ភាគទី ២៦ : មានអារម្មណ៍ថាដូច

594 27 7
                                    

វីឡាត្រកូល លូកាស្រ្តូ ...

"នៅសល់តែ 2 3 ឈុតទេណា៎ ឡេវេន ! នេះអាចហាលខ្លួនបានទេ?"។ ងាកមកមើលក្រមុំទាំងពីរដែលសស្រាក់សាន្តនឹងការងារបោកគក់មួយថ្ងៃហើយកំពុងឈរហាលសម្លៀកបំពាក់មុខផ្ទះជាមួយគំនរខោអាវជាច្រើនឈុត។

"មិនអីទេ មែល !! ខ្ញុំអាចធ្វើបាន!!! មែល មានការងារវល់មែនទេ? ចាំខ្ញុំរួចដៃចាំខ្ញុំទៅជួយ មែល ម្តងវិញម្តងណា៎!"។ នាងក្រមុំក៏ងាកមកនិយាយហើយ មែល ក៏ក្រវីក្បាល។

"អត់ទេ! ការងារធ្វើម្ហូបគឺខ្ញុំអាចធ្វើម្នាក់ឯងបាន! ឡេវេន គួរតែសម្រាកទៅណា៎!!! បោកគក់ខោអាវច្រលនណាស់ហើយគួរតែសម្រាកខ្លះទៅមិនអីទេ!!! ចឹងខ្ញុំទៅសិនហើយណា៎!! កុំបង្ខំខ្លួនឯងពេកអី!! បើបានឆ្លៀតសម្រាកខ្លះក៏ល្អ!"។ មែល ជាមិត្តល្អដែលជាមនុស្សជួយនាងតែម្នាក់នៅទីនេះក័បោះជំហានទៅរកការងារនាងហើយ ឡេវេន ក៏ញញឹមស្រស់មុននឹងងាកមកហាលខោអាវវិញ។

កំពុងតែលើកសម្លៀកបំពាក់រលាស់រៀបព្យួរឡើងលើស្នួលហាលស្រាប់តែនាងក៏ប្រទះភ្នែកនឹងក្មេងស្រីម្នាកឮដែលឈរនៅកៀនរបងក្បែរវីឡានេះកំពុងតែអើតលើមមើលនាងដោយទឹកមុខគួរឲ្យអាណិតហើយ ឡេវេន មិនចាំយូរក៏បោះទៅរកក្មេងនោះភ្លាម។

"អូនតូចមានបញ្ហាទេ?"។ ឡេវេន ក៏ចេញមកសួរនាំយ៉ាងស្រទន់ហើយនាងតូចនោះមើលទៅមុខមាត់ស្រម៉េវស្រម៉ូវខ្លាំងណាស់ក៏ងាកមកមើល ឡេវេន ។

"ខ្ញុំឃ្លានណាស់បងស្រី! បងមាននៅសល់បាយម្ហូបចាក់ចោលទេ?! ខ្ញុំសុំយកមកញ៊ាំបានទេបង?"។ ទឹកមុខក្មេងស្រីដែលហាមាត់សុំអាហារពីនាងជាមួយនឹងរូបរាងដែលពិបាកភ្នែកនេះធ្វើឲ្យ ឡេវេន ត្រូវអង្គុយចុះហើយក៏កាន់ដៃនាង។

"អឺម!!! នេះបងមិនដឹងទេថាទីនេះគេមានដែររឺក៏អត់ទេណាអូនតូច!!! តែបងមើលទៅអូនក៏ពិបាកណាស់ហើយ! ចឹងអូនយកលុយមួយចំនួននេះទៅទិញបាយហូបបានមួយថ្ងៃដែរណា៎! បងមានតែប៉ុន្នឹងមិនច្រើនទេ! ចាំស្អែកបើអូនតូចឃ្លានទៀតមករកបងនៅកន្លែកដដែលចុះ! ចាំបងខ្ចប់បាយទុកឲ្យអូនមួយប្រអប់ណា៎!!!"។ ឡេវេន ក៏លូកយកលុយដែលសល់ជាប់ខ្លួនមិនប៉ុន្មាននោះហុចឲ្យនាងតូចនេះហើយក្មេងស្រីនេះក៏សំពះនាងមុននឹងទឹកមុខប្រែជាញញឹមពេលដែលមានប្រាក់អាចទិញបាយញ៊ាំចិញ្ចឹមក្រពះបាន។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now