ភាគ៦៨:សុំឪកាស

717 57 2
                                    

"អឹស!"ជីមីនក្រោកចេញពីរការអោប ធ្វើឲ្យយ៉ុនហ្គីជ្រួញចញ្ចើមសម្លឹងទៅគេភ្លាម

"អ្នករាល់គ្នារួមគំនិតគ្នាបោកខ្ញុំមែនទេ?"

"បាទ"យ៉ុនហ្គីឆ្លើយទាំងញញឹមមិនសមដាក់ បែបនេះហើយទើបរាងតូចនឹកខ្នាញ់ណាស់ តែក៏មិនអាចធ្វើអ្វីបានបើរឿងវាក្លាយទៅជាបែបនេះទៅហើយនោះ

"ផាច់!"មួយកំផ្លៀងរបស់ជីមីន ផ្ទៃមុខយ៉ុនហ្គីឡើងងាកទៅម្ខាងនេះគេលែងខ្លាំងដល់ម្លឹង

"អូនវៃបងធ្វើអី?"យ៉ុនហ្គីបែរមុខមកសួរគេដោយយកដៃស្ទាបមុខទាំងឈឺ

"វៃឲ្យដឹងខ្លួននោះអី"នាយតូចនិយាយដោយខាំធ្មេញដាក់នាយហើយក៏យាដៃវាយនាយទៀតតែត្រូវយ៉ុនហ្គីចាប់ជាប់

"បងឲ្យអូនវៃតាមចិត្ត វៃចុះឲ្យតែអូនបាត់ខឹង"និយាយរួចយ៉ុនហ្គីក៏បិតភ្នែកឲ្យរាងតូចវៃតាមចិត្តនាយមិនខឹងគេឡើយគេសុខចិត្តទ្រាំឲ្យគេវៃតាមចិត្តចុះ

"ព្រមឲ្យខ្ញុំវៃមែនហ្អេស?"

"បាទវៃមក វៃទៅតាមតែចិត្តអូនខឹងឲ្យសមចិត្តដែរអូនរឿងកន្លងបងធ្វើដាក់អូន ព្រោះពេលនេះបងគ្មានអ្វីប៉ះប៉ូវអូនក្រៅពីរពាក្យសុំទោសឡើយ នឹងសុំឪកាសឲ្យបងកែរខ្លួនឡើយ"នាយនិយាយទាំងបិតភ្នែកត្រៀមខ្លួនរង់ចាំឲ្យគេវៃគេព្រមគ្រប់យ៉ាងឲ្យតែគេផ្ដល់ឪកាសឲ្យនាយបានកែរខ្លួនផង ហើយនាយនឹងធ្វើឲ្យគេឃើញថានាយពេលនេះមិនដូចជានាយកាលមុនឡើយ ព្រោះថាពេលនេះនាយដឹងខ្លួនខុសហើយ

"..."រាងតូចស្ដាប់ហើយក៏ញញឹមខ្សោះសម្លឹងមើលទៅនាយទាំងរលីងរលោង ពេលឃើញថានាយព្យាមលួងលោមនឹងតស៊ូដើម្បីតែឲ្យគេត្រឡប់មកក្បែរនាយវិញហើយ តើគេនៅប្រកាន់ច្រើនដល់ណាទៀតបើគេនៅមានចិត្តស្រឡាញ់នាយដែរតើ គេនៅឌឺដងបញ្ជួសបញ្ឈឺទៀតធ្វើអី ស្នេហារវាងគេនឹងនាយជួបឪបសគ្គច្រើនគួរតែឈប់ហើយព្រោះថាពេលនេះក៏ឈឺរៀងខ្លួនហើយដែរ បើគិតតែសងគ្នាទៅវិញទៅមកតើពួកគេអាចរកក្ដីសុខកន្លែងណាទៅ

"ហេតុអីអូនមិនវៃ?"នាយឃើញថាគេស្ងាត់ទើបបើកភ្នែកមកសួរវិញ

"ខ្ញុំមានរឿងខ្លះនិយាយប្រាប់បង"

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now