ភាគទី ៩ : តួជំនួស

479 23 4
                                    

"នែ!!! ឡេវេន !! នាងកើតអីនឹង ?"។ ហូស៊ុក ពេលនេះក៏ស្លន់ក្រោយឃើញនាងរឹតដើមទ្រូងហើយដកដង្ហើមញាប់ៗទៅហើយនាងក្រមុំក៏ចង្អុលទៅកាបូបដៃរបស់នាងមិនឈប់។

"បំ-បំពង់ហឺត!!"។ នាងក្រមុំលើកដៃចង្អុលមិនឈប់ហើយ ហូស៊ុក ក៏គ្រានាងដាក់លើសាឡុងមុននឹងបោះជំហានទៅទាញកាបូបដៃនាងហើយក៏រកបំពង់ហឺតដែលនាងនិយាយទើបគេលើកវាមកសួរនាំ។

"អានេះមែនទេ?"។ នាយក៏សួរតែ ឡេវេន ក៏កញ្ឆក់មកយកវាហើយដាក់ចូលមាត់បឺតស្រូបយ៉ាងរហ័សតែម្តងធ្វើឲ្យ ហុស៊ុក ឈរមើលនាងដោយអាការៈធូរចិត្តបន្តិច។

"នាងលែងអីហើយមែនទេ?"។ បន្ទាប់ពីឃើញនាងក្រមុំឈប់ស្រូបបំពង់នោះហើយ ហូស៊ុក ក៏សួរហើយ ឡេវេន ក៏សម្លក់ឡើងលើសម្លឹងគេ។

"យ៉ាងម៉េច? ខកចិត្តដែលឃើញខ្ញុំមិនកើតអីធ្ងន់ធ្ងរមែនទេ?"។ នាងក្រមុំនិយាយដោយសម្លេងស្រាលតែក៏ទ្រគោះទ្របោកហើយ ហូស៊ុក ក៏ក្តៅស្លឹកត្រចៀកមុននឹងច្រត់ដៃនឹងចង្កេះសម្លឹងនាង។

" នែ!!! ខ្ញុំសួរនាំនាងត្រឹមត្រូវយល់ថាឃើញនាងគាំងបេះដូងប៊ិះនឹងស្លាប់នោះអី!"។ ហូស៊ុក ក៏តបដោយសម្តីត្រគោះទ្របោកដូចគ្នាហើយ ឡេវេន ក៏ក្តាប់ដៃហើយសម្លក់គេ។

"ខ្ញុំប្រាប់លោកឯងទៅ!!! បើខ្ញុំងាប់ក្លាយជាខ្មោចក៏ខ្ញុំមិនលើកលែងឲ្យលោកឯងដែរព្រោះលោកឯងជាដើមហេតុ!!!"។ ឡេវេន ក៏សម្លក់គេខណៈ ហូស៊ុក ឈរព្រួសខ្យល់ក្តៅ។

<តុក តុក >"សួស្តីអ្នកនាង ឡេវេន អ៎-សួស្តីលោកចាងហ្វាង!"។ ខណៈនោះក៏មានបុគ្គលិកផ្នែកខាងចាត់ចែងដឹកនាំកុនម្នាក់បានកាន់ក្រដាសមួយសំណុំមកហើយក៏ហៅនាងក្រមុំដែលកំពុងតែឆេះដុំជាមួយ ហូស៊ុក នេះទើបនាយកម្លោះក៏ងាកមកមុននឹងងក់ក្បាលពេលឃើញគេគោរពខ្លួន។

"នេះខ្ញុំសុំខ្លួនមកហៅអ្នកនាង ឡេវេន ចេញទៅថតប្លង់ទោលចា៎! ថ្ងៃនេះគឺមិនដល់ប្លង់ថតទោលម្នកាក់ឯងរបស់អ្នកនាង ឡេវេន ទេហើយតែថាប្រហែលជាត្រូវលើកមកថតមុនសិនទើបបានជាសុំខ្លួនមកសុំអ្នកនាងព្រោះតែតួរងស្រីដែលត្រូវសម្តែងឈុតជាមួយអ្នកនាងថ្ងៃនេះដាក់ច្បាប់សម្រាកបាត់ហើយទាល់តែ 2 ថ្ងៃក្រោយទើបមកវិញ! ភ្លាមៗក៏រកតួមកជំនួសមិនទាន់!"។ ជំនួយការអ្នកដឹកនាំកុនក៏និយាយហើយ ឡេវេន ក៏សម្លឹងគេដោយក្រសែភ្នែករឹងមុននឹងអង្គុយគងអន្ទាក់ខ្លាហើយក្រពាត់ដៃតែកែវភ្នែកសម្លក់ ហូស៊ុក ជាប់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now