ភាគទី ៤០ : ចំណោទបញ្ហា

536 28 12
                                    

"ហ៊ឺម...នេះ...នេះខ្ញុំនៅទីណានឹង?"។ ពេលនេះកាយស្តើងដែលខំរត់គេចពី ហូស៊ុក ក៏បែរជាត្រូវងងឹតមុខដួលសន្លប់មិនដឹងខ្លួនទៅវិញហើយពេលនេះដឹងខ្លួនឡើងក៏ឃើញថានាងនៅបន្ទប់មួយដែលស្រស់ស្អាតហើយនាងក៏សម្លឹងមើលជុំវិញខ្លួន។

"អ៎! អ្នកនាង ឡេវេន ដឹងខ្លួនហើយមែនទេ?"។ សម្លេងនារីម្នាក់ក៏សួរនាំខណៈនាងកាន់កែវទឹកចូលហើយ ឡេវេន ក៏សម្លឹងនាងថោយងឿងឆ្ងល់។

"នេះខ្ញុំនៅឯណា? ហើយចុះអ្នកនាងជានរណាបានជាស្គាល់ឈ្មោះខ្ញុំ?"។ នាងក្រមុំយើងក៏សួរនាំហើយនារីរូបស្រស់ម្នាក់នោះក៏ញញឹមតបវិញ។

"ខ្ញុំជាអ្នកគាំទ្រអ្នកនាង ឡេវេន នឹងណា៎! គឺអ្នកណាដែលថាមិនស្គាល់អ្នកនាងទៅ! ទីនេះជាផ្ទះសំណាក់ដែលខ្ញុំបានជួលនៅមួយរយៈនោះទេ! អ្នកនាង ឡេវេន អាចហៅខ្ញុំថា ម៉ារៀ បានណា!"។ នាងក្រមុំខាងនេះក៏និយាយដោយរីករាយហើយទឹកមុខស្រស់ថ្លាថ្នាក់ ឡេវេន ក៏មានអារម្មណ៍ថានាងគួរតែជាមនុស្សល្អនោះទេ។

"អ៎! អរគុណអ្នកនាង ម៉ារៀ ដែលជួយខ្ញុំ! តែបើតាមស្តាប់ការនិយាយរបស់អ្នកនាងគឺអ្នកនាងដូចជាជនជាតិ ជប៉ុន មែនទេ?"។ ឡេវេន ក៏សួរហើយ ម៉ារៀ ក៏ញញឹម។

"នេះអ្នកនង ឡេវេន ក៏ពូកែ! ខ្ញុំជាជនជាតិ ជប៉ុន ពិតមែន! ខ្ញុំមានក្រុមហ៊ុនគ្រឿងសម្អាងមួយ ដែលមាន ប្រេនណែម ថា អែមខេ !"។ មារៀ ក៏ចាប់ផ្តើមរៀបរាប់ហើយ ឡេវេន ក៏ហាក់ចាប់អារម្មណ៍ថាត្រូវគ្នានឹងគ្រឿងសម្អាងដែលនាងប្រើជាប្រចាំតែម្តង។

"នោះគឺជា ម៉ាក គ្រឿងសម្អាងដែលខ្ញុំឧស្សាហ៍ប្រើតើ! នេះអ្នកនាង ម៉ារៀ ជាម្ចាស់ក្រុមហ៊ុនមែនទេ? អស្ចារ្យណាស់!"។ ឡេវេន ក៏សសើរហើយ ម៉ារៀ ក៏ក្រវីក្បាលសើច។

"មិនមែនទេ! គ្រានតែជានាយិកាគ្រប់គ្រងពីជំនួញម៉ាក់ប៉ាតែក៏មានបញ្ហាជាតំណែងនេះ! តែថាអ្នកនាង ឡេវេន មានរឿងអីបានដួលសន្លប់លើច្រាំងឆ្នេរទៅវិញ? មានរឿងអីមិនល្អកើតឡើងមែនទេ?"។ ម៉ារៀ ក៏សួរនាំហើយ ឡេវេន ក៏អោនមុខចុះបន្តិច។

"អ៎! មានបញ្ហាតិចតួចមកពីមិនសូវមានកម្លាំងក៏ដួលសន្លប់ទៅ! នេះខ្ញុំគ៏ះតើមានរឿងអីទេ អ្នកនាង ម៉ារៀ !"។ ឡេវេន ក៏តបហើយ ម៉ារៀ ក៏ញញឹម។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Tempat cerita menjadi hidup. Temukan sekarang