ភាគទី ២៤ : កំហុសដែលមិនបានសាង

612 30 10
                                    

<តុក តុក>សម្លេងគោះទ្វារបន្ទប់គេងបានដាស់ស្មារតីរបស់នារីម្នាក់ដេកឪបខ្លួនយំំយែកនោះឲ្យងាកមកសម្លឹងមុននឹងជូតទឹកភ្នែកហើយប្រឹងនាំខ្លួនក្រោកហើយបើកទ្វារនោះ។

"អ៎...នេះប្រញាប់រៀបចំខ្លួនទៅ!!! លោកប្រុសបញ្ជាមកថានាងត្រូវទៅធ្វើការងារផ្ទះនៅខាងក្រោមជាមួយអ្នកបម្រើដទៃដែរ! នេះជាឈុតសម្លៀកបំពាក់ដែលត្រូវប្តូរផ្លាស់!"។ មេការក៏ប្រញាប់រៀបរាប់ទៅតាមបញ្ជារបស់ ហូស៊ុក ដែលផ្តែផ្តាំគាតទើប ឡេវេន ក៏សម្លឹងគាត់ដោយទឹកមុខស្រពោនបន្តិចទើបនាងញញឹមស្ងួតហើយក៏ទទួលយកឈុតនោះមកកាន់។

"ចា៎! ខ្ញុំនឹងចុះទៅ! ខ្ញុំសុំពេលរៀបចំខ្លួនតិចណា៎មេការ!"។ នាងក្រមុំក៏តបហើយមេការក៏មានទឹកមុខស្មើបញ្ជាក់ថាគាត់ក៏មិនសូវជាចូលចិត្តនាងប៉ុន្មានដែរ។

"អឺម!! កុំយូរពេកព្រោះការងារមានច្រើនណាស់សម្រាប់នាងធ្វើ!!"។ មេការនិយាយប៉ុន្នឹងហើយក៏បោះជំហានចេញទៅហើយ ឡេវេន ក៏សម្លឹងមើលសម្លៀកបំពាក់នោះហើយក៏មិនបាចឆ្ងល់ច្រើនថាវាជាឈុតអ្វីព្រោះនោះគឺជាឈុតអ្នបម្រើនោះឯង។

វីឡាត្រកូល ប័រណឺនដូ ....

ងាកមកមើលសភាពគ្រួសាររបស់នាងក្រកុំដែលនៅខាងនេះវិញពេលនេះនៅជុំវិញផ្ទះនាងក៏មានសុទ្ធតែអ្នកកាសែតដែលកាន់កាមេរ៉ារង់ចាំសម្ភាស៍នឹងមានប៉ូលីសប្រហែលជា 2 3 នាក់បានធ្វើដំណើរចូលក្នុងវីឡាគេដើម្បីសួរនាំលោកសេដ្ធី ប័រណឺនដូ ដែលកំពុងមានទឹកមុខស្រពោននោះ។

"តាមការស្រាវជ្រាវមកថារឿងរ៉ាវប្រើប្រាស់យានជំនិះមួយនេះគឺមានការជាប់ទាក់ទងនឹងអ្នកនាង ប័រណឺនដូ ព្រោះថាឡានរបស់គាត់ហើយជារថយន្តបង្កហេតុក្នុងថ្ងៃកើតហេតុមកលើអ្នកនាង ប៊ែលឡា ម៉ាហ្សារីន និងរឿងគណនីធនាគាររបស់អ្នកនាង ប័រណឺនដូ បានធ្វើការបាញ់វេរលុយទៅដល់ជនល្មើសដែលបានបើករថយន្តរបស់អ្នកនាង ប៊ែលឡា មុននឹងមួយថ្ងៃជាមួយទឹកប្រាក់យ៉ាងច្រើនក្រាស់ក្រែល!!! យើងចង់ដឹងថាអ្នកនាង ប័រណឺនដូ នឹងជនល្មើសដែលបានស្លាប់បាត់បង់ជីវិតនោះមានទំនាក់ទំនងអ្វីនឹងគ្នា? ហើយតើអ្នកនាង ប័រណឺនដូ បានបង្ខំឲ្យជនល្មើសលេបថ្នាំពុលអ្វីសម្លាប់មែនទេ?"។ ប៉ូលីស បានធ្វើកំណត់ហេតុហើយសួរខណៈលោកមហាសេដ្ធីនេះមានទឹកមុខស្ងួត។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now