ភាគ៥១:ឯងលែងចង់នៅទ្រាំនៅជាមួយយើងទៀតហើយមែនទេ?

825 88 7
                                    

ជីមីនដើរមកបន្ទប់របស់ខ្លួនហើយក៏សម្រូតខ្លួនយំយ៉ាងខ្សឹបខ្សួលតែម្នាក់ឯង នឹកឃើញដល់សកម្មភាពរបស់ស្វាមីនឹងស្រីបម្រើអម្បិញមិញគេឈឺណាស់ ឈឺគ្មានពាក្យអ្វីត្រូវនិយាយទៅហើយ ខ្លួនខំស្រឡាញ់នាយអស់ពីរបេះដូងមើលទង្វើរនាយធ្វើមកលើខ្កួននចុះ វាហួសហេតុពេកហើយ បើពេលនេះគេអាចរត់ចេញទៅបានគេនឹងចេញមិនឲ្យសូម្បីតែជួបមុខនាយទៀតឡើយ តែគ្រប់យ៉ាងបានត្រឹមតែគិតប៉ុណ្ណោះព្រោះពេលនេះក៏ដឹងថានាយសាហាវយ៉ាងណា

"ហ្អឹកៗប៉ាម៉ាក់ យកកូនទៅវិញផង កូនមិនចង់នៅជាមួយគេទៀតទេ កូនហត់ហើយ"រាងតូចប្រាស់ខ្លួនដេកនឹងការ៉ូយំដង្ហើយរកឈ្មោះប៉ានឹងម៉ាក់ខ្លួនទាំងក្ដីនឹករលឹក ព្រោះពេលនេះគេហត់ណាស់គ្រប់យ៉ាងលែងចង់រស់ទៅហើយបើកុំគិតកូនក្នុងផ្ទៃទេនោះ

+ព្រឹកថ្ងៃបន្ទាប់

"តុកៗ"

"ជីមីនៗ"សម្លេងហៅឈ្មោះអ្នកខាងក្នុងដោយសម្ដីស្រាលៗ

"ក្រាក..."ដោយមិនឃើញភរិយាឆ្លើយតបមកវិញ នាយក៏សម្រេចចិត្តបើកទ្វារចូលទៅមើល

"ជីមីន ហេតុអីមកគេងបែបនេះ"យ៉ុនហ្គីឃើញថារាងតូចនៅគេងក្រាប់មុខនឹងការរ៉ូតាំងពីរយប់មិញក៏ដើរជិតហើយវែកសក់ដែររញេរញៃចេញពីរមុខ

"ឯងយំ?"ឃើញដានទឹកភ្នែកលើថ្ពាល់គេហើយនាយក៏និយាយ ហេតុអីគេយំតើគេយំរឿងអីទៅ តើគេពិបាកចិត្តខ្លាំងណាស់មែនទេ ឬមួយគេខូចចិត្តដែរមិនបានត្រឡប់ទៅផ្ទះវិញ គិតដល់ត្រឹមនេះហើយទឹកមុខយ៉ុនហ្គីក៏ប្រែប្រួលភ្លាមៗនាយមានអារម្មណ៍ថាអន់ចិត្តណាស់ បើដឹងថាគេខូចចិត្តយំរឿងមិនបានត្រឡប់ទៅផ្ទះគេវិញនោះ

"ឯងលែងចង់នៅទ្រាំនៅជាមួយយើងទៀតហើយមែនទេ?"យ៉ុនហ្គីចោទសួរអ្នកដែរគេងដោយការអន់ចិត្ត មិននិយាយច្រើនជាងនេះនាយក៏លើកបីភរិយាឡើងដាក់លើគ្រែហើយដណ្ដប់ភួយឲ្យគេរៀបរយបន្ទាប់ក៏ចេញទៅធ្វើការបាត់

"អ្នកប្រុស"ឃើញយ៉ុនហ្គីចុះមកក្រោមជេសាក៏រត់មកស្ទាក់មុខនាយកម្លោះភ្លាម ចំណែកឯនាយកម្លោះវិញពេលឮនាងហៅហើយនាយក៏ព្រមឈប់ទាំងមិនចង់ដោយទឹកមុខធុញទ្រាំបំផុតហើយ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now