ភាគបញ្ចប់

1K 85 9
                                    

+មួយសប្តាហ៍

រយះពេលមួយសប្ហាហ៍ ពិធីរៀបការរបស់ជីមីននឹងយ៉ុនហ្គីដែរបានធ្វើឡើងជាលើកទីពីរក៏បានរួចរាល់ចប់សព្វគ្រប់ លើកនេះពួកគេរៀបចំធ្វើតិចតួចត្រឹមតែជាសមាជិកគ្រួសារតែប៉ុណ្ណោះ

"ឆាប់ចូលមក"ជីមីនទាញ់ដៃប្ដីឲ្យមករកប៉ានឹងម៉ាក់ខ្លួនដែរកំពុងតែអង្គុយ តែពេលនេះនាយដូចជាអឹមអៀនខ្លាំងណាស់

"ប.ប៉ា.ម.ម៉ាក់"យ៉ុនហ្គីចូលមកជិតលោកផាកនឹងអ្នកស្រីផាកហើយក៏ហៅឈ្មោះអ្នកទាំងពីររដាក់រដុបដោយសារតែអៀនណាមួយមិនទាន់ទម្លាប់នៅឡើយ

"ទ្រង់ដូចជាពិបាកខ្លាំងម្លេះ ចុះកាលដែរឯងសុំស្រឡាញ់កូនប្រុសយើងដូចជាមិនពិបាកបែបនេះទេ"លោកផាកឃើញថានាយពិបាកហៅម៉ាក់នឹងប៉ាពេកទើបស្ដីឲ្យបន្ដិចទៅ

"ប្រហែលយ៉ុនហ្គីមិនទម្លាប់ហើយ មិនអីទេ"

"មិនអីយ៉ាងមិចទៅ គេក្លាយប្ដីកូនប្រុសយើងត្រូវតែហៅយើងប៉ាម៉ាក់ហើយ"

"មើលទៅលោក ដូចជាចង់ឲ្យខ្ញុំហៅប៉ាណាស់"យ៉ុនហ្គីតបទៅលោកផាកវិញ ដោយមិនគោរព្ធអ្នកម្ខាងថាជាប៉ាក្មេកសោះ

"ឯងនិយាយបែបនេះ ចង់បានន៌យថាមិច គិតថាយើងក៏ចង់ឲ្យឯងហៅប៉ាណាស់ទៅហី យើងគ្រាន់តែប្រាប់ឲ្យមនុស្សដូចជាឯងចេះស្គាល់សុជីវធម៍ខ្លះប៉ុណ្ណោះ"លោកផាកនៅមិនចាញ់ក៏តបទៅយ៉ុនហ្គីវិញទាំងខឹងក្រោធកាលដែរឃើញកូនប្រសារមិនគោរពដូចឆ្នេះ

"បាន!បានហើយឈប់ទាំងពីរហ្នឹងទៅ ចេះយល់ចិត្តកូនប្រុសខ្ញុំផង"

"តែជីមីនក៏ជាកូនប្រុសបងដែរ"

"គេក៏ជាប្រពន្ធខ្ញុំដែរ"ឮអ្នកស្រីផាកនិយាយបែបនេះហើយលោកផាកនឹងយ៉ុនហ្គីក៏និយាយព្រមគ្នាដោយម្នាក់អាងថាជាកូនម្នាក់ទៀតអាងថាជាប្រពន្ធ

"បើអ្នកទាំងពីរនៅតែបែបនេះទៀត ខ្ញុំនឹងយកកូនប្រុសខ្ញុំមកវិញហើយ"គាត់រឹតតែហត់ចិត្តនឹងគេទាំងពីរទើបនិយាយបែបនេះតែម្ដងទៅ ខុសពីររាងតូចពេលនេះកំពុងតែសម្លឹងមើលទៅប្ដីនឹងប៉ាដោយធ្វើមុខស្ងេញតើគួរសើចឬខូចចិត្ត គេយកប្ដីអាយុស្មើរនឹងប៉ាខ្លួន ដល់ពេលនេះគឺពិបាកអ៊ឺចឹងហើយ

You've reached the end of published parts.

⏰ Last updated: Feb 23 ⏰

Add this story to your Library to get notified about new parts!

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now