ភាគទី ៥៣ : ទីណាក៏បានឲ្យតែក្បែរអូន 19+⚠️

903 30 12
                                    

"តែ...តែខ្ញុំម៉េចនឹងអាចទទួលបានទៅ? ទេ!! នេះខ្ញុំមានអារម្មណ៍ថាខុសណាសហើយចំពោះអ្នកនាង ប៊ែល !"។ ឡេវេន ក៏ងាកមុខចេញហើយ ហូស៊ុក ក៏ទាញមុខនាងឲ្យសម្លឹងគេ។

"រឹតតែខុសបើខ្ញុំមិនថែទាំនាងតាមសម្តីរបស់ ប៊ែល ! អូនមិនដឹងទេថា ប៊ែល គេដឹងថាបងមានអារម្មណ៍បែបណានៅពេលនេះ! នាងនៅនិយាយទៀតថាបងគួរតែថែរក្សាអ្នកនៅក្បែរខ្លួនបងឲ្យបានល្អ! មែនហើយ! កន្លងមកពេលដែលមានរឿងគឺបងនៅជាមួយអូនមករហូត! បងក៏គួរតែងាកមកមើលអូនខ្លះហើយក៏ឈប់ប្រឆាំងនឹងខ្លួនឯង! បងដឹង! ដឹងគ្រប់យ៉ាងថាអូនជួបរឿងអ្វីខ្លះ វេន !"។ ហូស៊ុក ក៏ប្រែជាផ្អែមល្ហែមធ្វើឲ្យបេះដូងនាងតូចយើងក៏ស្រទន់ជាមុន។

"ចឹង...ចឹងបើយើងអាចស្រលាញ់គ្នាបានដែ-!"។ បបូរមាត់នាងក្រមុំត្រូវវាន ហូស៊ុក បិទមុននិងគេក៏ញញឹម។

"បាន!! អ្នកណាថាមិនបាន! បងដឹងហើយថាការជ្រើសរើសបន្តជីវិតទៅមុខហើយជ្រើសយកការបើកចិត្តទទួលយកអូនដោយចេញពីចិត្ត! អូននៅគិតទើសទាល់ដល់ណា? ក្រែងពេលមុនលួចស្រលាញ់បងតើហី? ចុះម៉េចក៏គិតច្រើនដល់ម្លឹង វេន?"។ ហូស៊ុក ក៏ច្រិចចុងចង្ការនាងក្រមុំហើយ ឡេវេន ក៏ក្រហមមុខដូចប៉េងបោះទៅហើយ។

"ឆ្កួត!! និយាយឡប់ៗ! លែងមើល! ខ្ញុំទៅវិញហើយ!'។ ឡេវេន ក៏គេចមុខពីគេតែ ហូស៊ុក ក៏ចាប់នាងជាប់មុននឹងរុញនាងទៅលើគ្រែហើយក៏ឡើងមកាទ្រោបលើនាងទើប ឡេវេន ភ្ញាក់ផ្អើលហើយក៏យកដៃមកទប់ដើមទ្រូងគេ។

"ចង់ធ្វើអីនឹង?"។ នាងក្រមុំក៏សម្កឹងដោយភាំងៗហើយសួរគេទើប ហូស៊ុក ក៏ញញឹមបែបមានបំណងម្យ៉ាងមកលើនាងក្រមុំ។

"អូននៅក្រោមបងហើយបងនៅពីលើអូនសួរប្លែកៗទៅកើតថាបងចង់ធ្វើអី?! នេះបងកំពុងតែធ្វើសម្មាធិជាមួយអូនទេដឹង វេន ?"។ នាយកម្លោះក៏តបហើយ ឡេវេន ក៏ក្តាប់មាត់ដោយការអៀនខ្មាស។

"នេះ-! ចុះទៅណា! លោកធ្វើចឹងក្នុងពេទ្យបានយ៉ាងម៉េច! នេះខ្លួនឯងក៏ឈឺទៀត! ចុះទៅណា!"។ ឡេវេន ក៏ទទូចហើយ ហូស៊ុក ក្រវីក្បាល។

"ហៅលោកចឹងខ្ជិលចុះណាស់! បងហៅអូនគួរឲ្យស្រលាញ់បែបនេះហេតុអីក៏អូនលែងចរិតតួឯកក្នុងកុនមកនោះ វេន ! នេះជាជីវិតពិតមិនមែនសម្តែងទេ!"។ ហូស៊ុក និយាយដោយមុខស្មើហើយ ឡេវេន ក៏លេបទឹកមាត់តិចមុននិងនាងសម្លឹងគេក៏ដកដង្ហើធំខ្លះ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now