ភាគទី ៦៥ : មិនសោកស្តាយ

689 31 6
                                    

មន្ទីរឃុំឃាំង....

"អ្នកទោសលេខ 237 មានអ្នកមកសួរសុទទុក្ខ!"។ នៅក្នុងកន្លែងមួយដែលមានបន្ទប់បួនជ្រុងបានបិទជិតទុកត្រឹមជញ្ចាំងមានចន្លោះតូចដែលអាចត្រឹមឲ្យបន្លឺជះចូលក៏បង្ហាញថាទីនេះជាកន្លែងសម្រាកឃុំឃាំងមនុស្សដែលទោសទណ្ឌនោះឯងហើយនារីចំណាស់ម្នាក់ក៏បានអោនមុខចុះហើយដៃជើងរបស់នាងត្រូវបានជាប់ច្រវ៉ាក់ទឹកមុខរបស់នាងក៏ពេញទៅដោយកំហឹងហើយពេលនេះយើងក៏ដឹងថាគាត់ម្នាក់នោះគឺជានរណាហើយ។

"នាងឯងចង់សើចចំអកយើងមែនទេមានស្រីចង្រៃ?"។ ទូរស័ព្ទដែលដាក់សម្រាប់ឆ្លើយឆ្លងគ្នាត្រូវបានភាគីខាងអ្នកទោសឈ្មោះ ម៉ាស្សែល នោះស្រែកតបមុននឹងភាគីដែលមកសួរនាំក៏បានត្រឹមសម្លឹងគាត់ដោយទឹកមុខស្មើជាមួយនឹងបុរសម្នាក់ដែលតាមនាងហើយក៏សម្លឹងទៅស្ត្រីចំណាស់នោះដោយកែវភ្នែកកំណាច។

"នែអ្នកទោសលេខ 237 និយាយសម្តីនឹងធ្វើឥរិយាបថឲ្យសមរម្យតិចទៅ!!!"។ អ្នកយាមគុកក៏ថាឱ្យគេទើបនារីចំណាស់នោះហើយគាត់ក៏សម្លក់មុខគេហើយមើលមុខនាងដោយសម្លឹងសម្លក់នាងដោយមុខឌឺដង។

"ខ្ញុំមកថ្ងៃនេះគ្រាន់តែចង់ឱ្យមីងនិយាយឱ្យច្បាស់ពីរឿងដែលខ្លះដែលខ្ញុំចង់អោយអ្នកមីងដឹងតែប៉ុណ្ណោះទេ!"។ ឡេវេន ក៏តបដល់មុខស្មើវិញហើយម្សិលក៏ពេកមាត់ហើយសម្លក់បុរសដែលនៅក្បែរនាងដោយមុខស្មើ។

"ហឹស!!! ប្តូរបានលឿនណាស់ណ៎! ប្រុសឈ្មោះ ចារ៉េន ងាប់មិនទាន់បានក្តៅផ្នូរផងក៏បណ្ដើរប្រុសថ្មីភ្លែតគិតមែនថាជាស្រីគ្មានអ្វីអស្ចារ្យនឹងគ្មានតម្លៃអីសោះ!!"។ ម៉ាស្សែល មានត្រឹមសម្ដីត្រិះដៀលទៅហូស៊ុក ខឹងចង់តបតែ ឡេវេន ក៏ទប់ដើមទ្រូងនាយមុននឹងងើបមុខសម្លឹងគាត់វិញ។

"មែន! ខ្ញុំមិនបានជាមានតម្លៃឬអស្ចារ្យអីនោះមែនតែខ្ញុំក៏មិនមានគំនិតអាក្រក់ហើយសាហាវថ្នាក់ដូចអ្នកមីងគិតមនុស្សខ្ញុំដែរខ្ញុំគិតហើយក៏គិតទៀតថាហេតុអ្វីអ្នកមីងធ្វើបែបនេះនៅលើគ្រួសាររបស់ខ្ញុំទៅកើត? អ្នកមីងក៏មានកូនជាកូនស្រីហេតុអី្វអ្នកមីងលើកដៃធ្វើទង្វើទាំងអស់នេះទៅរួច?"។ ឡេវេន ក៏សួរនាំទៅកាន់នារីដែលមានចិត្តសាហាវម្នាក់នេះទៅលើរឿងរ៉ាវកន្លងមកដែលគាត់បានធ្វើមកលើឪពុកនាងហើយនិងនាងទើប ម៉ាស្សែល ក៏សើចចុងមាត់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now