ភាគ៦២:ក្ដីសុខ

741 91 7
                                    

+យប់

កណ្តាលយប់អាធ្រាតយ៉ុនហ្គីចេះតែនៅមិនសុកទើបចេញមកខាងក្រៅដើម្បីឲ្យចិត្តស្ងប់ខ្លះ ព្រោះមួយរយះនេះនាយពិបាកចិត្តរឿងជីមីនណាស់មិនដឹងធ្វើយ៉ាងណាឲ្យគេបាត់ខឹងទេ

"ចាហ្វាយ"

"ឯងមិនទាន់ចូលដេកទេហ្អេស?"

"ឃើញចាហ្វាយចេញមកក្រៅទើបខ្ញុំ មកតាមមើលចាហ្វាយ"គេក្រែងថាចាហ្វាយមានរឿងអីទើបចេញមក ជួយមើលលេចកើត

"យើងចង់នៅម្នាក់ឯងៗ ទៅគេងចុះ"

"បាទ"

"ប្រាវ!"លីណូរៀបនឹងដើរទៅវិញក៏ស្រាប់តែមានសម្លេងលាន់ឮមកពីរខាងក្នុងទើបធ្វើឲ្យពីរនាក់កូនចៅនឹងចាហ្វាយក្រញ៉ាងខ្លួនត្រៀមភ្លាម

"មានរឿងអី?"

"ខ្ញុំថាមានរឿងមិនស្រួលហើយទាន"និយាយរួចលីណូក៏ដកកាំភ្លើងចេញមក

"ឯងចូលទៅមើលខាងក្នុង យើងចូលបន្ទប់ជីមីន"អ្វីដែលនាយបារម្ភបំផុតនោះគឺជីមីនខ្លាចថាគេមានរឿងអីកើតឡើង

"បាទទាន"យល់ព្រមគ្នាហើយពីរនាក់កូនចៅនឹងចាហ្វាយនាយក៏បំបែកគ្នាចេញទៅបាត់

"តុកៗ!"

"ជីមីនបើកទ្វាឲ្យបង"មកដល់បន្ទប់របស់រាងតូចហើយនាយក៏គោះទ្វាហៅដើម្បីឲ្យគេបើកទ្វាឲ្យនាយចូលទៅខាងក្នុង

"ក្រាក...!"ឃើញថារាងតូចមិនតបទើបនាយសម្រុកបើកចូលទៅតែម្ដងតែសភាពខាងក្នុងគឺទទេស្អាតគ្មានឃើញវត្តមានគេសោះ

"ជីមីន អូននៅឯណា"នាយស្រែកហៅគេផង រកគេពេញបន្ទប់ផងក៏នៅតែមិនឃើញគេដដែល ឃើញបែបនេះហើយយ៉ុនហ្គីចាប់ផ្ដើមមិនស្រួលភ្លាមក៏បញ្ជាកូនចៅឲ្យតាមរកគេបន្ដទៀត

"ចាហ្វាយ"

"យ៉ាងឃើញជីមីនទេ"ពេលនេះនាយបារម្ភតែរាងតូចម្នាក់គត់

"មានមនុស្សនៅខាងក្នុង"

"..."ឮបែបនេះហើយយ៉ុនហ្គីមិនតបអ្វីទាំងអស់ទើបរត់ទៅភ្លាម មើលដល់ខាងក្នុងដែរជាកន្លែងផ្ទះបាយហើយ ក៏បើកភ្លើងបំភ្លើភ្លាម ព្រោះថាសម្លេងគឺចេញមកពីរទីនេះ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Onde as histórias ganham vida. Descobre agora