ភាគ១៧:យើងស្អប់ឯង ផាកជីមីន!!!

715 50 5
                                    

ក្រឡែកមកមើលមុខរបស់យ៉ុនហ្គីឯនេះវិញក្រោយពេលស្ដាប់អ្នកស្រីផាកនិយាយចប់ហើយនាយដូចជាមិនប្រតិកម្មអ្វីបន្ដិចសោះតែក្នុងចិត្តនាយពេលនេះសែនឆេះឆាប់ឆួលពេញទ្រូងទៅហើយ មិចក៏ហ៊ានបញ្ជាឲ្យនាយលុតជង្គង់ចំពោះក្មេងប្រុសដែរនាយស្អប់ទៅវិញ តែនេះនាយជាអ្នកឈ្នះនាយជាអ្នកបានគ្រប់យ៉ាង ហេតុអីនាយត្រូវមកលុតជង្គង់ចំពោះមុខគេសុំគេរៀបការទៅវិញ

"បើលោកមិនព្រមក៏កុំសង្ឃឹមថាបានកូនប្រុសខ្ញុំទៅឲ្យសោះ"អ្នកស្រីផាកមើលទៅទឹកមុខនាយក្រាស់ពេលនេះដូចជាពិបាក់ធ្វើណាស់ទើបនាងមិនចង់បង្ខំនាយប្រសិនបើនាយស្រឡាញ់កូនប្រិសខ្លួនមែននាយប្រាដកជាធ្វើតាមហើយ

"ម៉ាក់ ហ្អឹកមិនបាច់ធ្វើថ្នាក់ហ្នឹងក៏បាន"រាងតូចស្រែកហៅឈ្មោះអ្នកជាម៉ាក់ ទាំងទឹកមុខអង្វរករព្រោះបើបង្ខំឲ្យនាយធ្វើបែបនេះហើយនាយមិនធ្វើនោះនាយប្រាដកជានាយធ្វើតាមវិធីរបស់នាយហើយគរគឺមិនចង់ឃើញគ្រួសារលំបាក់ដោយសារតែគេទេ

"ស្រឹប!"

"លោក!"ជីមីនត្រូវបើកភ្នែកធំៗចំហរមាត់លាន់មាត់ហៅទៅកាន់យ៉ុនហ្គីដែរកំពុងតែលុតជង្គង់នៅចំពោះមុខខ្លួននៅពេលនេះ សូម្បីតែអ្នកគ្រប់គ្នាក៏ភ្ញាក់ផ្អើលដែរ

"រៀបការជាមួយខ្ញុំទៅជីមីន"ទម្រាំនិយាយពាក្យនេះចេញនាយស្ទើរតែដាច់ខ្យល់ស្លាប់ ដោយសារតែកំហឹងចំពោះអ្នកម្ខាងតែដើម្បីគម្រោងការនាយបានសម្រេចការត្រូវតែលះបង់បន្ដិចបន្ដួចហើយ

(ឯងកុំបានចិត្តឲ្យសោះ ក្រៅមុខប៉ាម៉ាក់ឯងៗត្រូវសងយើងទាំងការទាំងដើមរួមទាំងពេលនេះផងដែរ)

ក្រោយពីហាមាត់និយាយពាក្យសុំរៀបការទៅកាន់រាងតូចហើយនាយកម្លោះម្នាក់នេះក៏និយាយក្នុងចិត្តឡើងមកព្រោះទាំងនេះគឺគ្រាន់តែជាសម្ដែងរបស់នាយប៉ុណ្ណោះក្រោយពីរនោះប្រាដកជាត្រូវទទួលកម្មនាយយ៉ាងច្រើនរួមទាំងពេលនេះផងដែរ

"បានហើយក្រោកមកវិញមក ខ្ញុំព្រមហើយ"នាយតូចមិនមែនចិត្តងាយស្រឡាញ់ខ្លាំងថ្នាក់យល់ព្រមងាយៗនោះទេតែគេដឹងច្បាស់ណាស់ថាទង្វើររបស់នាយពេលនេះគឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះប្រសិនបើគេនៅឲ្យនាយលុតជង្គង់យូរចំពោះមុខខ្លួនបែបនេះគេប្រដកជាទក់សាច់មិនខាន

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now