ភាគ៣៩:បងចង់ធ្វើអីខ្ញុំទៀតហើយ សុំអង្វរកុំបាបខ្ញុំអីប៉ុននេះខ្ញុំវេទនាណាស់ទៅហើយ

706 63 7
                                    

"ព្រូង"រត់ទៅអាងទឹកដែររាងតូចធ្លាក់ចូលហើយយ៉ុនហ្គីក៏លោតចុះទៅជួយគេភ្លាម បន្ទាប់មកក៏លើកគេមកខាងលើវិញ ចំណែកឯមីនយូឃើញបែបនេះហើយនាងក៏មិនប្រងើយកន្ដើយរហ៌សចូលទៅជួយស្រង់ចាហ្វាយចេញពីរទឹកដូចគ្នា

"អ្នកប្រុសតូច"នាងស្រែកហៅរាងតូចតិចៗដោយសារតែពេលនេះគេបិតភ្នែកសន្លប់បាត់មាត់ឈឹង

"ជីមីនៗ!"យ៉ុនហ្គីរហ៌សក្រោកចេញពីរទឹកឡើងមកលើហើយចូលទៅដាស់គេម្ដង

"ជីមីន ភ្ញាក់ឡើង"ការដាស់របស់នាយគ្មានប្រយោជន៍ឡើយទោះជាប្រឹងយ៉ាងណាក៏គេនៅតែមិនភ្ញាក់ដឹងខ្លួនឡើយ តែយ៉ាងណាយ៉ុនហ្គីនៅតែមិនព្រមបោះបង់ក្នុងការសង្រ្គោះគេទើបនាយចាប់ក្រជិបច្រមុះគេហើយទម្លាក់បបូរមាត់នាយបបូរមាត់ទៅលើបបូរមាត់ក្រពុំដើម្បីបឺតយកទឹកចេញ

"ជីមីនដឹងខ្លួនឡើង"ម្ដងទៀតនាយក៏យកដៃសង្កត់លើទ្រូងរាងតូចធ្វើការសង្កត់ខ្លាំងៗដើម្បីឲ្យគេឆាប់ដឹងខ្លួនឡើងវិញ

"ខិះៗ"មិនយូរយូលីក៏បានដឹងខ្លួនឡើងវិញ ឯទឹកដែរនាងលេបចូលពោះបញ្ច្រក់ចូលច្រមុះក៏ចេញមកដូចគ្នា

"ជីមីនឯងយ៉ាងមិចហើយ?"ពេលឃើញថារាងតូចដឹងខ្លួនហើយនាយក៏ប្រញាប់សួរទៅកាន់គេដោយការបារម្ភ

"ខិះៗ..យ៉ុនហ្គី.."ជីមីនបើកភ្នែកមើលនាយយឺតៗហើយហៅឈ្មោះនាយទាំងសម្លេងខ្សាវៗ

"ចាហ្វាយ ខ្ញុំថានាំអ្នកប្រុសទៅក្នុងសិនទៅ"មីនយូយល់ថាទីនេះវាមិនល្អទើបប្រាប់ឲ្យចាហ្វាយនាំរាងតូចចូលទៅខាងក្នុងផ្ទះវិញ ចំណែកឯយ៉ុនហ្គីមិនប្រកែកទើបលើកបីគេចូលទៅខាងក្នុងនាំគេទៅបន្ទប់ភ្លាម មកដល់ហើយនាយក៏ដាក់គេលើពូកមួយៗ

"ចាំខ្ញុំជាអ្នកមើលអ្នកប្រុសក៏បាន"មកដល់ហើយមីនយូក៏អោយចាហ្វាយចេញព្រោះនាងត្រូវរៀបចំផ្លាស់សម្លៀកបំពាក់ឲ្យចាហ្វាយតូចរបស់នាង

"ឯងទេដែរត្រូវចេញនោះ"ឮនាងនិយាយបែបនេះហើយយ៉ុនហ្គីក៏ដេញឲ្យនាងចេញភ្លាមព្រោះនាយចង់មើលថែររាងតូចដោយខ្លួនឯង

"ច៎ា"ឮបញ្ជារចាហ្វាយនាយដូចឆ្នេះហើយនាងក៏ដើរចេញទៅបាត់ទុកឲ្យចាហ្វាយប្រុសបាននៅមើលចាហ្វាយតូចនាងចុះ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now