ភាគ៤៦:ខ្ញុំចង់ចេញពីរទីនេះ ខ្ញុំទ្រាំលែងបានហើយ

789 72 10
                                    

+ព្រឹកថ្ងៃបន្ទាប់

"តុកៗ"

"អ្នកប្រុសក្រោកហើយឬនៅ?"មីនយូនៅមិនសុខទើបប្រញាប់រត់មកមើលរាងតូចនៅក្នុងបន្ទប់

"បាទ"ជីមីនឮសម្លេងនាងហើយទើបស្រែកប្រាប់ពីរខាងក្នុងទៅ

"ក្រាក..!"ដោយបានការអនុញ្ញាតពីរចាហ្វាយតូចហើយនាងក៏បើកទ្វាចូលទៅ

"អ្នកប្រុសឃ្លានទេ?"

"មិនអីទេ"

"មោះចាំខ្ញុំលាបថ្នាំឲ្យអ្នកប្រុសណា"បានចម្លើយហើយនាងក៏ខិតទៅជិតជីមីនហើយសុំគេលាបថ្នាំត្រង់កជើងដែររឹតដោយច្រវ៉ាក់ធ្វើឲ្យជើងរបស់រាងតូចរលាត់សាច់តិចៗ ហើយនៅមានរបួសត្រង់មុខដោយសារអំបែងចាន

"..."ជីមីនមិនតបបណ្ដោយឲ្យមីនយូធ្វើ ដោយគេលួចញញឹមរំភើបចិត្តនឹងទឹកចិត្តនាងណាស់ ទោះជាខ្លួនត្រូវនាយធ្វើបាបស្អប់មើលងាយខ្លួនគ្រប់យ៉ាងក៏ដោយក៏នៅតែមានមនុស្សល្អដែរគិតបារម្ភនឹងចាំជួយខ្លួនគ្រប់ពេលដែរ ហេតុអីៗគេគិតខ្លីចង់សម្លាប់ខ្លួនទៅវិញ ទាំងដែរគេនៅមានមនុស្សដែរត្រូវការនឹងចាំបារម្ភពីរគេច្រើនណាស់ជាពិសេសគឺប៉ាម៉ាក់នឹងយាយរបស់គេនៅមានដំណក់ឈាមតូចមួយដុំក្នុងផ្ទៃរបស់គេទៀត ទោះជាយ៉ុនហ្គីមិនខ្វល់ពីរខ្លួនក៏ដោយចុះ ពេលនេះគេហត់គេឆ្អែតហើយគេក៏លែងចង់ខ្វល់ពីរនាយទៀតដែរ

"បងយូ.."រាងតូចលួចសម្លឹងមើលមុខមីនយូដោយស្នាមញញឹមហើយឈ្មោះនាងតិចៗ

"ច៎ាស!"

"ខ្ញុំចង់ចេញពីរទីនេះ ខ្ញុំទ្រាំលែងបានហើយ"មែនដោយសារតែពេលនេះគេលែងមានភាពអត់ធ្មត់នឹងមនុស្សប្រុសដូចជានាតទៀតហើយ ដំបូងគេតាំងចិត្តថានឹងនៅយកឈ្នះបេះដូងរបស់យ៉ុនហ្គីឲ្យបាន ហើយនៅសងសំណង់ដែរគ្រួសារគេបានធ្វើដាក់ប្អូនស្រីនាយផងដែរទោះជាគេមិនទាន់ដឹងច្បាស់ពីររឿងនេះក៏ដោយក៏គេសុខចិត្តទ្រាំដែរ តែពេលនេះគេលែងចង់ហើយគេហត់ពេកហើយ គេលែងចង់ទ្រាំដើម្បីនរណាទៀតហើយ ព្រោះពេលនេះគេនៅមានប៉ាម៉ាក់លោកយាយដែររង់ចាំក៏ដូចជាត្រូវការវត្តមានគេត្រឡប់ទៅវិញ ទោះជាគេមិនបានបេះដូងបុរសម្នាក់នេះទៅវិញ តែគេបានកូនមួយដែរជាចំណង់ដៃរបស់ខ្លួនប៉ុននេះគេអស់ចិត្តហើយ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Onde histórias criam vida. Descubra agora