ភាគទី ៥០ : គេជាអ្នកដែលមានគុណ

525 30 6
                                    

"ហូ-ហូស៊ុក !!!"។ រាងស្តើងដែលគិតថានាងនឹងប្រហែលជាគេចមិនផុតពីគ្រាប់សំណររបស់ ឡេរីន នោះទេបានត្រឹមតែបិទភ្នែកទទួលវាតែពេលនេះរាងកាយនាងបែរជាត្រូវរាងក្រាស់ដែលមានកម្លាំងខ្លាំងចាប់បង្វិលឪបក្រសោបណែនហើយក៏រងគ្រាប់ជំនួសនាងទៅវិញ។

"លែងយើង!!! អឹក!!!! លែងយើង!!! ហាយ៎!!"។ រីឯ ឡេរីន ពេលនេះក៏ស្រែកក្រញែងពេញទឹកពេញដីមុននឹងប៉ូលីសង្រ្គប់ចាប់នាងហើយវាយខ្នោះមុននឹងទាញនាងចេញក្រោយហេតុការណណ៍ទាំងនេះកើតឡើង។

"អឹក...នាងមិន...មិនអីទេមែនទេ វេន ?"។ ដៃក្រាស់ក៏លើកឡើងមកស្ទាបមុខនាងទាំងពេលនេះគេប្រែជាទន់ខ្សោយទៅហើយព្រោះតែឈាមហូរជោកអាវខាងក្រោយខ្នងគេខ្លាំងណាស់ហើយក៏ចំនុចខ្នងដែលទម្លុះមកផ្នែកក្រោមស្មាបន្តិចបើបាញ់ខិតទៅលើបន្តិចទៀតវិញគឺចំនុចដើមទ្រូងខាងស្តាំផ្នែកសន្ទះដង្ហើមដែលជាចំនុចសំខាន់នោះឯង។

"ហ៊ឹក...លោកកុំនិយាយច្រើនអីណា៎!!! ហ៊ឹក...លោកគ្រូពេទ្យ!!! ចាំខ្ញុំទៅរកពេទ្យណា៎!!!"។ នាងក្រមុំក៏យំផងក៏ខំគ្រារាងកាយក្រាស់នោះតែនាងបែរជាគ្មានកម្លាំងគ្រប់គ្រានក្នុងការចូលលើកនាយជាមួយរាងក្រាស់គេហើយ ហូស៊ុក ក៏ស្ទាបមុខនាងមុននឹងញញឹម។

"នាងកុំភ័យមើល! យើងនៅមន្ទីរពេទ្យតើ! តិចទៀត...អឹស ...តិចទៀតពេទ្យមកហើយ! អឹស!!"។ ហូស៊ុក ក៏លួងលោមនាងហើយ ឡេវេន ងក់ក្បាលមុនងាកមើលជុំវិញខ្លួនទើបនឹកដល់កណ្តឹងហៅពេទ្យទើបនាងចុច។

"ស្លាប់ហើយ!!! ឆាប់ឡើងអ្នកទាំងអស់គ្នា!!! ជួយគាត់ផងទៅ!!"។ បន្ទាប់ពីចុចកណ្តឹងរួចរាល់ហើយនោះក៏លេចចេញនៅក្រុមគ្រូពេទ្យ 2 3 នាក់តែមិនលឿនជាងកម្លោះសង្ហាម្នាក់ទៀតដែលមកជាគ្នានិងនារីរូបស្អាត់ម្នាកទៀតនោះទេដែលគ្រាន់តែ ឃើញ ហូស៊ុក គេងផ្អែកលើ ឡេវេន ជោកឈាមពេញខ្លួននេះ។

"អឹក..បង...បងផ្ញើឯងមើលថែ វេន ផងណា!!"។ ពេលដែលពេទ្យនាំ ហូស៊ុក ចាកចេញនាយក៏ឆ្លៀតដាក់ដៃលើស្មា ជីមីន មុននិងនិយាយបែបនេះហើយពេទ្យប្រញាប់ជូនគេទៅបន្ទប់សង្គ្រោះបន្ទាន់ហើយ ឡេវេន ក៏ពេបមាត់ដៃញ័រទទ្រើតទើបងាកមកក្រោយហើយឃើញគ្រូពេទ្យម្នាក់ទៀតចូលមកមើលលោកប៉ានាងហើយ ឡេវេន ក៏ងាកមកមើល បានប៉ានាងដោយចិត្តច្របូកច្របល់ជាមួយនឹងហូស៊ុក មិនដឹងត្រូវមើលអ្នកណាទេក្នុងពេលនេះ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Wo Geschichten leben. Entdecke jetzt