ភាគទី ៥៤ : ភាពយល់ចិត្ត

696 31 6
                                    

មន្ទីរពេទ្យ ...

"អឺម...នេះរបួសប្រេះថ្នេរចឹងគឺត្រូវសម្រាកថែម 2 ថ្ងៃទៀតហើយ! នេះលោកទៅធ្វើអីមកបានជាប្រេះថ្នេរចឹង?"។ ពេលនេះជាពេលព្រឹកក៏មានអ្នកគ្រូពេទ្យជាមួយ ដុកទ័រ បានពិនិត្យឲ្យរាងក្រាស់ដែលអង្គុយឲ្យគេរុំរបួសជាថ្មីព្រោះតែរបួសចេញឈាមហើយគ្រូពេទ្យក៏អេះក្បាលមិនឈប់ខណៈ ឡេវេន ដែលនៅក្បែរនោះក្រហមមុខហើយអោនចុះរហូត។

"គឺថាគេងយូរមានអារម្មម៍ថាស្ពឹកខ្លួនក៏ងើបមកហាត់កីឡាស្រាប់តែជ្រុលលេងខ្លាំងពេកក៏ចឹងទៅហិហិហិ!"។ ហូស៊ុក ក៏តបនឹងពេទ្យតែក្រសែភ្នែកក៏ដៀងមើលនារីរូបស្រស់ដែលឈរសម្លក់គេហើយនាងក៏ងាកមុខចេញដោយអៀនខ្មាសនឹកដល់កាលពីយប់មុននេះឯង។

របួសដាច់ថ្នេរក៏កើតឡ់ងពីការសាសងស្នេហាយប់មិញនេះឯងវាខ្លៀវខ្លាជាងការគិតទើបធ្វើឲ្យថ្នេរដេររបស់នាយត្រូវដាច់តែគេមិនបានចាប់អារម្មណ៍ថាវាឈឺព្រោះតែកំពុងតែមានក្តីសុខជាងឈឺរបួសទៅទៀតក៏លង់លក់ដោយឪបក្រសោបកាយស្តើងនេះទើបពេលភ្ញាក់ឡើងនាងក្រមុំជាអ្នកស្លន់ស្លោរទៅរកពេទ្យព្រោះតែឈាមហូរចេញរបួសរបស់នាយនោះឯង។

"រួចចុះកីឡាអីទៅដែរបង ហូស៊ុក ត្រូវមកហាត់ក្នុងពេទ្យដល់តែដាច់ថ្នេរនៀក?"។ សម្លេងគ្រលរបស់បុរសម្នាកក៏បន្លឺនឹងមាននារីម្នាក់ដែលញញឺមស្រាលដើរមកធ្វើឲ្យអ្នកគ្រប់គ្នាក៏ភ្ញាក់ផ្អើលហើយក៏ញញឹមដាក់វិញ។

"ចឹងពួកយើងទៅវិញហើយ! មានការអីអ្នកនាងអាចចុចកណ្តឹងហៅពួកយើងបានមិនបាចរត់ទៅតាមទេ! មើលថែអ្នកជម្ងឺកុំឲ្យគាត់ធ្វើកាយវិកាតខ្លាំងពេកណា! នេះជាថ្នាំកុំភ្លេចប្រាប់គាតឲ្យលេបតាមកំណត់ផង!"។ គ្រូពេទ្យក៏ផកតែផកតាំហើយក៏ដើរចេញដោយទឹកមុខមាំហើយនាងក៏ងក់ក្បាលទើបឃើញ ជីមីន ក៏ដើរទៅក្បែរ ហូស៊ុក ស្របនឹង ម៉ារៀ យកកន្រ្តកផ្លែឈើមកឲ្យ ឡេវេន ។

"នេះខ្ញុំទិញផ្លែឈើស្រស់ៗណាស់មកផ្ញើ !អ្នកនាង ឡេវេន ចិតឲ្យលោក ហូស៊ុក ពិសារចុះ!"។ ម៉ារៀ ក៏ហុចហើយ ឡេវេន ក៏ងក់ក្បាលទទួលវាទើប ជីមីមន មើលនារីៗនោះហើយក៏សើចទើបសម្លឹង ហូស៊ុក ដោយទឹកមុខហាក់ចាប់ចំណុចអ្វីពីមុខគេទើប ហូស៊ុក ដែលកំពុងតែទាញកែវទឹកមកផឹកត្រូវចងចិញ្ចើម។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Όπου ζουν οι ιστορίες. Ανακάλυψε τώρα