ភាគ៣៧:ឯងធ្វើអីដាក់ប្អូនស្រីយើងខ្លះ?

636 44 1
                                    

មកដល់បន្ទប់ហើយ ជីមីនក៏ប្រញាប់យកទូរស៌ព្ទខលទៅម៉ាក់របស់ខ្លួនភ្លាម ដើម្បីរកមូលហេតុរឿងដែរកើតឡើងចំពោះប្អូនស្រីរបស់យ៉ុនហ្គី

"អាឡូម៉ាក់"អ្នកជាម៉ាក់លើកទទួលភ្លាមគេក៏រហ៌សនិយាយទៅកាន់គាត់មុនភ្លេត

(អោវ!ជីមីនមែនទេកូន?)

"បាទម៉ាក់ ម៉ាក់សុខសប្បាយទេ?"

(ច៎ាម៉ាក់មិនអីទេ ចុះកូន?)មុននឹងចូលសាច់ការពីរនាក់ម៉ាក់កូននៅតែមិនភ្លេចសួរសុខទុក្ខគ្នាចុះឡើង

"កូនសុខសប្បាយទេ"ឮគាត់សួរដល់ត្រឹមនេះហើយជីមីនក៏រាងរអាក់រអួលដែរព្រោះថាគេរាល់ថ្ងៃនេះមិនដែលស្គាល់យ៉ាងមិចថាជាក្ដីសុខនោះទេមានតែទុក្ខជាន់លើទុក្ខ តែដើម្បីតែកុំឲ្យគាត់បារម្ភពីរគេមានតែជ្រើសយកពាក្យកុហកសិនចុះ

"ម៉ាក់កូនសួររឿងមួយបានទេ?"មិនបូរបាច់ច្រើនទៀតរាងតូចក៏សួរទៅគាត់តែម្ដង

(បានសួរមកកូន)

"ខ្ញុំចង់ដឹងរឿងប្អូនស្រីប្ដីខ្ញុំ តើមានពាក់ព័ន្ធអីជាមួយប៉ា
នឹងម៉ាក់ទៅ"

(ហេតុអីកូនសួររឿងនេះ?)ឮដល់រឿងនេះហើយអ្នកស្រីផាកស្រាប់តែស្ទាក់ស្ទើរក្នុងការឆ្លើយភ្លាម

"សុំអង្វរសូមម៉ាក់ជួយប្រាប់ខ្ញុំផង កុំឲ្យខ្ញុំរស់នៅក្លាយជាមនុស្សល្ងង់អី"ឮគាត់សួរមកកាន់គេបែបនេះវិញហើយរាងតូចរឹតតែតឹងទ្រូងខ្លាំងលើសដើមតើពួកគាត់បានធ្វើអីទៅហេតុអីក៏ពិបាក់នឹងឆ្លើយប្រាប់ខ្លួនខ្លាំងបែបនេះគេក៏ជាកូនរបស់គាត់ដែរតែហេតុអីរឿងសំខាន់ពាក់ព៌ន្ធនឹងគ្រួសារបែបនេះគាត់មិនប្រាប់ឲ្យគេដឹងផងតើគាត់មានដែលទុកគេជាកូនខ្លះទេ

(កុំគិតបែបហ្នឹងអីកូនប្រុសម៉ាក់នឹងប្រាប់កូនឲ្យបានដឹងចុះ ម៉ាក់សុំទោសដែរលាក់កូន ព្រោះម៉ាក់ចង់មានពេលល្អមួយសម្រាប់ប្រាប់កូន តែពេលនេះវាសមបំផុតហើយ)
ឮគាត់និយាយបែបនេះហើយគាត់ក៏ចាប់បកស្រាយប្រាប់កូនប្រុសទាំងអួលដើមកគាត់មិនមែនមិនមានបំណងប្រាប់គេទេព្រោះគាត់រង់ចាំពេលល្អសម្រាប់គេប៉ុណ្ណោះតែពេលនេះគេគួរតែដឹងឮរឿងទាំងនេះហើយព្រោះថាគេគឺកំពុងតែស្ថិតនៅក្នុងរឿងនេះដែរ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now