ភាគទី ១០ : បងមិនដូចអូន

493 18 4
                                    

កន្លែងថត ....

"អូខេ !!! កាំមេរ៉ា ត្រៀមហើយមែនទេ? សម្លេង អូខេ ទេ?"។ មកមើលសកម្មភាពមមាញឹកនៅកន្លែងថតដែលមានក្រុមការងារជាច្រើនបានធ្វើការយ៉ាងញាប់ដៃជើងហើយពេលនេះពួកគេក៏រៀបចុះថតរឿងបន្ទាប់ពីតួសម្តែងសំខាន់បានមកដល់ហើយជា ឡេវេន នោះឯង។

"សួស្តីអ្នកនាង ឡេវេន ! នេះអ្នកនាងដឹងហើយមែនទេថាប្លង់ថ្ងៃនេះយើងថតឈុតអ្វី?"។ អ្នកកាន់ប៉ារ៉ូលក៏សួរនាំហើយ ឡេវន ក៏សម្លឹងទៅមើលដំណើររបស់នារីម្នាក់ដែលដើរមួយៗនោះមកហើយនាងក៏ញញឹមចុងមាត់។

"ដឹងតើ! ឈុតថ្ងៃនេះគឺជាឈុតដែលខ្ញុំត្រូវវៃតួរងក្រោយដឹងការពិតថានាងបានលួចលាក់យកស្វាមីរបស់តួឯកស្រី!!"។ ឡេវេន ក៏រៀបរាប់ឈុតឆាកហើយអ្នកកាន់ប៉ារ៉ូលក៏ញញឹមខណៈ ប៊ែលឡា ក៏ដើរមកដល់។

"អូ៎! ល្អខ្លាំងណាស់អ្នកនាង! ចឹងយើងនឹងចាប់ផ្តើមថតហើយ! នេះអ្នក ប៊ែលឡា កុំភ័យអីណា!!! ធ្វើធម្មតាចុះ! ឈុតនេះគឺយើងមិនថតមុខអ្នកនាងចំពេកទេ!"។ អ្នកកាន់ប៉ារ៉ូលក៏និយាយហើយ ប៊ែលឡា ក៏ញញឹមខណៈនាងក៏ងាកទៅមើល ហូស៊ុក ដែលចូលទៅអង្គុយកន្លែងអ្នកដឹកនាំកុនវិញ។

កែវភ្នែកកម្លោះសង្ហាសម្លឹងមើលទូរទស្សន៍ដែលបង្ហាញប្លង់ថតនោះដោយការតឹងចិត្តពេលឃើញសង្សារខ្លួនទៅឈរនៅចំពោះមុខនារីម្នាក់ដែលគេដឹងពីសន្តាននាងច្បាស់ហើយ ឡេវេន ឯណេះក៏ឈរសម្លឹង ប៊ែលឡា ដោយទឹកមុខញញឹមចុងមាត់មិនឈប់។

"ចឹងអ្នកទាំងពីរត្រៀមរួចរាល់ហើយមែនទេ?"។ ហូស៊ុក ក៏សួរហើយ ប៊ែលឡា ក៏ងក់ក្បាលស្របនឹងឡេវេន មិនមាត់មានត្រឹមតែញោចស្នាមញញឹមចុងមាត់។

"អូខេ អេចសិន ( Action )!"។<ផាច់> គ្រាន់តែក្រដាសប្លង់ ហូស៊ុក កាន់ទម្លាក់ចុះភ្លាមស្រាប់តែបាតដៃ ឡេវេន ក៏វាត់មកលើមុខរបស់ ប៊ែលឡា ដោយមិនឲ្យដំណឹងធ្វើឲ្យ ប៊ែលឡា ត្រូវទ្រេតថយក្រោយបន្តិចហើយនាំឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាពិសេស ហូស៊ុក ដែលស្រាប់តែក្រោកឈរមុននឹង ឡេវេន បែរជាបើកភ្នែកធំៗបម្រុងនិយាយប៉ារ៉ូល។

"ខាត់ ( cut ) !!!"។ ហូស៊ុក ក៏ស្រែកទើបហើយ ឡេវេន ក៏ងាកមកមើលគេដោយធ្វើមុខស្លឺជាមួយ ប៊ែលឡា ដែលឈរស្ទាបមុខមានអារម្មណ៍ថាក្តៅថ្ពាល់ទៅហើយ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now