ភាគទី ៤៩ : រឿងដែលបានបំបែក

488 23 6
                                    

មន្ទីរពេទ្យ ...

ខណៈពេលនេះមានរាងខ្ពស់របស់បុរសម្នាក់បានរត់មកយ៉ាងរហ័សឆ្វេចឆ្វាចពេញមន្ទីរពេទ្យជាមួយមួកបិទមុខយ៉ាងជិតហើយវែងតាខ្មៅហើយងាកឆ្វេងស្តាំដូចជាមានពិរុទ្ធចឹងឯងហើយក៏លបចូលក្នុងបន្ទប់សម្រាកអ្នកជម្ងឺរបស់លោកមហាសេដ្ឋី ប័រណឺនដូ នោះ។

"យើងថាហើយនាងឯងពិតជានៅទីនេះមែននាង រីន !!!"។ មិនទុកយូរ ចារ៉េន ក៏ចូលទៅក្នុងហើយក៏ឃើញនាងក្រមុំដែលតែងតែមកទីនេះក៏ចូលទៅចាប់ទាញសក់នាងពីក្រោយធ្វើនាងឈឺចាប់ជាខ្លាំងហើយក៏រេកែវភ្នែកសម្លក់គេ។

"ចា-ចារ៉េន ?!!! ឯងមកបានដោយរបៀប? ឯង...អូយ!!! លែងណា៎!!"។ ពេលនោះ ឡេរីន ប្រឹងរើបម្រះតែ ចារ៉េន ជាបុរសមានកម្លាំងខ្លាំងជាងក៏ចាប់នាងជាប់សម្លឹងដោយទឹកមុខកំណាច។

"លែងហេ៎? នាងឯងមានដឹងទេថានាងបានធ្វើស្អីខ្លះមកលើយើងហា៎នាង រីន ? នាងឯងហ៊ានណាស់! នាងឯងមែនទេដែលលួចប្តូររបស់យើងហើយដាក់ម្សៅចូលហា៎?! ចុះលុយដែលលក់បានរបស់ទាំងនោះនាងឯងយកទៅហា៎?"។ ចារ៉េន ក៏បោចសក់នាងអង្រួនហើយសួររីឯ ឡេរីន នេះប្រឹងច្រានគេដោយពិបាក។

"យើងមិនដឹងទេវើយ!!! រឿងឯងយើងមិនដឹងទេ! នេះឯងកុំគិតចង់មកធ្វើអីយើងឲ្យសោះ ចារ៉េន !!! ពេលនេះឯងជាជនល្មើសហើយ! ធ្វើខ្ញុំឲ្យត្រឹមត្រូវទៅប្រយ័ត្នយើងហៅប៉ូលី-អឹក!"។ ពេលនោះ ឡេរីន ក៏តបតវិញតែ ចារ៉េន ក៏ចាប់ច្របាច់នាងហើយសម្លក់នាង។

"នាងឯងមែនទេដែលលួចក្បត់យើងពីក្រោយខ្នហា៎? នាងឯងមែនទេដែលយរឿងជួលមនុស្សឲ្យបុកឡាននាង ប៊ែលឡា សង្សារអា ហូស៊ុក ?! ប្រាកដជានាងឯងមែនទេនាងពស់វែក!!!! នេះនាងឯងពិតជាសាហាវឃោឃៅពិតមែន!!! នាងហ៊ានក្បត់យើងផងហេ៎?!"។ ចារ៉េន ក៏ច្របាច់ករនាងកាន់តែខ្លាំងហើយធ្វើឲ្យនាងថប់ខ្យល់ស្ទើរស្លាប់ទៅហើយពេលនេះ។

"អឹក ...លេងយើងណា!!! បើយើងយ៉ាងម៉េចនោះឯងគិតថាឯងរួចខ្លួនហេ៎អា ចារ៉េន !!! អឹក...ឯងក៏គិតដូចគ្នាចង់យកទ្រព្យគ្រួសារយើងនោះអី! នេះអាណាទៅដែរអាក្រក់ជាង!!! អឹក...!"។ ឡេរីន និយាយពីគោលបំណងហើយ ចារ៉េន ពេលនេះដូចជាមនុស្សវង្វេងសតិ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now