ភាគ៤៧:ហ្អឹកៗ កុំធ្វើបាបខ្ញុំអី

837 90 10
                                    

ក្រោយពីរមីនយូចេញទៅផុតហើយជីមីនក៏រង់ចាំឡានតាក់សុីមកដល់មិនយូឡានមួយគ្រឿងក៏មកឈប់នៅពីរមុខខ្លួន រាងតូចឃើញបែបនេះហើយសែនត្រេកអរទើបប្រញាប់ និយាយទៅកាន់តៃកុងឡានភ្លាម

"លោកពូ ជួយដឹកខ្ញុំទៅផងចាំខ្ញុំឲ្យលុយ"

"បាទ ឡើងមក"ស្ដាប់រាងតូចនិយាយចប់ហើយបុរសម្នាក់នោះក៏ឲ្យគេឡើងឡាន

+តាមផ្លូវ

"លោកពូ!"

"បាទ"

"ខ្ញុំសុំខ្ចីទូរស៌ព្ទលោកពូបន្ដិចបានទេ?"រាងតូចនៅសុខៗក៏ស្រាប់តែចង់ខ្ចីទូរស៌ព្ទពូតៃកុងឡានព្រោះថាពេលនេះគេរត់មកតែខ្លួនប៉ុណ្ណោះមិនបានយកអីមកតាមទេ

"បាន"ពូតៃកុងឡានមិនចិត្តអាក្រក់ទើបដកទូរស៌ព្ទឲ្យទៅគេ

"ទីង!"

"ចាំបន្ដិចណា"រៀបនឹងហុចឲ្យគេហើយទូរស៌ព្ទគាត់ក៏ស្រាប់តែលោតសារមកភ្លាមទើបគាត់លើកមើលសារសិនមុននឹងឲ្យទៅគេ

"បាទ"ទោះជាពេលនេះប្រញាប់យ៉ាងណាក៏ដោយក៏មិនខ្វះសុជីវធម៍ឡើយ

"...?"ក្រោយពីរមើលសារនោះចប់ហើយពូតៃកុងឡានក៏ ងើយមុខមើលសម្លឹងមើលមុខជីមីនតាមកញ្ចក់ឡាន ដោយទឹកមុខចម្លែក

"យ៉ាងមិចលោកពូ មុខខ្ញុំប្រលាក់អីហ្អេស?"ជីមីនឃើញថាពូតៃកុងឡានមើលមុខគេចម្លែកទើបគេសួរទៅគាត់

"អរ!គ្មានអីទេ? ចាំបន្ដិចទៅណា ទូរស៌ព្ទខ្ញុំនៅរវល់"នៅសុខៗគាត់បែរជាមិនឲ្យទូរស៌ព្ទគេខ្ចីវិញទាំងដែរមិញគាត់រៀបនឹងហុចឲ្យគេទៅហើយ

"..."ជីមីនហើបមាត់និយាយមិនចេញបានត្រឹមតែចំហរមាត់ឆ្ងល់នឹងគាត់នៅពេលនេះតែខ្លួនក៏មិនអាចបង្ខំសុំរបស់គេបានឡើយ

"ងឺត.."

"លោកពូឈប់ឡានធ្វើអី?"សុកៗឡានរបស់គាត់ក៏ត្រូវបានឈប់ឃើញបែបនេះហើយជីមីនក៏សួរទៅទាំងចិត្តអន្ទះសារនេះគេប្រញាប់ផង

"មានឡានស្ទាក់មុខយើងនៅខាងមុខ អ្នកប្រុសនៅក្នុងឡានសិនហើយ ចាំខ្ញុំចេញទៅដោះស្រាយ"និយាយប្រាប់រាងតូចហើយគាត់ក៏ចុះទៅបាត់ ចំណែកឯជីមីនឃើញសភាពការបែបនេះហើយគេដូចជានៅមិនស្រួលក្នុងចិត្តសោះប្រសិនបើឡានយ៉ុនហ្គីតាមមកគេស្លាប់មិនខានទេ

"សួរស្ដីចាហ្វាយ"បុរសម្នាក់នោះដើរទៅដល់ហើយក៏អោនគំនាបគោរព្ធដល់អ្នកចំពោះមុខ

"ខានជួបគ្នាយូរហើយសុខសប្បាយទេ?"អ្នកជាចាហ្វាយដែរបែកគ្នាពីរកូនចៅនៅតែមិនភ្លេចសួរនាំទៅកូនចៅ

"បាទ មិនអីទេ"

"ល្អហើយ គរយ៉ាងមិចហើយ"

"គេសុវត្ថិភាព ល្អណាស់ទាន"

"អរគុណឯងហើយ"

"ហ៎ាស!យ៉ុនហ្គី!!"ឃើញវត្តមានរបស់យ៉ុនហ្គីកំពុងតែដើរសម្ដៅមករកឡានអមដោយអង្គរក្សជាច្រើនហើយជីមីនក៏ស្រែកហៅឈ្មោះស្វាមីបេះដូងសឹងតែធ្លាក់ដល់ដី ជានាយពិតមែន ទើបគេប្រញាប់ក្រោបចុះដើម្បីកុំឲ្យនាយឃើញគេនៅក្នុងឡាន

"តុកៗ"

"..."ឮសម្លេងគោះទ្វាហើយជីមីនគិតតែក្រោបចុះ ខ្លួនគេពេលនេះភ៌យឡើងញើសជោគក្បាលទៅហើយ បេះដូងគេសឹងតែលោតចេញមកក្រៅ

"មិនបាច់ប្រឹង ពួនស្អីទេ យើងឃើញហើយ"រាងក្រាស់បើកទ្វាឡានហើយក៏អោនមុខជិតទៅនឹងមុខភរិយារួចនិយាយ

"..."រាងតូចពេលនេះគេខ្លាចនាយញ៌រខ្លួនអស់ទៅហើយៗក៏មិនព្រមងើបមុខមកមើលនាយដូចគ្នា បានត្រឹមតែក្រាបមុខចុះលួចបង្ហូរទឹកភ្នែកតែម្នាក់ឯងដោយភាពភ៌យខ្លាច

"ហឹស!"យ៉ុនហ្គីឃើញសភាពគេបែបនេះហើយក៏លួចញញឹមចុងមាត់អស់សំណើចនឹងភរិយា

"ឆាប់ងើបមុខ"នាយប្រាប់គេដោយសម្លេងខ្ពស់ៗដាក់គេដែរធ្វើឲ្យអ្នកដែរក្រាបមុខចុះរឹតតែភ៌យខ្លាំសលើសដើម

"ហ្អឹកៗ កុំធ្វើបាបខ្ញុំអី"ជីមីនងើបមុខមកហើយក៏និយាយប្រាប់នាយទាំងទឹកភ្នែករហាមខ្លួនញ៌រដូចកូនសត្វធ្លាក់ទឹក ដែរធ្វើឲ្យយ៉ុនហ្គីឃើញហើយសែនហួសចិត្តនឹងគេនេះនាយមិនទាន់បានធ្វើស្អីគេផង

"ឆាប់មកនេះ"និយាយហើយយ៉ុនហ្គីក៏ចាប់ទាញ់កាយតូចដែលខ្សោយកម្លាំងឲ្យមកផ្អឹបនឹងទ្រូងខ្លួន

"អ្ហាយ..!ហ្អឹក"

"ជីមីនៗ"រាងតូចស្រែកដាច់មួយសម្លេងក៏សន្លប់ក្នុងទ្រូងមុំារបស់យ៉ុនហ្គីតែម្ដង ឃើញបែបនេះហើយយ៉ុនហ្គីក៏ដាស់ដោយទះមុខគេតិចៗដើម្បីឲ្យគេភ្ញាក់ដឹងខ្លួន

"ឆាប់ចេញឡានទៅវិញ"ដោយដាស់ភរិយាមិនភ្ញាក់ហើយនាយក៏លើកបីគេឡើងរួចបញ្ជារកូនចៅទាំងអស់ឲ្យចេញឡានទៅវិញ

To be Continued_______________

អេតមីនអោយមួយភាគទៀត😞

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now