ភាគទី ២០ : ហេតុអីនាងដឹង?

514 26 12
                                    

ភូមិគ្រឹះត្រកូល លូកាស្រ្តូ ...

"ហឹស!!! ចេញមក!!! ចេញភ្លាម!!"។ មកដល់ផ្ទះដល់ស្កឹមស្កៃរបស់បុរសដែលម្ចាស់នៃទីនេះបានកំពុងតែទាញជើងនារីដែលគេងជាប់ចំណងដៃជើងហើយមាត់នាងក៏មានចំណងដូចគ្នាបានត្រឹមតែក្រវីក្បាលស្រក់ទឹកភ្នែកធ្វើឲ្យ ហូស៊ុក មួម៉ៅ។

"អឹម!!!! ហឺម!!!!"។ ពេលដែលនាងក្រមុំប្រកែកមិនចុះចេញពីឡាន ហូស៊ុក ក៏ចូលទៅទាញនាងទម្លាក់ពីលើឡានហើយក៏ចាប់លីនាងដាក់លើស្មានាំឲ្យអ្នកធ្វើការក្នុងផ្ទះនេះសម្លឹងមើលដោយការភ្ញាក់ផ្អើលហើយតែត្រូវកែវភ្នែកកំណាចរបស់ ហូស៊ុក សម្លក់វិញទើបនាំគ្នារត់ចែកជើងទៅធ្វើការអស់។

បន្ទប់គេង ....

<គ្រាំង>ទ្វារបន្ទប់ត្រូវបានច្រានមួយទំហឹងហើយរាងកាយស្តើងនោះក៏ត្រូវ ហូស៊ុក ទម្លាក់ខ្លួនចុះមួយទំហឹងទៅលើគ្រែនាំឲ្យនាងមានអារម្មណ៍ថាឈឺមិនបន្តិចដែររព្រោះតែខ្លួនប្រាណនាងត្រូវគេចាប់បោកមិនតិចដងទេនោះទេ។

"នាងមកដល់ទីនេះហើយចង់តវ៉ាស្អីនឹងយើងទៀតទៅ ឡេវេន ប័រណឺនដូ ?"។ ហូស៊ុក ក៏ស្ទុះមកច្របាច់មាត់នាងហើយទាញក្រវ៉ាត់ករដែលចងមាត់នាងចេញទើប ឡេវេន បានស្រូបខ្យល់ដង្ហើមខ្លះហើយសម្លឹងគេដោយចងចិញ្ចើម។

"ហ៊ឹម...ខ្ញុំមិនបានតវ៉ាអ្វីនោះទេលោក!! តែ...តែខ្ញុំគ្រាន់តែមិនបានដឹងពិតមែនទាក់ទិននឹងការផ្លាស់ប្តូរបេះដូងរបស់អ្នកនាង ប៊ែលឡា គឺបែបណា? ខ្ញុំមានជម្ងឺក៏សន្លប់ចូលមកពេទ្យ! ដឹងខ្លួនហើយក៏បែបនេះ!!! តើខ្ញុំមានពេលឯណាទៅរៀបចំផែនការអាក្រក់ៗទាំងនេះនោះលោក ហូស៊ុក ?!!! លោកស្តាខ្ញុំ-អាយ៎!!"។ សក់នាងត្រូវ ហូស៊ុក ចាប់ទាញពីក្រោយនាំឲ្យនាងឈឺចាប់ជាខ្លាំងហើយក៏ងើយមុខមើលគេដោយតំណក់ទឹកភ្នែកស្រក់ស្ទើរក្លាយជាឈាមទៅហើយ ហូស៊ុក ក៏សម្លឹងនាងជាមួយទឹកមុខកាចតែម្តង។

"មនុស្សនាងនេះស្មានតែខ្ញុំមិនដឹងសន្តានមែនទេ ឡេវេន !!! នាងមិនមែនអាក្រក់តែនាងតិរច្ឆាន!!! មនុស្សដែលមានចិត្ដសាហាវព្រៃផ្សឺដីចជានាងបែបនេះមានរឿងថោកទាបអ្វីដែរនាងគិតមិនឃើញ!!! សូម្បីធ្វើបុណ្យក៏នាងយកវាមកធ្វើជាខែងទាញប្រយោជន៍ដែរ!!! ខួរក្បាលនាងចេះគិតល្អជាមួយមនុស្សជុំវិញខ្លួនពីកាលណាទៅ? នាងកុំស្មានថាខ្ញុំមិនដឹងថានាងមានគម្រោងការអីមកលើខ្ញុំ! នាងកំពុងតែចង់ផ្តួលរលំក្រុមហ៊ុនខ្ញុំមែនទេ? នាងចង់កូរខ្ញុំឲ្យវល់ច្របូលច្របល់ខួរក្បាលមែនទេ? ខ្ញុំថានាងលេងខុសមនុស្សហើយណា ឡេវេន !"។ ហូស៊ុក ក៏សម្លសងនាងដោយកែវភ្នែកមុតហើយ ឡេវេន ក៏ស្លុតស្មារតីមុននឹងនាងសម្លឹងគេដោយរឹកពារភ័យខ្លាច។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now