ភាគទី ៤ : យើងមិនដែលខុសលើនរណា

612 27 6
                                    

"មាត់ស៊ីលាមកមែនទេ ហូស៊ុក លូកាស្រ្តូ ? លោកឯងនៀកសំអាងស្អីបានជាហ៊ានហាមាត់ដ៏អាក្រក់របស់លោកឯងមកជេរយើង? និយាយថាយើងចរិតយ៉ាប់!! ហើយចុះលោកឯងនេះចរិតវាខ្ពស់មេឃថ្នាក់ណាទៅហា៎? មាត់ក៏ឆ្កែហើយចរិតអន់!!! គិតរឺថាយើងនេះសប្បាយចិត្តមកនិយាយឆ្លងឆ្លើយជាមួយមនុស្សគ្មានតម្លៃដូចជាលោកឯងហា៎? ចាំមើលថាលោកឯងមានមាត់មកថាឲ្យយើងទៀតទេ! យើងនឹងវៃ-អាយ៎-លែងដៃយើង!! លែងណា៎!!!"។ ឡេវេន ហាក់មិនចុះចាញ់ឡើយក៏ស្ទុះទៅរកទះគេទៀតតែ ហូស៊ុក ពេលនេះមុខក្រហមខាំមាត់ជាប់មុនងាកមកចាប់ដៃនាងជាប់ហើយ ឡេវេន ក៏ចង់ទះគេដោយប្រើដៃម្ខាងទៀតមុនបែរជានៅតែត្រូវ ហូស៊ុក ចាប់ជាប់ដដែលជាមួយកែវភ្នែកកាចហើយ ឡេវេន ក៏រើលែងរួចមុននឹងត្រូវ ហូស៊ុក ចាប់ដៃទាំងសងជាប់។

"ខ្ញុំស្មាមិនដល់ថាលើលោកនេះមានស្រីដូចជានាងចេះចំកំណើតមកលើលោកនេះនោះ! សន្តាននាងជាអ្វីបានជាងាកៗក៏មើលងាយមនុស្សជុំវិញខ្លួននាងនេះ ឡេវេន ប័រណឺនដូ ? នាងដែលឆ្លុះកញ្ចក់មើលចរិតមាយាទខ្លួនឯងទេថាវាដល់យ៉ាប់កម្រិតណា៎?! មួយម៉ាត់ជេរ ពីរម៉ាត់ក៏ដៀល! នាងគិតថានាងអស្ចារ្យហើយមែនទេ?!! អ្នកណាគេប្រដៅនាងឲ្យមានអាកប្បកិរិយាអន់ថ្នាក់នេះ?"។ ហូស៊ុក ក៏ចាប់ដៃនាងជាប់មុននឹងរុញនាងទៅលើសាឡុងហើយចាប់សង្កត់ដៃនាងទៅសាឡុងមុននឹងអោនមកជិតនាងដោយកែវភ្នែកហាក់ចង់ហែកសាច់នាងជាចម្រៀកៗជាមួយទឹកមុខកាចសាហាវដែលគេមិនធ្លាប់មានជាមួយអ្នកណាតែក៏បង្ហាញជាមួយតែស្រីម្នាក់ដែលសម្លឹងគេដោយខឹងសម្បារនេះឯង។

"ភើយ!!! លែងយើងអាចង្រៃ!!! ចេញឲ្យឆ្ងាយពីយើងទៅ! កុំមកប៉ះពាល់យើង!"។ ឡេវេន ក៏ស្តោះទឹកមាត់ដាក់មុខគេនាំឲ្យ ហូស៊ុក ត្រូវបិទភ្នែកយ៉ាងខឹងសម្បារមុននឹង ឡេវេន រលាស់ដៃចេញពីគេហើយក៏ច្រានគេចេញរួចបោះជំហានទៅ។

"ហ្អាយ៎!!! លែងយើង!!? អាយ៎!!? លែង-អឺម!!!"។ ដៃក្រាស់ក៏កញ្ឆក់ទាញដៃស្រឡូននោះមួយទំហឹងហើយក្រវាត់នាងទៅលើសាឡុងជាងថ្មីមុននឹងគេមកឈរចំពោះមុខនាងមុននឹងជង្គង់ទាំងគូរបស់គេក៏អែនទៅមុខហើយកៀបជើងនាងទាំងពីរឲ្យជាប់ហើយដៃក្រាស់ម្ខាងក៏យកមកច្របាច់ដៃនាងរុញផុតលើក្បាលមុននឹងដៃម្ខាងទៀតចាប់ច្របាច់មុខនឹងច្របាច់មាត់នាងនាំឲ្យនិយាយលែងចេញហើយគេខាំថ្គាមសម្លឹងមុខនារីដែលប្រឹងដោះខ្លួនពីគេដោយស្អប់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now