ភាគទី ២១ : បញ្ហាអចេតនា

618 28 6
                                    

ក្លឹបកំសាន្ត ....

ភ្លេងរណ្តំចិត្តបានលោតកន្រ្តាក់តាមភ្លងពណ៍នៃក្លឹបរាត្រីដែលមានមនុស្សលំដាប់អភិជនជាច្រើនបានមកកំសាន្តហើយក្នុងនោះក៏ឃើញមានកម្លោះសង្ហាម្នាក់បានអង្គុយតែឯងលើកកែវស្រាមកអកមិនឈប់មុននឹងខាំថ្គាមតែម្នាក់ឯងហើយក្តាប់កែវយ៉ាងណែន។

"បង ហូស៊ុក !!!"។ សម្លេងរបស់កម្លោះក៏ស្រែកមកកាត់សង្វាក់លើកកែវស្រាអករបស់គេនោះហើយនាយក៏ងាកមកសម្លឹងក៏ឃើញថាគេជានរណា។

"ជីមីន ! នេះបងរំខានឯងទេ?"។ ហូស៊ុក ក៏ងាកមកសួរនាំកម្លោះសង្ហាដែលពាក់អាវសាមីសំយ៉េសបង្ហាញសាច់ដើមទ្រូងយ៉ាងសង្ហាហើយគេក៏ក្រវីក្បាល។

"អត់ទេបង! គង់តែមកដដែលមិនមានអីរំខានទេ!"។ មាត់តបនឹងចម្លើយរបស់ ហូស៊ុក តែចិញ្ចើមនឹងកែរភ្នែកគេញាក់ដាក់ស្រីដែលស្លៀក ស៊ិចស៊ីទាំងនោះដែលកំពុងតែបាញ់ក្រសែភ្នែកមករកគេ។

"មិនដែលឲ្យខានទេណ៎!"។ ហូស៊ុក ក៏លើកកែវមកអកស្រាមុននឹងដាក់ចុះស្របនឹងគេក៏និយាយស៊កសៀត ជីមីន ហើយគេក៏ញញឹម។

"មនុស្សសំបូរស្នេហ៍ដូចជាខ្ញុំតែចឹងស្រាប់ហើយបង! ទាស់ត្រង់ថាវេទនាតិចហើយពេលនេះ!"។ ជីមីន ក៏សម្លឹងមើលនាយមុននឹងយកម្រាមដៃអង្អែលលើមាត់កែវស្រាខ្លួនឯងអូសទៅមក។

"មានអីហ៎?"។ ហូស៊ុក ក៏ងាកមកសួរហើយ ជីមីន ក៏ញញឹមស្ងួត។

"ប៉ាប្រាប់ថាបើខ្ញុំមិនទៅ តូក្យូ ក្នុងរយៈពេលកន្លះឆ្នាំក្រោយដើម្បីភ្ជាប់ពាក្យជាមួយនាងជ្រូកអីនោះទេគាត់នឹងរឹតអូសទ្រព្យសម្បត្តិរបស់ខ្ញុំមិនឲ្យសល់សូម្បីតែខោ!!! អូយ! គិតហើយឈឺខួរតែម្តងបង!"។ ជីមីន ក៏យកដៃឈ្លីថ្ងាសហើយ ហូស៊ុក ក៏ញោចស្នាមចុងមាត់មុននឹងលើដៃមកវៃស្មាគេតិចៗ។

"ចឹងម៉េចមិនរកស៊ីសន្សំប្រាក់ទៅបើឯងចង់ធ្វើជាមនុស្សជម្នះនឹងវាសនានោះ! ឯងមានសមត្ថភាពបែបនេះខ្វះអីទៅការងារធ្វើ! ថេយ៉ុង ឯណោះសម្បូរក្រុមហ៊ុនសឹងស្លាប់! ឯងចឹងធ្វើខាងអីក៏ស្នើគេទៅ!!"។ ហូស៊ុក ក៏ស្វែងរកគំនិតឲ្យគេហើយ ជីមីន ក៏សើចបាត់ភ្នែកអស់សំណើច។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now