ភាគទី ២២ : សូម្បីស្លាប់ក៏មិនសាកសម 🔞

1K 34 7
                                    

"អាយ៎...ហ៊ឹក ...ខ្ញុំសុំទោសលោក...អាយ៎!!"។ ពេលនេះរាងកាយស្តើងត្រូវបានបុរសដែលមានមានទឹកមុខកាចនោះស្ទុះច្រានទៅលើគ្រែមុនគេឡើងមកទ្រោបពីលើនាងហើយយកដៃមកច្របាចង្ការរបស់នាងយ៉ាងខ្លាំង។

"នាងកំពុងតែបញ្ចេញធាតុពិតមកហើយមែនទេ ឡេវេន ? នេះនាងកំពុងតែគិតថានាងធ្វើអីតាមចិត្តដូចកាលដែលនាងនៅផ្ទះខ្លួនឯងចឹងមែនទេហា៎? នេះនាងកំពុងតែរកផ្លូវស្លាប់ឆាប់ៗនេះហើយមែនទេ?"។ ហូស៊ុក ក៏ស្រែកគំហកថាឲ្យនាងហើយ ឡេវេន ក៏ញ័រមាត់ហើយទឹកភ្នែកក៏ច្រាលមកជាលំដាប់មុននឹងងាកសម្លឹងនាយដោយឈឺចាប់រាងកាយ។

"ហ៊ឹក....ខ្ញុំមិនមានចេតនាពិតមែនលោក ហូស៊ុក !!! ហ៊ឹម...ខ្ញុំគ្រាន់ចង់យករូបនោះមកមើលតែលោក...ហ៊ឹក..ច្រានទ្វារធ្វើខ្លាំងៗពេកនាំឲ្យខ្ញុំភ្ញាក់-អូយ!!"។ មាត់នាងក្រមុំត្រូវបាន ហូស៊ុក ច្របាច់ឡើងចង់បាក់ធ្មេញថ្គាមមកទៅហើយគេក៏មិនបានចង់ស្តាប់នាងបកស្រាយអ្វីឡើយក្រៅពីសម្លឹងនាងជាមួយនឹងភាពស្រវឹងជោកជាំពេកនេះ។

"នាងមានស្អីទៅក្នុងខ្លួននេះក្រៅពីគំណិតថោកទាបមិនចេះអស់នោះ? នាងសាហាវខ្លាំងណាស់!!! មនុស្សដូចនាងហេតុអីក៏មានជីវិតកើតមកលើលោកនេះរស់នៅជាមួយនឹងគេឯងដែរចឹងហា៎?"។ គេក៏អង្រួនរាងកាយនាងរួចក៏បោះសម្តីដៀលត្មិះហើយ ឡេវេន ក៏ហាក់ឈឺចិត្តមុននឹងនាងក៏ខាំមាតហើយខំប្រឹងតបនឹងគេនិយាយ។

"ចុះបើលោកស្អប់ខ្ញុំថ្នាក់នេះម៉េចក៏មិនសម្លាប់ខ្ញុំទៅ?! ហេតុអីពេលនោះលោកហៅគ្រូពេទ្យមកមើលខ្ញុំធ្វើអី? លោកគួរតែទុកឲ្យខ្ញុំហូរឈាមចេញពីខ្លួនឲ្យអស់ដើម្បីសងការឈឺចាប់របស់លោកទៅនោះយើងនឹងរួចគ្នាហើយលោកក៏សប្បាយចិត្តមែនទេ?"។ ឡេវេន ក៏តបមកជាមួយទឹកភ្នែកដែលហូរមកដូចបាក់ទំនប់ហើយ ហូស៊ុក ក៏សម្លឹងនាងដោយកែវភ្នែកត្រជាក់។

"ស្លាប់?! បើកាលពីមុននឹងអាចសម្លាប់នាងចោលមែន!!! តែបើពេលនេះរឿងដល់ដំណាក់កាលនេះទៅហើយនាងគិតថាមនុស្សដូចនាងស្លាប់ទៅសមដែរមែនទេ?"។ ហូស៊ុក ក៏អោនមកជិតនាងមុននឹងក្លិនស្រាគេបានជះចូលច្រមុះនាងក្រមុំធ្វើឲ្យនាងសឹងតែស្រវឹងតាមគេ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now