ភាគទី ៣៦ : កំហុសដែលនាងព្រមទទួល

610 26 10
                                    

"ខ្ញុំ...អឺ...ខ្ញុំ...ហេតុអីក៏លោកសួរខ្ញុំបែបនេះ?"។ ឡេវេន ជ្រើសមិនតបសំណួរដ៏សែនទើសទាល់ហើយក៏សួរបកមកវិញទើប ហូស៊ុក ចងចិញ្ចើមបង្ហាញទឹកមុខមិនពេញចិត្តនឹងចម្លើយដែលនាងតបនឹងគេនោះឯង។

"ខ្ញុំសួរនាងអីក៏ឆ្លើយបែបនឹងមក! ហេតុអីនាងត្រូវចោទសំនួរមកខ្ញុំវិញ? ខ្ញុំបាននិយាយទេថាខ្ញុំនឹងនឹងឆ្លើយរាល់សំណួរនាងសួរខ្ញុំ?"។ ហូស៊ុក ក៏តបមកវិញហើយ ឡេវេន ក៏គេចមុខទៅម្ខាងមុននឹងខាំបបូរមាត់តិចៗ។

"ខ្ញុំទុកលោកជាអ្វី? នេះលោកគិតចង់ឲ្យខ្ញុំគិតយ៉ាងម៉េចលើលោកទៅ?! លោកជាលោក! លោកជាម្ចាស់ផ្ទះនេះ! ចឹង..ចឹងមានតែខ្ញុំអាចនិយាយបានថាខ្ញុំទុកលោកជាម្ចាស់ប្រុសហើយ!"។ នាងក្រមុំក៏បើកភ្នែកក្រឡង់ៗមកសម្លឹងគេជាមួយចម្លើយបែបអស់សំណើចហើយ ហូស៊ុក ក៏មើលមុខនាងស្មើក្រោយមកក៏បែរជាសើចគឃឹកទៅវិញ។

"ហាស ហាស ហាស !!! ស្អីគេ? ម្ចាស់ប្រុស! នេះខ្ញុំស្មានតែគិតថានាងទុកខ្ញុំជាបិសាខហើយតើ!"។ ហូស៊ុក ក៏សើចហើយ ឡេវេន ក៏លើកចិញ្ចើម។

"ហេតុអីខ្ញុំត្រូវគិតបែបនេះ?"។ ឡេវេន ក៏សួរហើយ ហូស៊ុក ក៏ញាក់ស្មាមុននឹងសម្លឹងនាង។

"ចុះនាងមិនខឹងខ្ញុំរឺដែលខ្ញុំចាប់នាងមកឃុំនាំឲ្យព្រាត់ពីផ្ទះ ព្រាត់ព៏គ្រួសារហើយព្រាត់ពិសង្សារក្រៅខោនោះទេហី?!"។ ហូស៊ុក ក៏សួរហើយ ឡេវេន ក៏សម្លឹងគេដោយទឹកមុខស្រទន់តិចតួចលាយលំភាពសោកសៅ។

"ខ្ញុំមិនខឹងទេគ្រាន់តែមានអារម្មណ៍ថានឹក! ខ្ញុំមានសិទិ្ធអីទៅខឹងលោកនោះ? ខ្ញុំធ្លាប់ធ្វើរឿងមិនល្អមកលើលោកច្រើនណាស់! បើលោកខឹងខ្ញុំគឺត្រឹមត្រូវហើយ! គ្រាន់តែខ្ញុំមានអារម្មណ៍ថានឹកស្រណោះដល់លោកប៉ា! ខ្ញុំនឹកនាដល់លោកប៉ាជាងគេហើយក៏គិតចង់ជួប ចារ៉េន ដើម្បីនិយាយគ្នាឲ្យដាច់ស្រេចកុំឲ្យយើងនៅមានមន្ទិលបែបនេះ!"។ ឡេវេន ក៏និយាយហើយ ហូស៊ុក ក៏អង្គុយលើសាឡុងមើលមុខនាង។

"ចុះប្អូនស្រីនាង? នាងមិននឹកគេទេរឺ?"។ ហូស៊ុក ក៏សួរហើយ ឡេវេន ក៏ចងចិញ្ចើម។

"ឡេរីន ទូទៅគេមិនសូវជាចូលចិត្តខ្ញុំទេហើយខ្ញុំធ្លាប់ប៉ះសម្តីនឹងមានរឿងជាមួយនាងមិនឈប់ឡើយ! បើប្រាប់ថានឹកក៏វាមិនត្រូវ! លោកគិតទៅថាអ្នកណាអាចនឹងមានអារម្មណ៍ធម្មតានឹងកូនស្រីរបស់មនុស្សស្រីម្នាក់ដែលធ្លាប់ចូលមកបំផ្លាញក្តីសុខគ្រួសារយើងនោះ! គ្រាន់តែថាពេលនេះខ្ញុំមិនខឹងស្អប់នាងទៀតទេ! ផ្លូវអ្នកណាអ្នកនោះក៏ដើរទៅ! ខ្ញុំគ្រាន់តែសង្ឃឹមថានាងរស់នៅបានសុខ! ឈប់មានគំនិតយល់តែចិត្តខ្លួនឯងនឹងក្អេងក្អាងដូចជាខ្ញុំពីមុនទៅបានហើយ!"។ ឡេវេន ក៏និយាយដោយទឹកមិខស្មើប្រាប់មកថានាងនិយាយជាការពិតទើប ហូស៊ុក មើលនាងដោយមុខស្មើដែរ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now