ភាគ៦៦:លោកឆ្កួតហើយ យ៉ុនហ្គីហ្អឹកៗ

717 68 3
                                    

+ថ្ងៃបន្ទាប់

ថ្ងៃនេះជីមីនរៀបចំខ្លួនទៅក្រុមហ៊ុនតាំងពីរព្រឹកដោយសារតែពីរម្សិលមិញនគេខកខានមិនបានទៅសោះ ទោះជានៅនឹកដល់រឿងយ៉ុនហ្គីនៅឡើយក៏ដោយ តែមិនអាចចោលការងារបានឡើយ

"ជីមីន!"

"ម៉ាក់!"ឮអ្នកជាម៉ាក់ហៅហើយក៏បែរទៅនិយាយជាមួយគាត់

"ទៅធ្វើការហ្អេស?ម៉ាក់ថាកូនសម្រាក់មួយថ្ងៃសិនទៅ"គាត់ដើរមករកកូនប្រុសហើយប្រាប់ទៅទាំងក្ដីបារម្ភ

"មិនអីទេម៉ាក់ ម្សិលមិញខ្ញុំសម្រាក់ហើយ ណាមួយចោលក្រុមហ៊ុនយូរដែរហើយ"

"អ៊ីចឹងញាំបាយសិនទៅ"

"មិនអីទេ ខ្ញុំទៅញាំខាងក្រៅក៏បាន"

"បើមិនស្រួលខ្លួនឆាប់តេមកម៉ាក់ណា"ទោះជាយ៉ាងណាចិត្តជាម្ដាយនៅតែបារម្ភ
ហួងហែងកូនប្រុសជានិច្ច

"បាទ កូនលាសិនហើយ"និយាយលាគាត់ហើយគេក៏ដើរចេញទៅបាត់

+ក្រុមហ៊ុន

ក្រោយពេលពិនិត្យមើលការងារបានបន្ដិចជីមីនក៏ដើរមកសម្រាក់ក្នុងបន្ទប់ធ្វើការ គេដកដង្ហើមធំមួយឃូសដោយភាពតានតឹង មិនដឹងជាហេតុអីបានជាឲ្យចិត្តគេកង្វល់ថ្នាក់នេះ

"យ៉ុនហ្គី តើពេលនេះលោកយ៉ាងមិចហើយ"នាយតូចនៅតែគិតដល់ការយល់សប្ដិរបស់គេកាលពីរម្សិលមិញធ្វើឲ្យគេកង្វល់ចិត្តនឹងមានអារម្មណ៍ថាបារម្ភនាយណាស់ បើបែបនេះនៅតែគិតពីរនាយដដែលតើគេជ្រើសចេញពីរនាយធ្វើអី នេះជាបំណង់របស់គេៗគួរតែសប្បាយចិត្តហើយ តែគ្រប់យ៉ាងវាមិនដូចជាការគិតឡើយ គេនៅតែគិតដល់នាយជានិច្ច

"តុកៗ"អារម្មណ៍ទាំងប៉ុន្មានត្រូវបានដាស់ឡើងវិញភ្លាមៗពេលបានឮសម្លេងគោះទ្វា

"ចូលមក"

"មានគេចង់ជួបអ្នកប្រុស"លេខាបើកចូលទៅហើយក៏និយាយប្រាប់ថាមានគេចង់ជួប

"អ្នកណា?"

"សួរស្ដីអ្នកប្រុសផាក ជីមីន"អ្នកដែរចង់ជួបគេនោះរកតែលេខាណែនាំមិនទាន់នាងក៏ចូលមករាក់ទាក់ម្ចាស់ក្រុមហ៊ុនតែម្ដង

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now