ភាគទី ៧ : បំបាក់មុខយើង ?

516 22 4
                                    

"អាឡូ!! យើងលឺហើយ!!! ហ៊ើយ !! កុំទាន់សួរនាំពីរឿងលុយបានទេ?! យើងមិនយកវាទៅណាទេហើយនឹងរៀបចំបង្វិលទៅឲ្យឯងនៅថ្ងៃស្អែកហើយ! ជាមនុស្សមានសាច់ឈាមជាមួយគ្នាសោះម៉េចក៏ចាំបាច់ដល់ថ្នាក់នេះ!! អឺៗដឹងហើយ! បានហើយ!"។ រាងកាយខ្ពស់របស់បុរសម្នាក់ដែលដើរចេញពីបន្ទប់អ្នកជម្ងឺដោយទឹកមុខមិនល្អសោះក៏លើកទូរស័ព្ទមកនិយាយដោយតានតឹងមុននឹងចុចបិទហើយឺរជ្រែងហោប៉ៅដោយជាមួយមួម៉ៅហើយគេគឺជា ចារ៉េន មិត្តប្រុសរបស់ ឡេវេន នោះឯង។

"ស្អីចេស?!! ធុញណាស់!"។ គេក៏មកដល់បន្ទប់ពិគ្រោះជម្ងឺមួយហើយឈររអ៊ូទើបគិតនាំខ្លួនទៅវិញតែក៏មើលឃើញមនុស្សស្រីម្នាក់ដែលនាំឲ្យគេត្រូវឈប់ហើយចងចិញ្ចើមមុននឹងគេលួចពួនចាំស្តាប់សន្ទនារបស់ពួកគេក៏ព្រោះតែទ្វារបន្ទប់នោះហើប។

"នេះខ្ញុំចង់ពិគ្រោះជាមួយអ្នកនាង ម៉ាហ្សារីន ថាអ្នកនាងគួរតែទទួលការព្យាបាលឲ្យបានល្អផងទៅណា៎អ្នកនាង! នេះបញ្ហាសុខភាពរបស់អ្នកនាងនឹងចុះយ៉ាងខ្លាំងជាងមនុស្សធម្មតាទៅទៀតបើអ្នកនាងខិតខំដាក់សម្ពាធលើខ្លួនឯងមិនឈប់បែបនេះ! អ្នកនាងដឹងថាបើខ្លាំងក្លានឹងធ្វើឲ្យប៉ះពាល់ដល់បេះដូងរបស់អ្នកនាងទៀតផង! ហើយបេះដូងរបស់អ្នកនាងគឺជាប្រភេទបេះដូងដែលមានសុខភាពល្អក៏ត្រូវនឹងគ្រប់ប្រភេទនៃឈាមដែរ! មនុស្សច្រើនណាស់គេចង់វះកាត់ប្តូរបេះដូងមួយដែលល្អដូចជាអ្នកនាងចឹង! នេះអ្នកនាងកើតមកជាមួយបេះដូងបែបនេះទៅហើយម៉េចក៏មិនថែវាឲ្យល្អផងទៅ?"។ ដុកទ័រ ចំណាស់ម្នាក់បានអង្គុយរៀបរាប់ទៅកាន់នារីម្នាក់ដែលអង្គុយញញឹមស្ងួតក្រោយពេលនាងចេះតែមិនស្រួលខ្លួនហើយនាងក៏សម្រេចចិត្តមកដោយមិនប្រាប់ ហូស៊ុក ឲ្យដឹងថានាងមកទីនេះឡើយ។

"គេអរគុណច្រើនណាស់ដល់ដំបូន្មានរបស់លោកគ្រូពេទ្យ! ខ្ញុំនឹងខិតខំប្រឹងយកចិត្តទុកបន្ថែម! តែខ្ញុំមានរឿងមួយចង់ពឹងលោកគ្រូបានទេ?"។ ប៊ែលឡា ក៏មានសំណើបែបនេះមកកាន់ ដុកទ័រដែលសម្លឹងមុខនាងពេញដោយចម្ងល់។

"មានអ្វីរឺអ្នកនាង?"។ ដុកទ័រ ក៏សួរហើយ ប៊ែលឡា ក៏ញញឹម។

"នេះខ្ញុំចង់ធ្វើឯកសារស៊ីញ៉េបរិច្ចាគបេះដូងរបស់ខ្ញុំទៅដល់អ្នកដែរត្រូវការលោក ដុកទ័រ !"។ ដំណើរធ្វើឲ្យ ដុកទ័រ បើកភ្នែកធំៗមើលនាងដោយភ្ញាក់ផ្អើលតែម្តង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now