ភាគទី ៦១ : មិនលើកលែង

710 35 14
                                    

ក្នុងរថយន្ត ....

និយាយពីកម្លោះសង្ហា ហូស៊ុក វិញ ពេលនេះគេព្យាយាមចូលក្នុងក្លឹបមួយដលក្លឹបមួយក្នុងចិត្តកានតែច្របូកច្របល់លាយលំនឹកដល់ថានាងធ្វើដំណើរទៅក្លឹកំសាន្តទាំងខ្លួននាងជាស្រីស្អាតហើយជាតារាល្បីតែនាងមានការងារអ្វីដែលត្រូវទៅកន្លែងដែលមិនមានសុវត្ថិភាពពេលនេះទៅហើយនាងរកការងារអីទៅនៅទីនោះ។

<រឺុង រឺុង >"អាឡូ !!!"។ ពេលនេះនាយសង្ហាកំពុងតែបើករថយន្តតែម្នាក់ឯងដោយចិត្តអន្ទះសារហើយក៏មានទូរស័ព្ទមួយខលមកកាត់ទើបនាយទាញកាសមកពាក់ឆ្លើយឆ្លងដោយមិនទាន់បានស្គាល់លេខដែលខលមកនៅឡើយ។

( អាឡូបង ហូស៊ុក ! បងនៅឯណាទៅ? )។ ពេលដែលលឺសម្លេងអ្នកទាក់ទងមកហើយទើប ហូស៊ុក គេចងចិញ្ចើមបន្តិច។

"ជុង មែនទេ? នេះបងកំពុងតែរវល់ណា៎! បងមិនបានទៅឯងទេបើឯងចង់ណាត់បងនោះណា៎ ជុង! ចាំលើកក្រោយចុះ!"។ ហូស៊ុក គិតថានាយកម្លោះប្រហែលជាមានបំណងចង់ហៅនាយទៅជួបជុំផឹកស៊ីតាមធម្មតាតែពេលនេះ ជុងហ្គុក ក៏ប្រញាប់និយាយតបមកវិញរហ័សជាងព្រោះខ្លាចថានាយនេះចុចបិទមុននឹងរៀបរាបរឿងសំខាន់។

( អត់ទេបង! ពេលនេះមិនថាបើបងរវល់បែបណា៎ទេតែខ្ញុំសុំអង្វរបង! សុំមកជាបន្ទាន់នៅពេលនេះមកណា៎! ពេលនេះខ្ញុំនៅជាមួយអ្នកនាង ឡេវេន ! បើបងមិនមកច្បាស់ជាស្លាប់ខ្ញុំហើយ! )។<ងឺត!!> ជុងហ្គុក តបហើយនេះជាហេតុដែលនាំឲ្យកម្លោះសង្ហាយកជើងជាន់ហ្វ្រាំងយ៉ាងរហ័សពេលដែលលឺទើបគេតប។

"នេះឯងនៅឯណាទៅ?"។ ហូស៊ុក ក៏ងឿងឆ្ងល់តែគេក៏មិនគិតច្រើនទេព្រោះពេលនេះជាអ្វីដែលគេគួរតែដឹងមិនគេបង្អស់គឺទីតាំង។

( ក្លឹបកំសាន ហ្វាន់ ! បងស្គាល់ទេ?)។ ជុងហ្គុក ក៏ប្រាប់ហើយ ហូស៊ុក ក៏ចងចិញ្ចើមមុននឹងងាកមកខាងឆ្វេងដៃគេសម្លឹងចេញមកកាន់ទីតាំងដែលគេឈប់ចំនេះជាក្លឹបកំសាន្តមួយហើយក៏ចំឈ្មោះតែម្តង។

"បងមកដល់ហើយ!"។ ហូស៊ុក និយាយតបមកវិញក៏ចិចបិទមុនស្ទុះទាញកាសត្រជាក់បោះទៅម្ខាងដោយទឹកមុខមាំជាខ្លាំង។

បន្ទប់សម្រាក វីអាយភី ....

"ឯណា ជុង ?!!"។ ពេលនោះ ហូស៊ុក ក៏រត់ស្ទុះមកជាន់ខាងលើហើយក៏ឃើញអង្គរក្សរបស់ ជុងហ្គុក នៅពេលខាងលើពួកគេអោនគោរព ហូស៊ុក ដែលស្គាល់ថានាយត្រូវជាមនុស្សសំខាន់និងចៅហ្វាយគេ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now