ភាគទី ១៧ : នរណាជាអ្នកបង្ក

656 23 9
                                    

ទឹកមុខរបស់ស្រីស្រស់ ឡេវេន ពេលនេះក៏សម្លឹងមើលប៉ានាងដោយឡេងឡង់ជាមួយកែវភ្នែកមូលក្រឡង់ហាក់មិនដឹងអ្វីសោះមុននឹងនាងក៏ងឿងឆ្ងល់ជាមួយសំណួរជាច្រើនពេញខួរក្បាល។

"បានប្តូរបេះដូងរួចក៏ល្អហើយណ៎បង វេន ! ប្រហែលមិនសូវប៉ះពាល់បេះដូងច្រើនដូចមុនទេ! នេះប្រហែលជាមិនដូចមុនដែលខឹងអីតិចក៏គាំងមែនទេ?"។ ឡេរីន ក៏ចេញមកបែបនេះហើយក្រពាត់ដៃសម្លឹងមើល ឡេវេន ហាក់មិនរីករាយតែទឹកមុខរបស់ ឡេវេន បែរជាធម្មតាទៅវិញ។

"អឺម! នេះសុំទោសដែលកន្លងមកធ្វើឲ្យគ្រប់គ្នាមានការបារម្ភច្រើនចំពោះសុខភាពរបស់ខ្ញុំ! ហើយកូនអរគុណលោកប៉ាខ្លាំងណាស់!!!"។ សុខៗ ឡេវេន បែរជាលើកដៃសំពះលោក ប័រណឺនដូ ទាំងនេះជាទង្វើដែលនាងមិនធ្លាប់ធ្វើហើយ ឡេរីន ក៏លែងក្រពាត់ដៃមុននឹងចងចិញ្ចើមដែលឃើញនាងនិយាយស្រួលជាមួយនឹងនាងបែនេះហើយវាជារឿងដែលកម្របំផុតហើយ។

"នេះក្រោយវះកាត់ប្តូរបេះដូងចឹងបងមានអារម្មណ៍ថាអូន វេន គួរឲ្យស្រលាញ់ណាស់!"។ ពេលនេះ ចារ៉េន ក៏និយាយរីឯ ឡេវេន ក៏ញញឹមស្ងួតដាក់គេ។

"ទេ!!! កុំនិយាយបែបនេះ ចារ៉ដន ! ខ្មាសគេណា៎!! អ៎ មែនហើយលោកប៉ា! តើអ្នកបរិច្គាគបេះដូងឲ្យខ្ញុំគឺជាអ្នកណាទៅ? ខ្ញុំចង់ទៅអរគុណគេណា៎ប៉ា!"។ ឡេវេន ក៏ចាប់ដៃប៉ាគេសួរនាំហើយ លោកប័រណឺនដូ ក៏ទម្លាក់ទឹកមុខបន្តិច។

"ប៉ាលឺមកថាម្ចាស់បេះដូងមួយនេះគឺគេមានឈ្មោះថា ប៊ែលឡា ម៉ាហ្សារីន ! នាងជួបនឹងគ្រោះថ្នាក់ចរាចរណ៍មួយហើយក៏បាត់បង់ជីវិតតែបេះដូងនាងគឺនៅល្អហើយអាចប្រើការបានបូករួមនឹងកូនសុខៗក៏កើតមានរឿងនេះភ្លាមៗដែលទាមទារប្តូរបេះដូងនោះហើយក៏ចំពេលដែលអ្នកនាង ប៊ែលឡា នោះគេធ្វើកិច្ចការបរិច្គាគបេះដូងទុកជាមុនទើបយើងអាចវះប្តូរភ្លាមៗដោយគ្មានឧបសគ្ក! ប៉ាថាកូនប៉ាពិតជាគុណព្រះជួយមែនណា៎!"។ លោក ប័រណឺនដូ ក៏ឪបកូនស្រីតែ ឡេវេន ពេលនេះនាងក៏បើកភ្នែកធំហាក់រន្ធត់ដោយកែវភ្នែកញ័រទទ្រើតទៅវិញ។

"ប-ប៉ាថា...ប៉ាថាបេះដូងនេះជារបស់អ្នកនាង ប៊ែលឡា មែនទេ?"។ នាងក្រមុំក៏លើកដៃស្ទាបដើមទ្រូងខាងមុននឹងសួរនាំប៉ារបស់នាងហើយគាត់ក៏ងក់ក្បាល។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now