ភាគទី ៣៣ : រំសាយកំហឹង

581 25 7
                                    

ពេលព្រឹកដល់ស្រស់ស្រាយបានចូលមកបើកស្បៃងងឹតនៃពេលរាត្រីឲ្យមានពន្លឺឡើងហើយនាំឲ្យកាយស្តើងដែលលង់លក់នេះត្រូវបើកភ្នែកឡើងវិញដោយព្រឹមៗ។

"ហ៊ឺម...នេះម៉ោងប៉ុន្មានហើយ? ហ៊ឺម-អេ៎?!!"។ រាងស្តើងមានអារម្មណ៍ថាដូចមានអ្វីដែលមាំៗនៅក្បែរនាងហើយមានអារម្មណ៍ថាកក់ក្តៅទើបនាងពត់ខ្លួនហើយក៏ងក់មើលឃើញថាជាផ្ទៃមុខសង្ហាដែលនៅកៀកនាងត្រឹមតែ 1 ចំអាមពីគ្នានាំឲ្យភ្ញាក់ផ្អើលតែនាងក៏លើកខ្ទប់មាត់ហើយក៏សម្លឹងគេដោយស្ងៀមស្ងប់ទាំងនៅបើកភ្នែកធំៗព្រោះតែភ្ញាក់ផ្អើល។

នាងតូចក៏ចាប់ផ្តើមមានអារម្មណ៍ថារំភើបហើយនាងក៏សម្លឹងគេដោយញញឹមមុននឹងសម្លឹងកែវភ្នែកដែលបិទជិតរបស់កម្លោះសង្ហានេះថានេះមានរោមភ្នែកក្រាស់ងរជាមួយចិញ្ចើមក្រាស់ដែលមានរាងហើយទម្រង់មុខនឹងបបូរមាត់គេគឺសមស្អាតគ្នាជាមួយសាច់មុខដែលម៉ត់រលោងនាំឲ្យនាងមិនស្ងើចមិនបាននោះទេទើបឈោងដៃចង់វាសសក់ដែលធ្លាក់មកគ្រប់មុខគេ។

"ចង់ធ្វើស្អី?"។ កែវភ្នែកមិនបើកតែមាត់ក៏និយាយស្របនឹងដៃក្រាស់ក៏ស្ទុះមកឃាត់ដៃនាងចាប់ជាប់នាំឲ្យ ឡេវេន ក់ស្លន់តែម្តង។

"គឺ..គឺខ្ញុំគ្មានចេតនាទេលោក ហូស៊ុក !"។ នាងក្រមុំក៏ប្រញាប់តបដោយការភ័យខ្លាចទើបកែវភ្នែកនាយកម្លោះបើកឡើងហើយសម្លឹងនាងចំៗមិនព្រិចតែ ឡេវេន ក៏ងាបមុខចេញមិនហ៊ានមើលមុខគេឡើយព្រោះខ្លាចថាគេនឹងសម្លក់នាងដូចសព្វដងនោះឯង។

"ខូច!!! ចាប់បានហើយនៅប្រកែកជាក្មេងមិនល្អមែនទែន!!! គួរតែ-!"។<ផាច់>ដៃក្រាស់ក៏លើកមកទះគូថនាងមួយដៃធ្វើឲ្យ ឡេវេន ភ្ញាក់ហើយក៏ប្រញាប់យកដៃស្ទាបគូថខ្លួនមុននឹងខ្ជឹបមាត់សម្លឹងគេដោយភ្ញាក់ផ្អើល។

"នេះ-នេះម៉េចក៏លោកវៃគូថខ្ញុំចឹង?!"។ នាងក្រមុំក៏សួរគេដោយមុខក្រហមហើយ ហូស៊ុក ក៏លើកចិញ្ចើមដោយមុខស្មើទើបក្រោកអង្គុយដូចគ្នានឹងនាងហើយពេលនោះឯងដែលនាងក្រមុំចាប់អារម្មណ៍ពីរាងកាយអាក្រាតល្វែងលើរបស់គេដែលអួតសាចដុំហាប់ណែនពេញរាងកាយធ្វើឲ្យ ឡេវេន ត្រូវងាកមុខចេញ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now