ភាគទី ១៣ : កលល្បិចខ្មៅងងឹត

421 18 4
                                    

"សួស្តីអ្នកនាង ឡេវេន !!! នេះជួយបកស្រាយបន្តិចបានទេទៅលើរឿងរ៉ាវដែលអ្នកនាងបានវាយតប់គ្នាជាមួយអ្នកនាង ហ្វីន ថ្ងៃមុននោះចា៎?"។ ពេលដែលរាងស្តើងបានបោះជំហានមកដល់ខាងក្រោមក៏មានអ្នកកាសែតចោមរោមហើយអ្នកនាង ឡេវេន ក៏ទម្លាក់ទឹកមុខមុននឹងញញឹមស្ងួត។

"នេះជាលើកដំបូង ឡេវេន ក៏សុំទោសទៅបងៗអ្នកកាសែតទាំងអស់គ្នាដែលធ្លាប់គិតថាខ្ញុំជាមនុស្សស្កូតបូតហើយក៏ចង់ប្រាប់ទៅអ្នកគាំទ្រទាំងអស់គ្នាដែលខ្ញុំបានធ្វើឲ្យអន់ចិត្ត! តាមពិតទៅខ្ញុំពិតជាចង់ខាំមាត់សង្កត់ចិត្តខ្លាំងណាស់លើរឿងនេះ! ពេលនេះខ្ញុំមកបកស្រាយហើយក៏មិនចង់វែកញែកច្រើន! ខ្ញុំព្យាយាមបំផុតនឹងចងចិញ្ចើមធម្មតាជាមួយអ្នកនាង ហ្វីន មិនតិចដងទេតែគាត់បែរជាព្យាយាមរករឿងខ្ញុំមិនឈប់! មនុស្សក៏ចេះមានកំហឹងដែរ! នេះគេព្យាយាមចាក់រុកលោកចាងហ្វាងឲ្យកាត់ប្លង់ថតរបស់ខ្ញុំមិនតិចដងទេហើយព្យាយាមរករឿងខ្ញុំដោយគ្មានមូលហេតុតែខ្ញុំគិតថាបើខ្ញុំមិនប្រកែកតបតប្រហែកជាមិនអីតែកាលពីថ្ងៃមុននោះគាត់គឺរករឿងខ្ញុំខ្លាំងណាស់...ហ៊ឹម...ជ្រុលណាស់!!"។ ពេលនេះ ឡេវេន ក៏បង្ហាញតំណក់ទឹកភ្នែកហើយអ្នកកាសែតក៏នាំគ្នាអាណិតនាង។

"មានអ្វីរភងអ្វីទៅអ្នកនាង ? នេះសម្រួលអារម្មណ៍សិនទៅ!"។ អ្នកសែតម្នាក់ក៏ហុចកន្សែងឲ្យនាងហើយ ឡេវេន ក៏ងើបមុខទទួលហើយញញឹម។

"ហ៊ឹក...អរគុណបងៗ! នេះខ្ញុំមិនចង់និយាយនោះទេ! បើអ្នកណាគិតខ្ញុំអាក្រក់ក៏គិតចុះ! តែអ្វីដែលខ្ញុំចង់និយាយប្រាប់គ្រប់គ្នាពីបញ្ហាដែលកើតឡើងរវាងខ្ញុំនឹងអ្នកនាង ហ្វីន គឺជារឿងដែលគាត់មិនគួរនិយាយប្រមាថដល់អ្នកមានគុណរបស់ខ្ញុំហើយនឹងអ្នកគាំទ្រខ្ញុំនោះទេ!!! គាត់ប្រើសម្តីមិនសមរ្យមកលើអ្នកមានគុណនឹងអ្នកគាំទ្ររបស់ ឡេវេន តើឲ្យខ្ញុំធ្វើចិត្តបាបយ៉ាងម៉េចទៅ? ហ៊ឹក...នេះបើប៉ះពាល់មកត្រឹមខ្ញុំទោះជេរស្តីក៏ដៀលក៏ខ្ញុំមិនមាត់ហើយសុខចិត្តចុះចាញ់តែគាត់...ហ៊ឹក...!"។ ឡេវេន ក៏ខ្សឹបខ្សួលមុននឹងអ្នកកាសែតក៏ភ្ញាក់ផ្អើលជាខ្លាំងនឹងសកម្មភាពនាង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now