ភាគទី ៤១ : ការសម្រេចចិត្ត

507 29 13
                                    

ផ្ទះសំណាក់ ...

<តុក តុក>"អ្នកនាង ម៉ារៀ មកវិញហើយមែន-លោក ជីមីន ?!!"។ ខណៈងាកមកមើលនាងក្រមុំយើងដែលអង្គុយក្នុងផ្ទះសំណាក់នេះវិញក៏រហ័សបើកទ្វារពេលលឺសម្លេងគោះហើយនាងគិតថាជា មេរៀ តែបែរជាលេចរូបរាងរបស់គេទៅវិញហើយទើបលេចរូបរាងរបស់ ម៉ារៀ តាមក្រោយ។

"អាវ៎!!! អ្នកនាង ឡេវេន ស្គាល់ខុសស្តង់ដារ-អា៎  ច្រឡំមាត់! ជីមីន ដែររឺ? ហេតុអីទៅ?"។ ម៉ារៀ ក៏សួរនាំដោយងឿងឆ្ងល់ហើយ ជីមីន ក៏ញញឹមដាក់ ឡេវេន ។

"បុរសសង្ហាហើយមានមនស្សស្រីដេញតាមច្រើនយ៉ាងនេះនរណាទៅដែលថាមិនស្គាល់!!! មានតែជ្រូកទេទើបមិនស្គាល់!! ខានជួបគ្នាមួយរយៈហើយអ្នកនាង ឡេវេន សុខសប្បាយទេ?"។ ជីមីន ក៏ងាកមកឌឺដង ម៉ារៀ បន្តិចមុននឹងងាកមកនិយាយជា ឡេវេន របៀបរាក់ទាក់តែ ឡេវេន ហាក់មានអារម្មណ៍ថាភ័យទៅវិញ។

"អឺម...ធម្មតាទេ! ចុះលោកមកតែម្នាក់ឯងទេរឺ?"។ ឡេវេន ក៏សួរហើយ ជីមីន ក៏ជ្រែងហៅប៉ៅញញញឹមស្រស់តែម្តង។

"បាទ! ចុះអ្នកនាងគិតថាខ្ញុំមកជាមួយគាត់រឺ? កុំភ័យ! គាត់មិនតាមអ្នកនាងទៀតទេ!"។ ជីំមីន និយាយបែបនេះធ្វើឲ្យបេះដូង ឡេវរន ហាក់ធ្លាក់ក្តុកតែនាងក៏ខំញញឹមវិញ។

"នេះខ្ញុំទិញអាហារក្តៅៗមកច្រើនណាស់អ្នកនាង ឡេវេន ! យើងទៅញ៊ាំជាមួយគ្នាសិនណា៎! តិចទៀតមានរឿងអីចាំពិភាក្សាចុះ!"។ ម៉ារៀ ដែលស្តាប់មិនយល់ក៏ចូលមកដាក់អាហារលើតុនិយាយកាត់ហើយ ឡេវេន ក៏ទៅជួយរៀបចំដាក់ចាន។

"អឺម!!! ខ្ញុំមានការនិយាយជាមួយ ម៉ារៀ បន្តិច! អ្នកនាង ឡេវេន ញ៊ាំមុនចុះ!"។ ជីមីន និយាយហើយក៏អូសដៃ ម៉ារៀ ទៅហើយ ឡេវេន ក៏ឈរមើលពួកគេដោយមុខស្មើមុននឹងនាងអោនមុខចុះរៀបចំអាហារមួយៗស្រាប់តែកែវភ្នែកក៏ព្រិលទៅព្រិលទៅ។

"នេះ...នេះឯងឆ្កួតមែនទេ វេន ? នេះឯងគួរតែសប្បាយចិត្ដដែលគេមិនខ្វល់ពីឯង? មែនហើយ! ក្រែងវាជាអ្វីដែលឯងត្រូវការមែនទេ! បែបនេះក៏មិននាំទុក្ខឲ្យគេមែនទេ? នេះ ..នេះមកព្រួយចិត្តធ្វើអី? នេះខ្ញុំឆ្កួតហើយមែនទេ!"។ ទឹកភ្នែកចេះតែស្រក់ហើយ ឡេវេន ក៏យកដៃវាសចេញមិនដឹងវាឈឺចាប់បែបនេះសោះពេលដែលគិតថាកាត់ចិត្តបោះបង់ការស្រលាញ់ទៅលើមនុស្សដែលខ្លួនស្រលាញ់នឹកស្មានថាធម្មាតាតែនរណាទៅដឹងថាដូចយកកាំបិតចាក់បេះដូងទៅវិញ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now