ភាគទី ៥៩ : ជំនួបសងកម្ម

534 28 9
                                    

ក្លឹបកំសាន្ត ហ្វាន់ ...

ពេលនេះនៅក្នុងក្លឹបកំសាន្តដែលពោរពេញដោយភ្លើងពណ៍តិចភ្លឺតិចងងឹតសូន្យឈុងនាំឲ្យកាយស្តើងដែលដើរមកដោយងាកឆ្វេងស្តាំហើយឪបរាងកាយជាប់នេះហាក់មានអារម្មណ៍ថាមិនស្រួលឡើយតែនាងក៏ត្រូវមកស្វែងរកកន្លែងដែលគេណែនាំនាងមកជួបរហូតក៏ឃើញមនុស្សម្នាក់សំដៅមករកនាង។

"សួស្តីអ្នកនាង ឡេវេន !!! ខ្ញុំជាអ្នកដែលបានទាក់ទងអ្នកនាងកាលពីថ្ងៃនោះណា៎! មករង់ចាំទទួលអ្នកនាងជាពិសេស!"។ មនុស្សស្រីម្នាក់ក៏បោះជំហានមកជាមួយការតុបតែងកាយហាក់ស្រស់ស្អាតស៊ីវិល័យទើប ឡេវេន ក៏ងក់ក្បាលហើយញញឹមតប។

"ចា៎! អរគុណដែលរង់ចាំខ្ញុំ!"។ ឡេវេន ក៏តបវិញហើយនារីដែលគេដឹងថាជាចំណិតរបស់ម្ចាស់ផលិតកម្មក៏ញញឹមដាក់នាងវិញមុននឹងអូសដៃនាងមកកាន់កន្លែងមួយនៅខាងជាន់ខាងលើនេះហើយក៏នាំនាងមកកាន់កន្លែងមួយដែលមានពន្លឺភ្លើងខុសពីខាងក្រោមមិនមានភ្លើងពណ៍ឆ្វេចឆ្វាច់ទើប ឡេវេន ក៏សម្លឹមដផយងឿងឆ្ងល់ពេលដែលត្រូវបានគេនាំមកដល់បន្ទប់មួយដែលដាក់ថាបន្ទប់តុបតែងខ្លួន។

"នេះយើងមកទីនេះធ្វើអីទៅអ្នកនាង?"។ ឡេវេន ក៏សួរដែលនៅតែដើរតាមគេព្រោះតែជំនិតស្រីនោះចាប់ដៃនាងអូសមកជារឿយៗហើយដាក់ដៃលើស្មារបស់ ឡេវេន ពេលដែលនាំនាងមកកាន់បន្ទប់ផ្លាស់ឈុតមួយ។

"គឺថានេះគឺជាគម្រោងថតពាណិជ្ជកម្មឲ្យម្ចាស់គម្រោងល្បីទើបចង់នាំអ្នកនាងមកលសម្លៀកបំពាក់សម្រាប់ថតនោះអី! ចៅហ្វាយខ្ញុំប្រាប់ថាចង់ជ្រើសរើសឲ្យអ្នកនាងស្លៀកឈុតនេះថាសាកសមយ៉ាងណាងាយស្រួលកែសម្រួលព្រោះយកឈុតថ្មីមកប្តូរនឹងត្រូវថតឆាប់ៗនោះអីអ្នកនាង ឡេវេន !"។ ជំនិតស្រីក៏និយាខណះដៃទាញឈុតខ្មៅមួយឈុតចេញមកហុចឲ្យ ឡេវេន ហើយនាងក៏ទទួលឈុតនេះតែក៏ត្រូវភាំងពេលដែលថាជាឈុតនោះវាបែបណា។

"នេះ...នេះខ្ញុំត្រូវស្លៀកឈុតបែបនេះថតមែនទេ? នេះតើខ្ញុំមកថតគម្រោងពាណិជ្ជកម្មផលិតផលធម្មតាមួយដែលទាក់ទងសុខភាពតើហេតុអីត្រូវស្លៀកពាក់បែបនេះទៅវិញ?"។ ឡេវេន ក៏សួរនាំក្រោយពីឃើញថានោះជាឈុតដែលស៊ិចស៊ីមិនមែនជាឈុតសម្រាប់ថតពាណិជ្ជកម្មតែជាឈុតនារីរាំក្នុងក្លឹបច្រើនជាងព្រោះទាំងខ្លីហើយលេចលើនឹងក្រោមបើពាក់លើរាងកាយច្បាស់ណាស់ថាវាមិនខុសពីអាក្រាតកាយនោះទេ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now