ភាគទី ៤៤ : នាងគិគថាវាងាយៗបែបនេះរឺ?

518 24 12
                                    

ខណៈដែល ឡេវេន អង្គុយលើការ៉ូហើយងើបមុខសម្លឹងពួកគេដោយហួសចិត្តក៏មាន មែល ដែលបានដើរចូលមកដោយមុខស្មើហើយក៏នាំក្រុមប៉ូលីសចូលរួមនឹងអ្នកកាសែតជាច្រើនដែលមកឈរថតព្រៀងព្រៀតតែម្តង។

"ពួកយើងគឺសមត្ថកិច្ចបានទទួលដីកាក្នុងការចាប់ខ្លួនអ្នកនាង ឡេវេន ប័រណឺនដូ ពីបទមនុស្សឃាតដោយព្រៀងទុក!!! សុំពេលនេះជួយសហការណ៍រទៅប៉ុស្ភិ៍ជាមូយពួកយើង!!"។ ពេលនេះក្រុមប៉ូលីសក៏ចូលមកដល់ហើយលើដីកាធ្វើឲ្យ ឡេវេន គាំងអស់មិនដឹងត្រូវធ្វើបែបណា។

"តែខ្ញុំសុំលោកប៉ូលីសរឿងមួយបាន! នេះជាលិខិតធានាក្រៅឃុំរបសអ្នកនាង ឡេវេន ដែលខ្ញុំស្នើសុំ! ខាងថ្នាក់ពួកលើពួកយើងបានអនុញ្ញាតរួចហើយ!"។ ខណៈដែល ហូស៊ុក ចេញមកហុចលិខិតមួយឲ្យប៉ូលីសនាំឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយជាពិសេស ឡេរីន ក៏ងាកមកសម្លឹង ហូស៊ុក ទៅវិញ។

"អូ!!! ចឹងពួកយើងយល់ហើយ! បើមានស្ថានភាពណាមិនសមស្របពួកយើងនឹងធ្វើតាមការងារហើយបាទ! ចឹងពួកយើងសុំលាសិនហើយ!"។ ប៉ូលិសទាំងនោះក៏ទៅវិញធ្វើឲ្យវអ្នកកាសែតនានាក៏សម្លឹងមុខគ្នាហើយមុននឹងចុចថតក្រឹបៗបញ្ចាំភ្លើងមកលើ ឡេវេន ដែលងាកមុខចេញព្រោះតែវាចាំងមុខពេក។

"បញ្ជាក់បន្តិចបានទេថាអ្នកនាង ឡេវេន ជាឃាតករមែនទេ? ហេតុអីបានជាអ្នកនាងមានគំនិតសម្លាប់គេចឹង?"។ អ្នកកាសែតក៏ចោទសំណួរព្រោងព្រាននាំឲ្យនាងក្រមុំនាងមិនអាចឆ្លើយតបកើតព្រោះតែនាងវិលមុខច្របូកច្របល់ហើយនៅមានភ្លើងបញ្ចាំងមកចំមុខនាងមិនឈប់ទៀតផង។

"អធ្យាស្រ័យផងអ្នកកាសែតទាំងអស់គ្នា! ពត៍មាននៅថ្ងៃនេះពួកយើងសុំលើកទៅធ្វើលើកក្រោយចុះណា៎!!!  យើងមិនអាចផ្តល់បទសម្ភាសន៍លំអិតនៅពេលនេះទេសុំអញ្ចើញទៅវិញចុះ!"។ ពេលនេះ ហូស៊ុក ចេញមកនិយាយបែបនេះហើយក៏ស្ទុះទៅអូសដៃ ឡេវេន ទាញនាងឲ្យក្រោកហើយចេញមកខាងក្រៅបាត់ទុកឲ្យ មែល ហើយនឹង ឡេរីន សម្លឹងពួកគេរួមនឹងអ្នកកាសែតដែលឈរមើលមុខគ្នានិយាយជជែកមិនយល់រឿងថាម៉េចក៏វាទៅជាបែបនេះ។

"នេះមានរឿងស្អីអីទៅ? មែល !!! ឯងមានដឹងថាមានអីកើតឡើងទៅហា៎?"។ ឡេរីន ក៏ទៅកន្ត្រាក់ច្របាច់ដៃ មែល ហើយ នាងក៏កាឈឺចាប់ជាខ្លាំងមុននឹងក្រវីក្បាល។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now