ភាគ៥៥:ហុឺកៗ...!!ហុឺៗ មិនពិតទេ...!!

967 102 18
                                    

+មន្ទីរពេទ្យ

យ៉ុនហ្គីប្រញាប់បីកាយភរិយាចុះមកពីរក្នុងឡានចូលក្នុងមន្ទីរពេទ្យប្រចាំត្រកូលរបស់នាយ ក្នុងនោះក្រុមគ្រូពេទ្យក៏បានរត់មកទទួលដាក់រាងតូចចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់

"សុំលោក រង់ចាំខាងក្រៅសិន"គ្រូពេទ្យប្រាប់ឲ្យយ៉ុនហ្គីអង្គុយចាំខាងក្រៅសិន ព្រោះពួកគាត់ត្រូវការសង្រ្គោះ

"គ្រូពេទ្យសុំជួយប្រពន្ធខ្ញុំផង"ទោះជាគ្រូពេទ្យបានចូលទៅផុតហើយក៏ដោយយ៉ុនហ្គីនៅតែស្រែផ្ដាំពីរក្រោយ ឲ្យគ្រូពេទ្យជួយប្រពន្ធនាយឲ្យបានផងចុះ

"ជីមីនអូនកុំកើតអីឲ្យសោះណា"យ៉ុនហ្គីដាក់បង្គុយចុះលើកៅអីទល់មុខបន្ទប់ហើយ និយាយបួងសួងសូមកុំឲ្យគេកើតអីទាំងទឹកភ្នែកហូរកាត់ថ្ពាល់ នឹកឃើញរូបភាពអម្បិញមិញនាយស្លុតចិត្តហើយក៏ឈឺចាប់ណាស់រូបភាពឈាមហូរមកចេញពីរខ្លួនគេជាឈាមកូននាយ តើនាយអាចនឹងសង្ឃឹមថាកូនរស់បានប៉ុន្មាន%ទៅ

"អ្នកប្រុសតូចប្រាដកជាមិនអីទេចាហ្វាយ"លីណូដែរតាមចាហ្វាយមករហូតក៏ចូលទៅអង្គុយជិតចាហ្វាយនាយ ហើយដៃចាប់ដៃចាហ្វាយនាយជាការផ្ដល់កម្លាំងចិត្ត

"..."យ៉ុនហ្គីបានត្រឹមតែងក់ក្បាលយល់ ទាំងដែរកំពុងតែខ្ទប់មុខយំនៅឡើយ

"ក្រាក..."

"គ្រូពេទ្យ គេយ៉ាងមិចហើយ"គ្រាន់តែឃើញពេទ្យចេញមកភ្លាមនាយក្រាស់ក៏ស្ទុះទៅរកភ្លេត

"អ្នកប្រុសជីមីន បាត់បង់ឈាមច្រើណាស់ ពួកយើងត្រូវការឈាមជាបន្ទាន់"

"យកឈាមខ្ញុំទៅគ្រូពេទ្យ"គ្រាន់តែឮបែបនេះភ្លាមរាងក្រាស់តបទៅគ្រូពេទ្យឲ្យយកឈាមនាយដើម្បីសង្រ្គោះប្រពន្ធភ្លេត

"មកតាមខ្ញុំមក ខ្ញុំត្រូវការពិនិត្យមើលប្រភេទឈាមលោកសិន"

"បាទ"និយាយហើយនាយក៏ដើរទៅតាមគ្រូពេទ្យដើម្បីពិនិត្យឈាម

"ឈាមលោកអាចបញ្ជូលបាន ទោះមិនមែនជាប្រភេទឈាមដូចគ្នាក៏ដោយ តែវាក៏ស្រដៀងគ្នា"ក្រោយពីរពិនិត្យហើយគ្រូពេទ្យក៏និយាយប្រាប់យ៉ុនហ្គី

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now