ភាគទី ១១ : វាយបក

448 21 8
                                    

( នេះជាគ្លីប វីដេអូ ដល់ពេញនិយមនឹងក្តៅគគុកជាទីបំផុតដែលត្រូវបានគេទម្លាយពីកាយវិការឃ្នោងឃ្នង់របស់តារាសម្តែងលំដាប់ អេ អ្នកនាង ឡេវេន ប័រណឺនដូ ដែលបានវៃតប់ទៅលើតារាសម្តែងស្រីដូចគ្នាមានឈ្មោះថា សាហ្វីន មិនដកដៃនោះនាំឲ្យឃើញសភាពមិនសមប្រាកដជាច្រើនមកលើតារ៉ារូបនោះ!! តើនឹងមានអ្វីកើតឡើងទៅលើអ្នកនាង ឡេវេន ទៅពេលនេះ? ហើយតើគាត់នឹងបកស្រាយបែបណាចំពោះគ្លីប វីដេអូ នេះ? ឆាប់ៗនេះយើងនឹងធ្វើការទាក់ទងដើម្បីសុំការបំភ្លឺជុំវិញបញ្ហាទាំងអស់នេះ) ....សម្លេង វីដេអូ ចេញពីទូរស័ព្ទរបស់នារីរូបស្រស់ដែលខាំមាត់អង្គុយមើលដោយក្តាប់ដៃនេះបានកំពុងតែមួម៉ៅនឹងក្តៅក្រហាយមិនស្ទើរក៏គប់ទូរស័ព្ទចោលនាំឲ្យជំនួយការក៏ងាកមកមើល ឡេវេន ដោយភ្ញាក់ផ្អើលមុននឹងបើកឡានអែបទៅម្ខាង។

"មានរឿងអីអូន វេន ?"។ ជំនួយការក៏សួរនាំហើយ ឡេវេន ក៏មានទឹកមុខខឹងសម្បារ។

"ត្រចៀកថ្លង់ទេហេ៎? មានដឹងខ្លះទេថាមិញមានរឿងអាស្រូវអីពីខ្ញុំ! នេះមីថោកទាបនោះវាហ៊ានប្រើគ្នាវាឲ្យលួចថតខ្ញុំពេលដែលខ្ញុំវៃវាតែម្ខាង!! នេះមីជំនួយនាងនឹងគេម៉េចក៏មានតែខួរក្បាលឆ្លាតៗបែនេះចឹង? ហ៊ើយ !!!"។<ប្រាវ>របស់របរគ្រឿងសម្អាងទាំងអស់ត្រូវ ឡេវេន គប់ចោលពេញក្នុងឡាននាំឲ្យជំនួយការហាក់រអានឹងនាងមុននឹងអោនមុខចុះ។

"នេះសុំទោសណា៎អូន វេន !!! បង...បងនឹងដោះស្រាយឲ្យអូន វេន ឲ្យបានរហូតណា៎!!"។ ជំនួយការនិយាតផងក៏រើររបស់ហើយ ឡេវេន ក៏ពេបមាត់មើលគេ។

"ដោះស្រាយ?!!! ខួរក្បាលអន់ចឹងនិយាយទៅពេលនេះដោះស្រាយយ៉ាងម៉េច? គំនិតមានទេ? ឆ្លើយមើល?!"។ កែវភ្នែកកាចក៏សម្លក់ជាមួយទឹកមុខកាចក៏សម្លឹងមើលជំនួយការដែលអោនមុខមានទឹកមុខខ្លាចរអាហើយ ឡេវេន ក៏ពេបមាត់ជាថ្មី។

"ភ្លើ!!! បំបង់បាយ!!! សមតែលាឈប់ហើយទៅប្រកាច់ធ្វើជាអ្នករើសម្រាមទៅ!! ខួរនៀកណាលើក្រោយឲ្យរៀនចេះគិតឲ្យជ្រៅផងទៅ! កុំចាស់តែអាយុតែភ្លើល្ងីល្ងើបែបនេះ!! នៅជាមួយ ឡេវេន ត្រូវតែជាមនុស្សពូកែបត់បែន!!!"។ មិនត្រឹមតែនិយាយតែនាងក៏យកម្រាមមកច្រានថ្ងាសជំនួយការហាក់ដូចជាមិនឲ្យតម្លៃអ្នកណាក្នុងកែវភ្នែកនាងឡើយ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now