ភាគទី ៤២ : គម្រោងការ

457 25 6
                                    

ផ្ទះសំណាក់...

ពេលព្រឹកព្រលឹមដល់ត្រជាក់ដែលបានសាយភាយចំហាយពីឆ្នេរសមុទ្រនាំឲ្យមានក្លិនសមុទ្រដល់ស្រស់ស្រាយបានប៉ះដល់ចុងច្រមុះតូចរបស់នារីរងតូចច្រឡឹងឈរបើកបង្អួចពីក្នុងបន្ទប់នាងសម្លឹងទៅមើលក្រៅដោយទឹកមុខស្រពោនតិចៗហើយនាងក៏លើកដៃមកប៉ះដើមទ្រូងខាងឆ្វេងដែលបានផ្ទុកនូវបេះដូងថ្មីដែលធ្លាប់ជាកម្មសិទិ្ធរបស់ ប៊ែលឡា តែពេលនេះនាងក៏ជាម្ចាស់របស់វាហើយបេះដូងមួយនេះបានធ្វើឲ្យនាងយល់ច្រើនជាងមុនហើយ ឡេវេន ក៏ដឹងខ្លួនច្បាស់ថានាងបានប្រែប្រួលព្រោះតែបេះដូងដែលបេិសុទ្ធមួយដួងនេះ។

"សុំទោសណាអ្នកនាង ប៊ែល ដែលខ្ញុំមានគំនិតបែបនេះទៅលើគេ! ខ្ញុំមិនគួរមានចិត្តទៅលើមនុស្សដែលអ្នកនាងស្រលាញ់បែបនេះទេ! ខ្ញុំធ្លាប់មានកំហុសច្រើនណាស់មកលើអ្នកនាង! ធ្លាប់លួចច្រណែន ធ្លាប់លួចប្រចណ្ឌអ្នកនាងនិង ហូស៊ុក ទាំងការពិតវាសុទ្ធតែជារឿងមិនត្រឹមត្រូវរបស់ខ្ញុំ! មិនត្រឹមតែប៉ុន្នឹងទេខ្ញុំនៅមានឈ្មោះជាមនុស្សដែលចូលមកជ្រៀកជ្រែកស្នេហាអ្នកទាំងពីរទៀត! តែខ្ញុំពិតជាសោស្តាយណាស់! ស្តាយដែលមិនអាចសូម្បីតែមានឪកាសនិយាយថាសុំទោសអ្នកនាងចំពោះមុខ! អ្នកនាងបែរជាទៅបាត់ដោយសង្វែកហើយថែមទាំងនៅមានទឹកចិត្តគិតដល់អ្នកដទៃទៀត! តាមពិតទៅខ្ញុំមិនគួរណាសមនឹងទទួលបានបេះដូងមួយនេះទេ! បេះដូងរបស់អ្នកនាងគឺល្អពេកហើយ! វាបរិសុទ្ធណាស់មិនសមនឹងមនុស្សស្រីដែលធ្លាប់សាងរឿងមិនល្អចឹងទេ! រឹតតែមិនសមដែលខ្ញុំហ៊ានមានចិត្តស្រលាញ់គេ! ឲ្យខ្ញុំសុំទោសណា៎! ហ៊ឹក...ខ្ញុំសុំទោស!!! តែអ្នកនាងកុំបារម្ភអីណា៎! ហូស៊ុក គេនៅតែស្រលាញ់អ្នកនាងហើយគេមិនដែលបំភ្លេចអ្នកនាងនោះទេសូម្បីតែម្តងមិនថាពេលវេលាណាក៏ដោយ!! សូម្បីតែពេលដែលគេសម្លឹងមើលខ្ញុំក៏គេឃើញអ្នកនាងដែរ..ហ៊ឹក...ខ្ញុំគ្រាន់តែជាមនុស្សដែលដែលឆ្លងកាត់នោះផ្លូវជិវិតគេបន្តិចនោះទេតែខ្ញុំគ្មានឥទិ្ធពលអីក្នុងជីវិតគេនោះទេ! ខ្ញុំស្បថថាពីពេលនេះទៅខ្ញុំនឹងមិនរវល់រឺក៏ពាក់ព័ន្ធនឹងគេទៀតឡើយ! ខ្ញុំមិនគប្បីចំពោះអ្នកនាងច្រើនណាស់ទៅហើយ! ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំសុំទោសណា៎អ្នកនាង ប៊ែលឡា !"។ អាមរ្មណ៍សោកស្តាយជាច្រើនបានលេចឡើងខណៈនាងក្រមុំបានឈរក្នុងបន្ទប់នេះតែម្នាក់ឯងហើយរឿងរ៉ាវជាច្រើនដែលបានកើតឡើងនេះធ្វើឲ្យនាងក្រមុំត្រូវមកឈរបន្ទោសខ្លួនឯងព្រោះគ្មាននរណាដឹងទេថានាងបើកភ្នែកឡើងរាល់ថ្ងៃជាមួយនឹងអារម្មណ៍ដែលនាងកំពុងសោកស្តាយថានាងបានធ្វើកំហុសធំមួយក្នុងជិវិតគឺនាងបែរជាទៅស្រលាញ់អ្នកដែលអ្នកមិនគួរទៅវិញ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now