ភាគ៤៤:ប៉ុណ្ណឹងមិនឆ្អែតទេមែនទេកូនappa

844 82 5
                                    

"ហ្អឹកៗ អ៊ាប់ប៉ាធ្វើមិនបានទេ"ទោះជាយ៉ាងណាក៏គេមិនដាច់ចិត្តសម្លាប់ខ្លួនឯងឡើយ ដោយសារតែមានកូននៅក្នុងផ្ទៃគេចង់សម្លាប់ខ្លួនឯងមានន៌យថាគេចង់សម្លាប់កូនដែរហើយគេមិចនឹងអាចធ្វើបានទៅ នេះប្រសិនបើគ្មានកូនទេគេនឹងមិនគិតច្រើនឡើយ ក្រោយពីរទម្លាក់អំបែងចានចុះហើយរាងតូចក៏ប្រាស់ខ្លួនដេកដោយភាពវេទនាចិត្តនឹងកាយ

"ព្រូស!"

"ចង្រៃយ៎!"ក្រឡែកមកមើលយ៉ុនហ្គីឯនេះវិញក្រោយពេលចេញមកពីរចេញមកពីរបន្ទប់ជីមីនហើយនាយក៏ចូលមក្នុងបន្ទប់ធ្វើការរបស់ខ្លួនជាមួយនឹងភាពក្ដៅក្រហាយនៅមិនស្រណុកក្នុងចិត្ត

"ទៀតហើយ ហេតុអីពេលធ្វើបាបឯងរួចយើងបែរជាមានអារម្មណ៍យ៉ាប់បែបនេះ"នាយដាក់បង្គុយលើកៅអីហើយក៏រអ៊ូឡើងតែម្នាក់ឯង ព្រោះរាល់ពេលឃើញរាងតូវឈឺចាប់នាយចេះតែនៅមិនស្រណុកក្នុងចិត្តសោះក្រែងនេះគឺជាបំណង់របស់នាយហ្អេស? ក្រោយពីរអង្គុយគិតអស់ចិត្តហើយនាតក៏ក្រោកដើរចេញទៅបាត់

"អ្នកប្រុសចង់ទៅណាមែនទេ"ពេលឃើញយ៉ុនហ្គីចុះមកក្រោមភ្លាម ជេសានាងក៏ប្រញាប់មកកាត់មុខសួរភ្លេត

"នាងមកចេះដឹងស្អីដែរ មិចមិនទៅមើលសាណា"នាយមានអារម្មណ៍ដូចធុញនឹងវត្តមានជេសណាស់ទើបសួរទៅទាំងសម្ដីមិនល្អដាក់

"អ្នកនាងសាណាគេងហើយខ្ញុំគ្រាន់តែចុះមកធ្វើការងារខាងក្រោមប៉ុណ្ណោះ"ឮយ៉ុនហ្គីសម្ដីមិនល្អដាក់ខ្លួនហើយនាងប្រឹងនិយាយបែបសុភាពៗដាក់នាយវិញ ដោយសម្អាងថានាងគឺចុះមកធ្វើការងារនៅខាងក្រោម ទាំងដែរមិនទាន់បានធ្វើអីសោះ

"មីនយូ!"ក្រោយពីរស្ដាប់សម្ដីរបស់ជេសាចប់ហើយនាយក៏ស្រែកហៅមីនយូម្ដង

"ច៎ាស ចាហ្វាយ"

"បើគ្មានបញ្ជារពីរយើងហាមនរណាយកបាយទៅឲ្យជីមីនញាំឲ្យសោះ"

"តែអ្នកប្រុស.."

"យើងប្រាប់យ៉ាងធ្វើអ៊ីចឹងទៅ"យ៉ុនហ្គីនិយាយដោយសង្កត់សម្លេងដាក់នាងមួយៗច្បាស់ៗ គ្រាន់តែស្ដាប់ហើយក៏ព្រឺរោមដែរ

"ច៎ាស!"មីនយូបានត្រឹមតែអោនមុខចុះមិនហ៊ានជំទាស់បញ្ជារចាហ្វាយនាយ រួចហើយនាយក៏ដើរចេញទៅបាត់ ចំណែកឯមីនយូនាងក៏ដើរទៅធ្វើការរបស់នាងបន្ដទៀត ខុសពីរសាណាឯណេះវិញគ្រាន់តែឮពាក្យសរបស់យ៉ុនហ្គីនិយាយអម្បិញមិញនាងរហ៌សចាប់អារម្មណ៍ណាស់រួចហើយក៏ដើរចេញទៅបាត់

"អឹម..អួក"ក្រឡែកមកមើលជីមីនឯនេះវិញគេដេកក៏មិនសុខអង្គុយក៏មិនសុខដោយសារតែអាការះចាញ់កូនម្ដងៗគឺរកក្អួតចង្អោរមិនសុខសោះ

"ហ្អឹក អ៊ាប់ប៉ាអស់កម្លាំងណាស់ កុំធ្វើបាបអ៊ាប់ប៉ាបានទេ"រាងតូចនិយាយលាយទឹកភ្នែកដោយយកដៃអង្អែលពោះថ្នមៗនិយាយប្រាប់កូនថាខ្លួនអស់កម្លាំងខ្លាំងបើកូននៅតែធ្វើទុកបែបនេះទៀតគេស្លាប់មិនខានទេ

"មានកូនអ៊ីចឹងហ្អេស?"អ្នកឈរស្ដាប់នៅខាងក្រៅគ្រាន់តែឮពាក្យកូនហើយនាងក៏លាន់មាត់ភ្លាម មិននឹកស្មានថាជីមីនកំពុងមានផ្ទៃពោះសោះ បើមិនបានស្ដាប់ដោយផ្ទាល់នោះ ដោយសារតែមិនហ៊ានចូលទៅជេសានាងបានត្រឹមតែឈរស្ដាប់ខាងក្រៅប៉ុណ្ណោះក្រោយពីរឈរស្ដាប់អស់ចិត្តហើយនាងក៏ដើរចេញពីរមុខបន្ទប់របស់រាងតូចទៅបាត់

+ល្ងាច

មិនយូរពេលល្ងាចក៏ចូលមកទៀត មីនយូឯនេះវិញនាងនៅមិនសុខធ្វើការមិនសុខ ម្ដងម្កាលក៏អើតមើលផ្លូវចាហ្វាយប្រុស មិនអ៊ីចឹងបែរទៅរកបន្ទប់របស់រាងតូចឯណោះវិញចិត្តនាងចង់យកបាយទៅឲ្យគេញាំណាស់តែចិត្តខ្លាចយ៉ុនហ្គីជាង

"អ្នកប្រុសមានផ្ទៃពោះផង មិនដឹងថាពេលនេះឃ្លានយ៉ាងណាទេ"នាងរអ៊ូឡើងតែម្នាក់ដោយចិត្តកង្វល់នឹងចាហ្វាយតូចជាខ្លាំងព្រោះដឹងអាការះរបស់អ្នកមានផ្ទៃពោះច្បាស់ណាស់ថាឃ្លានខុសចម្លែក ទម្រាំតែអត់បាយមួយថ្ងៃទៀតមិនដឹងពិបាកទ្រាំយ៉ាងណាទេ

"គ្រូក.."

"អួយ..ហ្អឹកឃ្លាន"មិនខុសពីរពាក្យរបស់នាងនិយាយឡើយ ពេលនេះគេកំពុងតែកូរពោះឃ្លានសម្បើមណាស់

"ប្រហែលកូនappaឃ្លានណាស់ហើយមែនទេ?appaសុំទោសណាដែរឹងទទឹងមិនព្រមញាំអីសោះ
"ជីមីននិយាយដោយដៃអង្អែលពោះដៃជើងញ៌រអស់ពេលនេះសូម្បីតែកម្លាំងក្រោកក៏គ្មានផង គេក៏នឹកឃើញដល់បាយដែរខ្ទាត់រាយប៉ាយ ដោយស្នាដៃយ៉ុនហ្គីបោកអម្បិញមិញ ហើយក៏ប្រញាប់វារលូទៅរកគ្រាប់បាយនោះមកញាំបានបន្ដិចតែគ្រាន់តែប៉ុណ្ណឹងវាមិនបានធ្វើឲ្យគេឆ្អែតឡើយព្រោះគេមានកូនទៀត

"ប៉ុណ្ណឹងមិនឆ្អែតទេមែនទេកូនappa"ជីមីនយកដៃអង្អែលពោះដោយទឹកភ្នែកស្រក់មកជ្រោកមិនដឹងខ្លួន សួរទៅកូនទាំងគួរឲ្យសង្វេគ ទឹកចិត្តម្ដាយទោះយ៉ាងណាក៏នៅតែមិនភ្លេចកូនឡើយ ឲ្យតែកូនឆ្អែតនឹងសុខសប្បាយគេអស់ចិត្តហើយ ទោះគេអត់ក៏មិនអីដែរ រួចហើយក៏ប្រញាប់រើសគ្រាប់បាយដែររាយប៉ាយពេញការ៉ូនឹងដាក់ចូលមាត់បន្ដដោយគ្មានញញឹត សោះព្រោះពេលនេះគេដឹងច្បាស់ណាស់ថាយ៉ុនហ្គីនាយមិនចិត្តល្អឲ្យបាយគេញាំឡើយ

To be Continued____________

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now