ភាគទី ៤៧ : ក្នុងនាមជាអ្វី

542 26 8
                                    

"ជឿ? ចុះរឿងដែលលោកឌឺដងបញ្ឈឺចិត្តខ្ញុំកាលពីពេលមុនមិញជាអ្វីទៅ ហូស៊ុក លូកាស្រ្តូ ?"។ ទឹកមុខស្រពោនពេញដោយការឈឺក៏សម្លឹងមើលមក ហូស៊ុក ទាមទាររកចម្លើយហើយនាយកម្លោះក៏សម្លឹងនាងដោយពិបាកចិត្តដូចគ្នា។

"នាងក៏ដឹងមែនទេ វេន ថាពេលនេះសូម្បីមនុស្សដែលធ្លាប់ល្អជាមួយនាងក៏គេនៅតែក្បត់នាងបានដែរនៅពេលនេះ! មែល នៅក្បែរនោះកាលពីមុនមិញទើបខ្ញុំត្រូវបង្ខំចិត្តនិយាយសម្តីបែបនេះឲ្យប្រាកដថាគេបានស្តាប់លឺថាខ្ញុំស្អប់នាងមែន! ខ្ញុំធ្វើដូចជាចាប់យកនាងមកសងសឹកមែនតែការពិតគឺមិនមែនបែបនឹងទេ! បើខ្ញុំពិតជាចង់សងសឹកនាងហើយធ្វើបាបនាងមែនខ្ញុំកិមិនចំនាយកម្លាំងទៅធានានាងមកនៅក្រៅឃុំមុននឹងប៉ូលីសមកចាប់នាងចឹងទេ! នាងយល់ដែររឺក៏អត់ វេន ?"។ ហូស៊ុក ក៏បកស្រាយរឿងរ៉ាវឲ្យនាងស្តាប់ហើយ ឡេវេន ក៏សម្លឹងមុខគេដោយមិនមាត់ករហើយនាងបានត្រឹមងាកមុខចេញ។

"ពេលនេះដូចខ្ញុំនិយាយចឹងថាខ្ញុំក៏មិនដឹងថា មែល គេជាមនុស្សរបស់ ឡេរីន ពីពេលណាទេតែខ្ញុំនឹងព្យាយាមស្វែងរកអ្នកដែលបង្កប់ក្នុងវីឡានេះថាមាននរណាដែលត្រូវបាន ឡេរីន ទាក់ទងខ្លះ? មានតែរឿងរ៉ាវត្រូវបានដោះស្រាយអស់ទើបនាងអាចមានភាបស្អាតស្អំមកវិញណា៎ វេន !"។ ហូស៊ុក ក៏ត្រកងមុខនាងឲ្យសម្លឹងគេហើយ ឡេវេន ក៏លើកចិញ្ចើមដោយហាក់គ្មានកម្លាំងកំហែងសោះ។

"ស្អាតស្អំ? តើខ្ញុំមានភាពស្អាតស្អំបានយ៉ាងម៉េចទៅពេលនេះ?! សុខៗខ្ញុំក៏ក្លាយជាជនជាប់ចោទក្រោយមកការក្លាយជាអ្នកទោស! នេះខ្ញុំនៅស្ងៀមៗក៏មិនដឹងថាមានអ្វីកើតឡើយ! បែបជារឿងរ៉ាវបញ្ហាកើតមិនឈប់! នេះខ្ញុំមិនយល់មែនណា! ខ្ញុំមិនទាល់បានធ្វើអីមួយជំហានទេតែហេតុអីរឿងរ៉ាវវាចេះតែវិវត្តន៍មិនឈប់? នេះមានរឿងអីខ្លះទៅ?"។ ឡេវេន ក៏លើកដៃមកញីសក់ខ្លួនឯងឡើងរញ៉េរញ៉ៃអស់ហើយ ហូស៊ុក ក៏ចាប់ដៃនាងចេញហើយក៏លួងលោមនាង។

"វេន ត្រជាក់សិនចិត្ត! ពេលនេះខ្ញុំនៅទីនេះជាមួយនាងបានទេ? នាងកុំចាកចេញបានទេ?"។ សម្តីរបស់ ហូស៊ុក ហាក់ស្រាលហើយស្រទន់ទើប ឡេវេន ងាកមកមើលគេហើយសម្លឹងគេដោយក្នុងចិត្តមានចម្ងល់ផងនោះឯង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now