ភាគទី ៥២ : ព្រោះខ្ញុំស្រលាញ់នាងហើយ វេន !

650 36 11
                                    

"លោកបានឃើញអ្នកនាង ប៊ែល មែនទេ ?"។ ឡេវេន ក៏ឪបគេបណ្តើរហើយអង្អែលខ្នងគេបណ្តើរហើយ ហូស៊ុក ក៏នៅតែមានទឹកភ្នែកជ្រាបចេញដដែល។

"អឺម!!! គេនៅតែដដែល! គេមិនដែលប្រែប្រួលសោះ! ប៊ែល នៅតែស្រស់ស្រាយនៅតែជាមនុស្សដែលមានចិត្តទូលាយហើយសន្តោសប្រណី! ប៊ែល មិនអានបានផ្លាស់ប្តូរទេ! នាងប្រាប់ថានាងនឹកខ្ញុំ! នាងសុំទោសដែលនាងចាកចេញទៅដោយមិនបានប្រាប់ខ្ញុំ! ហ៊ឹក...តើខ្ញុំអាចបន្ទោសនាងបានដោយរបៀបណាបើរឿងដែលកើតឡើងលើ ប៊ែល ជាកំហុសរបស់ខ្ញុំនោះ វេន ?"។ ហូស៊ុក ក៏និយាយមកកាន់នារីដែលលួងលោមគេតែបេះដូងនាងក៏ធ្ងន់ដូចគ្នាមុននឹងនាងលើដៃវាសទឹកភ្នែកខ្លួនឯងហើយក៏ដកខ្ឡួនគេចេញព៏ការឪបក្រសោបគេមុននឹងនាងប្តូរមកចាប់ដើមដៃគេហើយសម្លឹងមើលគេវិញរួចក៏ផ្អែកខ្នងនាងទៅលើគ្រែពេទ្យជាមួយគេ។

"អ្នកនាង ប៊ែល ក៏មិនធ្លាប់បំភ្លេចលោកម្តងណាឡើយកន្លងមកនេះ! អ្នកនាង ប៊ែល គិតពីលោកគ្រប់ពេលមិនថាគាត់ទៅដល់ទីណានោះទេ! អ្នកនាង ប៊ែល គឺនៅតែមានលោកក្នុងចិត្តនឹកនាដល់ការស្រលាញ់លោកនឹងនឹកដល់លោកដូចលោកនឹកនិងស្រកាញ់គាត់តែម្នាក់ចឹង ហូស៊ុក! កុំបន្ទោសខ្លួនឯង! លោកមិនបានខុសអីចំពោះគាត់ទេ!"។ ឡេវេន ក៏លួងលោមគេហើយ ហូស៊ុក ក៏ក្រវីក្បាលរួចក៏ចាប់ដៃនាងវិញ។

"ខ្ញុំខុស! ខុសត្រង់ថាខ្ញុំមិនបានការពារមនុស្សដែលខ្ញុំស្រលាញ់ស្មើជីវិតឲ្យបានល្អនោះទេ វេន ! ខ្ញុំធ្វេសប្រហែលនាំឲ្យបាត់បង់នាងត្រឹមតែមួយពប្រិចភ្នែក! នោះជាកំហិសខ្ញុំ! ខ្ញុំសន្យាថាខ្ញុំនិងការពារហើយមើលថែនាង! តែខ្ញុំបែរជាធ្វើមិនបាន! ទើបខ្ញុំគិតថាខ្ញុំខុស!"។ ហូស៊ុក និយាយដោយកែវភ្នែកចាប់ផ្តើមក្រហមហើយ ឡេវេន ព្យាយាមលើកទឹកចិត្តនាយ។

"ខ្ញុំគិតថាអ្នកនាង ប៊ែល មិនខឹងនឹងលោកទេ ហូស៊ុក ! បើខ្ញុំជាគាត់ខ្ញុំក៏មានក្តីសុខបំផុតបើទោះបីជាស្លាប់ក៏ខ្ញុំនៅតែមានអារម្មណ៍ថាវាមានន័យបំផុតកាលដែលយើងនៅមានមនុស្សដែលនឹកនាហើយមានក្តីស្រលាញ់ស្មោះត្រង់បែបនេះឲ្យមកយើងមិនប្រែប្រួល!"។ ឡេវេន ក៏តបដោយសម្តីពិតចេញពីក្រអៅបេះដូងនាងហើយ ហូស៊ុក ក៏សម្លឹងមុខនាងមុននឹង ឡេវេន ក៏ភ្ញាក់ខ្លួនបន្តិចហើយនាងក៏ងាកមុខទៅកន្លែងផ្សេង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Waar verhalen tot leven komen. Ontdek het nu