ភាគទី ១ : មនុស្សមុខពីរ

1.2K 36 15
                                    

" ប៊ែល !! អូននៅមិនទាន់ស្រួលកន្លែងណាទេ?"។ នៅក្នុងបន្ទប់អ្នកជម្ងឺលំដាប់ វីអាយភី នេះក៏កំពុងតែឃើញកាយក្រាស់របស់កម្លោះសង្ហាម្នាក់បានទៅលើកត្រកងដងខ្លួនរបស់នារីម្នាក់ដែលស្ថិតក្នុងឈុតអ្នកជម្ងឺនោះឲ្យផ្អែកនឹងក្បាលគ្រែហើយនាងក៏ងាកមកញញឹមដាក់គេ។

"អូនមិនអីទេ ហូប៊ី !! អូនបានសម្រាកមក 1 សប្តាហ៍ហើយ! លោក ដុកទ័រ ក៏ប្រាប់ថាអូនមាំមួនណាស់អាចចេញពីពេទ្យបានហើយនៅថ្ងៃស្អែក! បងកុំធ្វើមុខស្រពោនចឹងបានទេ?"។ នារីម្នាក់មានទឹកស្លេកស្លាំងនេះជាសង្សារបណ្តូលចិត្តរបស់កម្លោះសង្ហាដែលត្រូវបានគេស្គាល់ថាគេជាអគ្គនាយកក៏ជាចាងហ្វាងវ័យក្មេងរបស់ក្រុមហ៊ុនឧស្សាហកម្មកម្សាន្តដ៏ធំនៅ អាមេរិច នេះគឺជាកម្លោះចាងហ្វាង ហូស៊ុក លូកាស្ត្រូ នេះឯងហើយ សព្វនាមថា ហូប៊ី ជាឈ្មោះពិសេសសម្រាប់តែ ប៊ែលឡា នារីក្រមុំជាអ្នកនិពន្ធរឿងដ៏ល្បីហៅគេតែប៉ុន្នឹង។

"អូនឯងនេះចេះតែចឹង! មិនអីៗមករហូត! បងមិនស្រួលចិត្តទេដែរឃើញអូនធ្វើខ្លួនធម្មតាដូចមិនកើតអីសោះនឹងណា៎! បងបារម្ភ!"។ ហូស៊ុក ទម្លាក់ខ្លួនមកអង្គុយក្បែរនាងហើយ ប៊ែលឡា ក៏ប្រញាប់ខិតខ្លួនមកក្បែរគេមុននឹងស៊កដៃមកឪបដើមដៃគេ។

"អូនសុំទោស ហូប៊ី របស់អូន! នេះអូនធ្វើឲ្យបងបារម្ភមិនឈប់រហូតតែម្តង! តែលើកនេះសន្យា! សន្យាមែនថាអូនមិនអីទេ! ណាបងណា៎! ធ្វើញញឹមឲ្យស្រស់ថ្លាមួយមើលព្រះអាទិត្យរបស់អូន!"។ ប៊ែលឡា ជានារីដែប្រសព្វយកចិត្តគេហើយនាងក៏ទន់ភ្លន់ហើយផ្អែមល្ហែមធ្វើឲ្យ ហូស៊ុក ទប់ស្នាមញញឹមមិនបានក៏សើចមុននឹងអង្អែលសក់នាងហើយកែវភ្នែកក៏ក្រលេកទៅលើអេក្រង់ទូរទស្សន៍វិញនាំឲ្យទឹកមុខគេប្រែប្រួលមកជាមាំវិញ។

កញ្ចក់ទូរទស្សន៍បានបង្ហាញពីបទសំភាសន៍ដ៏ក្តៅគគុកដែលបានចាកផ្សាយចេញពីប៉ុសិ៍្ភទូរសទសកសន៍ដែលគ្រប់គ្រងដោយផលិតកម្មរបស់នាយកម្លោះ លូកាស្ត្រូ នេះឯងតែគេមិនរីករាយកាលបើឃើញមនុស្សដែលស្ថិតក្នុងបទសំភាសន៍នោះជានរណា។

( សួស្តីអ្នកនាង ឡេវេន ចា៎! អូហូយ! នឹកស្មានមិនដល់ថាជួបផ្ទាល់នៅក្រៅបែបនេះទើបដឹងថាសម្រស់ដូចជាទេពធីតាចឹង! នេះបើប្រិយមិត្តបានឃើញផ្ទាល់ដូចជានាងខ្ញុំមិនដឹងថារំភើបថ្នាក់ណាទេចា៎)។ សម្លេងពិធីការិនីបានបន្លឺពីអេក្រង់ទូរទស្សន៍នោះបានបង្ហាញពីការស្ងើចសរសើររបស់ពិធីការិនីដែលបាននិយាយទៅកាន់ក្រមុំម្នាក់ដែលស្លៀកឈុតរ៉ូបខ្មៅសមស្អាតហើយបូកជាមួយទឹកមុខស្រទន់ចងចិត្តអ្នកទស្សនាឲ្យលង់នឹងនាងភ្លាមៗតែម្តង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now