ភាគទី ៥៧ : ជម្រើសឈឺចាប់

480 30 10
                                    

វីឡាត្រកូល លូកាស្រ្តូ ...

ពេលនេះរថយន្តទំនើបក៏ចតត្រឹមវីឡាដ៏ស្កឹមស្កៃនេះហើយក៏ឃើញនូវមនុស្សពីរនាក់ដែលមានទឹកមុខមិនស្រស់បស់សូម្បីបន្តិចស្ថិតក្នុងរថយន្តមិនមាននរណាម្នាក់ដែលមាត់ករសោះឡើយទើប ឡេវេន ងាកមកមើលគេដោយហើមភ្នែកព្រោះតែនាងបានខ្សឹបខ្សួលតាមផ្លូវមករហូតទម្រាំធ្វើចិត្តបាន។

" ហូស៊ុក -!"។ នាងក្រមុំក៏ហើបបបូរមាត់ស្អាតបម្រុងនិងនិយាយតែអ្វីដែលនាងភ្ញាក់ផ្អើលគឺកាយក្រាស់បានបើកទ្វារឡានចេញមកមុនទៅហើយដោយមិនសម្លឹងនាង។

រីឯ ឡេវេន ក៏បានត្រឹមបិទភ្នែកហើញអោនមុខចុះវិញមុននឹងនាងខាំមាត់បន្តិចមានអារម្មណ៍ថាឈឺណាស់តែនាងក៏បន្ទោសគេមិនបានពេលដែលគេមានអាកប្បកិរិយាបែបនេះព្រោះតែនាងនោះទេជាអ្នកសម្រេចចិត្តធ្វើចឹងដាកគេមុន។

"លោកប្រុសអញ្ចើញពិសារបាយសិនទៅចា៎! ពួកយើងទើបតែរៀបចំម្ហូបអាហារជូនលោកប្រុសនឹងអ្ននាង ឡេវេន !"។ ពេលដែលរាងកាយក្រាស់ដើរដល់ក្នុងវីឡាក៏មានមេការរាក់ទាក់ស្រាប់ហលយគាត់ក៏សម្លឹងមើល ឡេវេន នៅក្រោយខ្នងដោយងឿងឆ្ងល់បន្តិចហើយពេលគ្រប់គ្នានៅទីមេះក៏គ្មានរណាដែលគេស្អប់ ឡេវេន ទៀតឡើយក្រោយការពិតត្រូវលាយត្រដាងតែ ហូស៊ុក ក៏ជ្រែងហោប៉ៅសម្លឹងមេការគេដោយមុខមាំ។

"ពីពេលនេះទៅមិនបាច់រៀបចំអាហារឲ្យគេឡើយព្រោះគេមិនត្រូវការនៅទីនេះទៀតទេ!"។ នាយកម្លោះក៏បោះជំហានទៅលើស្របនឹង ឡេវេន ដែលឈរសម្លឹងមើលគេដោយមុខស្រពោនរីឯអ្នកបម្រើក៏បានត្រឹមចំហរមាត់គ្រប់គ្នាមុននឹងនាងក្រមុំក៏ដើរទៅលើដែរ។

មកដលើជាន់ខាងលើមងករមមក៏រុញទ្វារចូល្លយកីឃើញកាយករាសឈរជ្រែងហោបោោះោនៅមុខបង្អុចសម្ឹងទភចាងករៅទើហនាងឈរមលែដផយកកងចិត្ហាកឈឺផកសរមិនបាតើសឡគលយ។

"ខ្ញុំមិនបានជូន វេន ទៅផ្ទះទេ! ពេលរៀបចំរបស់ដែលត្រូវការហើយ វេន អាចប្រើអ្នកបមករលខាងក្រៅឲ្យជូនទៅបាន!"។ ហូស៊ុក និយាយបែបនេះហើយសព្វនាមហៅគ្នាពេលនេះស្តាប់មកពិតជាឃ្លាតឆ្ងាយពីគ្នាខ្លាំងណាស់ហើយ ឡេវេន ក៏ខាំមាត់បន្តិចមុននឹងនាងប្រឹងវាសទឹកភ្នែកចេញ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now