក៏មិនហ៊ានចូលទៅខាងក្នុងសោះ ព្រោះថាមិនចង់រំខានគេឡើយ

"តើអូនមកទេជីមីន?"យ៉ុនហ្គីនិយាយដោយភាពអន់ចិត្តតែម្នាក់ឯងគេឲ្យនាយចាំឡើងច្រើនម៉ោងហើយនៅតែមិនមកទាន់ឃើញគេចេញមកទៀត

"ជីមីន!"បន្ដិចក្រោយមកទើបឃើញរាងតូចចុះមកទើបនាយរហ៌សស្រែកហៅគេដោយចិត្តរំភើប

"យ៉ុនហ្គី នេះបងនៅមិនទាន់ទៅទេហ្អេស?"ឮនាយស្រែកហៅហើយក៏ងាកទៅរកនិយាយដោយការភ្ញាក់ផ្អើលមិននឹកស្មានថានាយទ្រាំចាគេយូរបែបនេះសោះ

"នៅទេ"នាយនិយាយដោយបង្ហាញ់ស្នាមញញឹមដាក់

"បងនៅចាំខ្ញុំរហូតបែបនេះតើមែន?"គេចង់ដឹងថានាយស៊ូទ្រាំរង់ចាំគេបែបនេះទាល់តែគេចុះមកឬយ៉ាងមិច?

"មែនហើយ បងនៅរង់ចាំអូនរហូត"

"ប្រុសល្ងង់ បងធ្វើល្ងង់ឬយ៉ាងមិចហ្នឹង"ជីមីនឮហើយសែនហួសចិត្តនឹងនាយ តើនាយធ្វើល្ងង់ឬយ៉ាងមិចបានជាទ្រាំត្រាំរង់ចាំគេរហូតបែបនេះ នាយមិនធុញទ្រាំខ្លះទេហ្អេស?យូរយ៉ាងនេះគេគិតថានាយត្រឡប់ទៅវិញបាត់ហើយតែមានឯណាប្រុសក្បាលរឹងម្នាក់នេះមាន:យកឈ្នះអោយទាល់តែបាន ធ្វើបេះដូងគេរីកមាឌដោយសារតែនាយម្ដងទៀតហើយ ដឹងទេថាពេលនេះគេរំភើបយ៉ាងណានោះពេលឃើញទង្វើររបស់នាយធ្វើដាក់គេបែបនេះហើយ

"បងសុខចិត្តធ្វើល្ងង់ឲ្យតែអូន ព្រមស្នេហ៍"ឆ្លៀតឪកាសនេះនាយក្រាស់នៅតែមិនភ្លេច លេងសើចទៀត រកស្នេហ៍រកស្និតស្អីទៀតរៀបការជិតបានកូនមួយហើយនោះ

"ឆ្កួត! ដំណាក់កាលនេះហើយរកស្នេហ៍ស្អីទៀត"និយាយរួចជីមីនក៏ដើរទៅឡើងឡានរបស់នាយបាត់ដោយសារតែភាពអៀននឹងសម្ដីនាយនេះហើយ យ៉ុនហ្គីមិនរករឿងញ៉ោះឲ្យគេអៀនទៀតសម្លឹងមើលទៅផែនខ្នងរបស់រាងតូចដោយស្នាមញញឹមជាប់មាត់គេគឺនៅតែមិនផ្លាស់ប្ដូរឡើយកាយវិការពាក្យសម្ដីគេនៅតែដូចដើម

"មិចមិនឆាប់មក ប្រយ៌ត្នខ្ញុំប្ដូរចិត្តណា"ឃើញថានាយនៅញញឹមញញែមនៅហ្នឹងហើយក៏ស្រែកហៅឲ្យនាយឡើងឡានបើមិនអ៊ីចឹងទេគេប្ដូរចិត្តហើយ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now