ភាគទី ៥៦ : ផ្លូវបំបែកនៃយើង

542 23 7
                                    

"អឺ..គឺ..គឺ..គឺពួកយើងអត់មានទំនាក់ទំនងអីទេ! ពួកយើងនៅតែជាកូនចៅនឹងថៅកែដដែលទេ!"។ ខណៈពេលដែលអ្នកកាសែតសួរនាំហើយមាន កាមេរ៉ា ចាប់រូបភាព ឡេវេន ហើយនាងក៏លែងដៃចេញពី ហូស៊ុក មុននឹងលើកដៃក្រវីក្បាលដិសេធនឹងគ្របគ្នាធ្វើឲ្យ ហូស៊ុក ក៏មើលនាងដោយភ្ញាក់ផ្អើល។

"អូ!! បើចឹងមែនហេតុអីក៏ឃើញអ្នកនាងនឹងលោក ហូស៊ុក បណ្តើរគ្នាចេញពីទីនេះ? ក្រែងលឺមកថាថ្ងៃនេះគឺមកកាត់ក្តីរឿងរ៉ាវផ្ទៃក្នុងគ្រួសារអ្នកនាង ឡេវេន ជាមួយរឿងគ្រោះថ្នាក់ចរាចរណ៍ដែលអ្នកនាងបានគេចោទប្រកាន់តើ! ហេតុអីក៏លោកចាងហ្វាងអញ្ចើញមកតាមដែរបើគាត់មិនត្រូវអ្វីនឹងអ្នកនាង ឡេវេន ?"។ អ្នកសារពត៌មានម្នាក់ក៏សួរហើយ ឡេវេន ក៏ត្រឹមអោនមកខហើយស្ងាត់បន្តិចមុននឹងនាងងាកមកញញឹមដាក់ ហូស៊ុក ដែលឈរមើលមុខនាងដោយស្មើធេង។

"គឺមកពីរឿងក្តីនេះមានការពាក់ព័ន្ធនឹងមនុស្សដែលគាត់ស្រលាញ់ក្នុងនោះដែរ! គាត់មកចាំស្តាប់ពីការរកយុត្តិធម៍ឲ្យអ្នកនាង ប៊ែលឡា ដែលបានស្លាប់ទៅនោះឯង! ពេលនេះរឿងក៏បានគាស់កាយអស់ហើយ! នេះជាហេតុដែលគាត់ត្រូវមកដែរ! ពួកយើងមិនមានអ្វីនឹងគ្នាពិតមែន!!"។ ឡេវេន ក៏ប្រកែកផ្ទួនៗធ្វើឲ្យ ហូស៊ុក នេះក៏ចងចិញ្ចើមនាងទើបខាងកាសែតសម្លឹងមើល ហូស៊ុក វិញ។

"ចឹងសូមសួរលោកចាងហ្វាងវិញថាលោកចាងហ្វាងបញ្ជាក់ផងបានទេថាពិតជាមិនត្រូវអ្វីនឹងគាត់នោះ?"។ អ្នកកាសែតក៏សួរនាំបន្តហើយ ហូស៊ុក ក៏សម្លឹងពួកគេដោយមុខស្មើ។

"ពេលនេះនៅមុខតុលាការខ្ញុំមិនចង់បកស្រាយអីទេ! សុំលើកការបកស្រាយទុកពេលក្រោយ! ខ្ញុំនឹងបើកសន្និសីតកាសែតមួយ! ត្រៀមសំណួរដែលគ្រប់គ្នាចង់ដឹងទៅ!!! ពេលនេះខ្ញុំត្រូវការពិភាក្សាការសំខាន់នឹង ឡេវេន ! សុំអធ្យាស្រ័យ!"។ ហូស៊ុក ក៏បញ្ចប់ការសួរនាំត្រឹមនេះហើយស្រវាអូសដៃ ឡេវេន ហើយក៏នាំចូលទៅក្នុងកន្លែងចតរថយន្តនាយធ្វើឲ្យអ្នកពត៍មានខ្សឹបខ្សៀវគ្នាមិនឈប់តែម្តងព្រោះពួកគេក៏សង្ស័យពីទំនាក់ទំនងអ្នកទាំងពីរយូរហើយ។

"ពេលនេះបងគួរតែឲ្យអូនជិះរថយន្តផ្សេងពីបងសិនទៅ ហូស៊ុក !"។ ពេលដែលនៅក្នុងរថយន្តជាមួយគ្នានាងក្រមុំក៏ងាកមកនិយាយជាមួយគេបែរនេះហើយ ហូស៊ុក ក៏មានទឹកមុខមិនល្អ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Dove le storie prendono vita. Scoprilo ora