ភាគទី ៣៨ : ជនដែលមានឥទ្ធិពល

560 33 14
                                    

មន្ទីរពេទ្យ ....

"លោកប៉ាខ្ញុំយ៉ាងម៉េចហើយលោកគ្រូពេទ្យ?"។ ពេលនេះនៅឯមន្ទីរពេទ្យប្រណិតមួយក៏មាននារីម្នាក់ស្លៀកឈុតឆើតឆាយបានបោះជំហានចូលមកសួរនាំមុននឹងសម្លឹងមើលបុរសគេងលើគ្រែដោយទឹកមុខស្រពោន។

"បាទ! លោកម្ចាស់គឺសុខភាពគាត់ផុតគ្រោះថ្នាក់ហើយតែការដឹងខ្លួនសម្រាប់គាត់ពេលនេះគឺពិបាកបន្តិចណាអ្នកនាង! ចឹងអ្នកនាងកុំពិបាកចិត្តអីពួកយើងនឹងខិតខំប្រឹងប្រែងស្វែងរកថ្នាំមកព្យាបាលជាតិពុកក្នុងខ្លួនគាត់ឲ្យបានរហ័សណា៎!"។ គ្រូពេទ្យក៏តបហើយ ឡេរីន ក៏ងក់ក្បាលទើបគ្រូពេទ្យដើរចេញទៅនៅត្រឹមតែនាងហើយនឹងលោកប៉ានាង។

"ហឹស!!! ប៉ាអើយប៉ា! នេះកូនសុំទោសណា៎ដែលជ្រុលដៃបន្តិចមកលើប៉ាណា៎! តែថាបន្ទោសកូនក៏មិនបាន!!! មិនថាពេលវេលាណាក៏ប៉ាគិតមីស្អីគេនោះជាងខ្ញុំដែរ! គិតចង់ផ្ទេរទ្រព្យហើយឲ្យវាហើយឲ្យវាមកឈរឈ្មោះជាទាយាទកាន់ទ្រព្យរាប់លានហើយមកឲ្យខ្ញុំនៅស៊ីពេរវាមែនទេ?! ប៉ាគិតចង់ឲ្យមីកូនថោកទាបប៉ានោះជាន់ក្បាលនាង រីន ខ្ញុំមែនទេហា៎ប៉ា?! ហឹស!! ដេកងាប់បែបនេះសមមុខប៉ាហើយ! នេះខ្លួនប៉ាក៏មិនដែលទុកម៉ាក់នឹងខ្ញុំក្នុងកែវភ្នែកយូរហើយ! មិនដែលខ្វល់ពីម៉ាក់ខ្ញុំថាគាត់ទៅណាទេ! ពេលនេះគឺខ្ញុំគ្រាន់តែចង់ប្រាប់ប៉ាថាម្ចាស់គ្រប់គ្រងជំនួញ ប័រណឺនដូ ពេលនេះជាខ្ញុំហើយណា៎លោកប៉ា! ឯកសារនឹងអ្វីគ្រប់យ៉ាងវាក្លាយជារបស់ខ្ញុំហើយណា៎! ម្យ៉ាងទៀតខ្ញុំនឹងត្រៀមខ្លួនបង្កើតក្រុមហ៊ុនមួយទៀតផងណា៎ប៉ា! ខ្ញនឹងត្រៀមរៀបការជាមួយបុរសសង្ហាផ្នែកឧស្សកម្មសិល្បៈហើយផ្សព្វផ្សាយឲ្យល្បីថាខ្ញុំនឹងគេជាគូនឹងគ្នា! នោះខ្ញុំនឹងលេចធ្លោក្នុងកែវភ្នែកអ្នកដទៃ! ហើយប៉ានឹងមីកូនចង្រៃប៉ាក៏នាំគ្នាទៅនរកទាំងអស់គ្នាទៅណា៎! ហឹស! ខ្ញុំទ្រាំឲ្យកូនប៉ាជេរខ្ញុំយូរហើយ! ពេលនេះបើខ្ញុំរកវាឃើញនោះណា៎គឺខ្ញុំមិនទុកឲ្យវាជេរខ្ញុំទៀតទេ! ហើយសុំទោសណាបើខ្ញុំធ្វើអីមិនគប្បីលើវាតែខ្ញុំគិតថាវាសមនឹងទទួលបែបនោះ! ហឹស..ហាស ហាស!!"។ ឡេរីន ក៏ឈរនិយាយដោយទឹកមុខកាចសាហាវពិសពុលមកកាន់មនុស្សដែកគេងស្តូកនេះដោយរីករាយក្នុងចិត្តកាលនាងក៏បានសាងរឿងជាច្រើនហើយនាងកំពុងតែធ្វើឯកសារជាច្រើនដែលនាំឲ្យនាងក្លាយជាមនុស្សស្រីម្នាក់ដែលកាន់កាប់សម្បត្តិគ្រួសារ ប័រណឺនដូ ច្រើនមិនស្ទើរហើយនាងក៏ធ្វើបានដោយគ្មានឧបសគ្គ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now