ភាគទី ៦៤ : ការពិត

723 30 8
                                    

សន្និសីទកាសែត...

<ក្រឹប ក្រឹប>សម្លេងចុចកាំមេរ៉ាជាការបញ្ចាំងពន្លឺឆ្វេចឆ្វាច់មកលើមនុស្សពីរនាក់ដែលជាអ្នកសំខាន់ក្នុងវេទិកាថ្ងៃនេះហាក់មិនដកដៃក្នុងការផ្តិតរូបភាពទាល់សោះហើយពេលនេះក៏មាននារីម្នាក់ដែលមាទឹកមុខមិនសូវរីកបានអង្គុយក្បែរកម្លោះសង្ហាដែលមានទឹកមាំដូចគ្នា។

"សួស្តីអ្នកនាង ឡេវេន ! កន្លងមកនេះយើងបានលឺមកថាអ្នកនាងដកខ្លួនចេញពីការថតខ្សែភាពយន្តនឹងគម្រោងផ្សេងៗរបស់ក្រុមហ៊ុន លូកាស្រ្តូ ពេលដែលមានរឿងអាស្រូវដែលទាក់ទងអំឡុងមួយរយៈមុនមកដល់ពេលមួយចំនួនដែលនៅពីក្រោយខ្នងនាងបានលាតត្រដាងចេញមកចង់ដឹងថាវាជាការពិតដែររឺទេសុំអ្នកនាងជួយបំភ្លឺ?"។ មានអ្នកសែតម្នាក់ក៏សួរនាំហើយ ឡេវេន ក៏សម្លឹងពួកគេមុននឹងស្រវាចាប់មេក្រូមកនិយាយ។

"ចា៎ អរគុណសម្រាប់សំណួររបស់បងៗអ្នកកាសែតថ្ងៃនេះ! ហើយនាងខ្ញុំ ឡេវេន ប័រណឺនដូ ក្នុងថ្ងៃនេះសុំចេញមកបកស្រាយការពិតទាំងស្រុងនៃរឿងអាស្រូវជាច្រើនដែលបានកើតឡើងជូនអ្នករាល់គ្នាឲ្យបានជ្រាប! ចា៎ នាងខ្ញុំសុំប្រាប់ចំពោះមុខនឹងការពិតទាំងអស់ដែលកើតមានកន្លងមកនេះថាជាការពីត! កន្លងមករយៈជាងប៉ុន្មានខែមកនេះគឺមានរឿងរ៉ាវជាច្រើនដែលទាក់ទងទៅនឹងខ្ញុំបានប្រើសម្តីមិនសមរម្យមកអ្នកសម្តែងដូចគ្នាឈ្មោះអ្នកមាង ហ្វីន ហើយមានបង្កជាការវាយតប់ជាមួយគាត់នោះក៏ជាការពិតហើយនាងខ្ញុំក៏សុំទោសជាខ្លាំងដល់ទង្វើមិនសមរម្យនោះឯង! មួយទៀតខ្ញុំបង្កើតជាសម្តីមុសាប្រាប់អ្នកកាសែតថាខ្ញុំធ្វើនេះដើម្បីការពារអ្នកគាំទ្រទាំងពិតវាជារនាំងបាំងការពិតនឹងមុខមាត់ដ៏ពិសពុសរបស់ខ្ញុំទេ! កាលមុននោះគឺខ្ញុំពិតជាមនុស្សមានអំណួតនឹងភាពជោគជ័យរបស់ខ្លួនហើយក៏មិនធ្លាប់មានទេចិត្តគោរពនរណាម្នាក់កន្លងមកដោយស្មោះចេញពីចិត្តឡើយ! មួយទៀតកំហុសដល់អាក្រក់របស់ខ្ញុំបែរជាទៅមណ្ឌលកុមារកំព្រាហើយប្រើរូបភាពសប្បុរសធម៌ធ្វើជារនាំងការពារខ្លួននេះឯង! ខ្ញុំបានយករឿងនេះមកលុបលាងកំហុសរបស់ខ្ញុំហើយធ្វើជាល្អឲ្យគ្រប់គ្នាបានដឹងថា ឡេវេន គឺពិតជាមនុស្សល្អម្នាក់មែន! តែតាមពិតទៅគឺខ្ញុំអាក្រក់បំផុតក៏មិនគួរឱ្យអ្នកគ្រប់គ្នាស្រឡាញ់និងគាំទ្រផងដែរ! ខ្ញុំធ្លាប់និយាយមើលងាយអ្នកជុំវិញខ្លួននិងបានធ្លាប់ឲ្យតម្លៃនរណាម្នាក់សោះ! ខ្ញុំធ្លាប់ប្រមាថគេហើយខ្ញុំប្រើពាក្យសំដីត្រគោះត្របោកមកលើមនុស្សដែលមានគុណលើខ្ញុំតែខ្ញុំក៏មិននឹកគុណគេបែបជាធ្វើចរិកឆ្មើងឆ្មៃ! បន្ទាប់មកវាក៏ហុចផលឱ្យមកខ្ញុំដែលបានបែកធ្លាយរឿងអាស្រូវទាំងអស់ក្រោយការវះបេះដូងរបស់ខ្ញុំនេះឯងហើយទទួលស្គាល់ថាទាំងនោះជាកំហុសខ្ញុំ! ខ្ញុំបាននាំទុក្ខមកឲ្យក្រុមហ៊ុន លូកាស្ត្រូ ! រាល់បញ្ហាកន្លងទាំងអស់គឺដោយសារតែខ្ញុំ! ដូច្នេះខ្ញុំក៏សំរេចចិត្តចាកចេញពីលោកចាងហ្វាងដើម្បីកុំឲ្យនាំទុក្ខដល់គាត់"។ ឡេវេន ក៏រៀបរាប់ហើយ ហូស៊ុក សម្លឹងនាងដោយមុខស្មើឃើញថា ឡេវេន មានទឹកមុខស្រពោនយ៉ាងណាហើយអ្នកកាសែតក៏ថតមិនឈប់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now