ភាគទី ១៥ : បរិច្ចាគបេះដូង ?

515 22 8
                                    

ភោជនីយដ្ឋាន ...

( លេខទូរស័ព្ទដែលលោកអ្នកបានហៅពុំមានការឆ្លើយតបទេ! សុំផ្ញើសារជាសម្លេងក្រោយពេលលឺ-)<ទឺត~ទឺត>សម្លេងចុចផ្តាច់បណ្តាញទូរស័ព្ទក្រោយទទួលបានតបដដែលៗមិនក្រោយ 10 ដងនោះក៏នាំឲ្យគេមានទឹកមុខស្រស់ស្រាយរបស់កម្លោះសង្ហាដែលអង្គុយនៅភោជនីយដ្ឋានមួយក្រោមបរិយាកាសដ៏ រ៉ូមែនតិច ប្រែជាចងចិញ្ចើមហើយគេក៏មានតែអារម្មណ៍ច្របូកច្របល់ជាខ្លាំង។

"នេះ ប៊ែលឡា គេកើតអីទៅបានជាមិនលើកទូរស័ព្ទហើយនេះនាងមកយឺតជាង 1 ម៉ោងទៅហើយ!"។ ហូស៊ុក អង្គុយបារម្ភពី ប៊ែលឡា មុននឹងគេហាក់មានអារម្មណ៍ថាមិនស្រួលបន្តិចគ្រាន់តែទូរស័ព្ទដៃគេក៏រោទិ៍។

"អាឡូ ប៊ែល !!! អូនកើតអីបានជាមិនលើកទូរស័ព្ទបងចឹង?"។ ហូស៊ុក ក៏ចាប់ផ្តើមសួរនាំកាលបើឃើញលេខនារីជាសង្សារខលមកវិញ។

( អឺ...សុំទោសលោក! នេះពួកយើងខលពីខាងមន្ទីរពេទ្យទៅនោះទេ! តើលោកជាសាច់ញាតិរបស់អ្នក ប៊ែលឡា ម៉ាហ្សារីន មែនទេ ?)។ ពេលនេះបេះដូងរបស់ ហូស៊ុក ចាប់ផ្តើមលោតខុសចង្វាក់ពេលដែលលឺអ្នកតបពីទូរស័ព្ទមកមិនមែនជា ប៊ែលឡា។

"បាទ! ខ្ញុំជាមិត្តប្រុសរបស់ ប៊ែលឡា ! នាងកើតអីទី?"។ ហូស៊ុក ក៏សួរនាំបន្តដោយចិត្តមិនស្រួល។

( សុំលោកត្រជាក់ចិត្តណា៎! នេះសម្រួលស្មារតីឲ្យបានរឹងមាំណា៎! ពួកយើងចូលរូមសោកស្តាយផងដែលអ្នកនាង ប៊ែលឡា បានបាត់បង់ជីវិតទៅហើយ! )។<ប្រឹប> ពេលនេះមិនថាបេះដូងរឺក៏ស្មារតីរបស់គេក៏ស្លុតទាំងតួខ្លួនក្រោយស្តាប់លឺប្រយោគនេះគេក៏ចងចិញ្ចើមហើយទូរស័ព្ទដៃគេកាន់នឹងដៃត្រូវញ័រជាមួយដៃម្ខាងទៀតដែលកាន់ប្រអប់ចិញ្ចៀនសុំរៀបការនោះត្រូវជ្រុះចេញពូដៃតែម្តង។

"ថ-ថាម៉េច? ប៊ែល...ប៊ែល ម៉េចនឹងអាច-"។ ហូស៊ុក ក៏ស្លុតស្មារតីហើយដៃក៏របូតទាំងទូរស័ព្ទមុននឹងរត់ទៅរករថយន្តដើម្បីចេញទៅមន្ទីពេទ្យយ៉ាងរហ័សព្រោះគេមិនអាចទ្រាំស្តាប់រឿងរ៉ាវដ៏សែនអាក្រក់ចឹងបានទេ។

មន្ទីរពេទ្យ ....

" វេន !!!! លោក ដុកទ័រ ជួយ វេន កូនស្រីខ្ញុំផង!!!"។ មកមើលអ្នកដែលកើតជម្ងឺគាំងបេះដូងពេលនេះវិញក៏ឃើញមានក្រុមគ្រួសារឆ្លេឆ្លាជាពិសេសគឺលោកមហាសេដ្ឋី ប័រណឺនដូ នោះឯងកំពុងទៅអង្វរករ ដុកទ័រ ជួយកូនគាត់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now