ភាគទី ៦ : ជីវិតដែលខុសគ្នា

578 25 7
                                    

វីឡាត្រកូល លូកាស្រ្តូ ....

"សួស្តីលោកប្រុស! សួស្តីអ្នកនាង ប៊ែល !! នេះមានរបស់របរអីក៏សំពីងសំពងយ៉ាងនេះលោកប្រុស?"។ មកដល់ផ្ទះធំស្កឹមស្កៃក៏មានមេការរត់មកទទួលមនុស្សពីរនាក់ដែលជាមនុស្សសំខាន់ហើយក៏ឃើញនាយសង្ហាកំពុងតែកាន់ថង់ជាច្រើនទើបមេការរហ័សជួយយកហើយ ប៊ែលឡា ក៏ជាអ្នកញញឹម។

"គឺខ្ញុំចង់ធ្វើស៊ុប គីមឈី ឲ្យគ្រប់គ្នាញ៊ាំទើបបបួលបង ហូប៊ី ទៅទិញរបស់ខ្លះ! ចឹងថ្ងៃនេះរំខានខ្ចីផ្ទះបាយមួយថ្ងៃហើយណា៎មេការ!!"។ ដៃស្រឡូនក៏លើកមកសំពះបែបគួរឲ្យស្រឡាញ់ហើយមេការក៏សើចទើប ហូស៊ុក សម្លឹងនាងដោយក្តីស្រលាញ់មុនអង្អែលក្បាលនាង។

"ចឹងបងទៅជួយអូនដែរ!"។ នាយកម្លោះក៏ទាញក្រវ៉ាត់ចេញមុននឹងហុចឲ្យមេការហើយក៏រហ័សមូលដៃអាវហើយ ប៊ែលឡា ក៏បើកភ្នែកមើលគេ។

"បងសម្រាកទៅ! នេះបងហត់ណាស់ហើយ! កុំឲ្យពិបាកអីណា៎!"។ ប៊ែលឡា ក៏មិនចង់រំខានគេតែ ហូស៊ុក ក៏ក្រវីក្បាលមុននឹងឪបចង្កេះនាងទៅផ្ទះបាយ។

"មោះ!! បងជួយអីបានខ្លះព្រះនាងម្ចាស់របស់បង?"។ នាយកម្លោះមកដល់គេចូលមកឡាបូសម្រាប់លាងសម្អាតគ្រប់យ៉ាងហើយឈរសួរទើប ប៊ែលឡា ក្រវីក្បាលមុននឹងទាញថង់បន្លែឲ្យគេ។

"ចង់បងជួយលាងស្ពៃបូកគោឲ្យអូនចាំហើយសាច់នឹងគករឿងផ្សេងៗទុកចាំអូនជាអ្នកធ្វើ!!"។ ប៊ែលឡា ក៏និយាយហើយ ហូស៊ុក ក៏លើដៃ អូខេ ដាក់នាងទើបបង្កើតជារូបភាពយ៉ាងមានសុភមង្គលធ្វើឲ្យអ្នកនៅផ្ទះនេះហាក់រីករាយនឹងស្នេហារបស់ពួកគេហើយសង្ឃឹមថានឹងបានដំណឹងល្អឆាប់ៗផងដែរហើយពួកគេតែងរីករាយនឹងពេញដោយសុភមង្គលជានិច្ចកាលបើនៅក្បែរគ្នាមិនថាមានរឿងអ្វីក៏ដោយសុំត្រឹមមានគ្នានៅក្បែរគ្នាយ៉ាងពេលវេលាងដែលនាំឲ្យយើងបានឃើញថាគឺហាក់ខុសពីស្ថានភាពនារីម្នាក់ទៀតដែរមិនដែលជួបភាពថាល្អសោះឡើយ។

មន្ទីរពេទ្យ ...

"កូន វេន !!! កូន វេន មិនអីទេរឺ?"។ បុរសចំណាស់ម្នាក់បានរត់មករកនារីដែលដេកក្រពាត់ដៃផ្អែកខ្លួននឹងគ្រែហើយក៏មានមនុស្សប្រុសម្នាក់ប្រញាប់ក្រោកភ្លាមពេលឃើញគាត់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now