ភាគទី ២៣ : ព្រោះនាងពូកែប្រើល្បិច

809 25 15
                                    

<ឈូ>"អឹក...ខឹក...ខឹក!"។ ពេលព្រលឹមយ៉ាងព្រហាមតែបែរជាផ្ទៃមុខស្លេកស្លាំងរបស់ស្រីស្អាតដែលសម្ងំបិទភ្នែកគេងបែរជាត្រូវជោកអស់ដោយសារតែទឹកមួយកែវដែលជាទឹកត្រជាក់បានជះយ៉ាងគំហុបមកលើផ្ទៃមុខនាងនាំឲ្យវាឆួលដល់ច្រមុះតែម្តង។

"នាងក្រោកចេញឲ្យឆាប់ស្រីអាក្រក់!!! ក្រោក!!!!"។ មិនត្រឹមតែមិនទុកឪកាសឲ្យនាងបានដកដង្ហើមទេតែបែរជាមានដៃក្រាស់កន្រ្តាក់ទាញនាងចេញពីគ្រែទាំងនាងក្រមុំពេលនេះគ្មានកម្លាំងទាល់តែសោះ។

"អឹស...លោក...អូយ!!! ខ្ញុំឈឺណាស់...ខឹក!! លោកលែងខ្ញុំសិនទៅបានទេ-អាយ៎!!"។ នាយកម្លោះមិនស្តាប់នូវសម្តីសារសព្ទរបស់នាងទេតែគេបែរជាសម្លក់សម្លឹងនាងដោយកំហឹងហលយទាញនាងទម្លាក់មកលើការ៉ូមុននឹងខាំមត់សម្លក់នាងដូចជាសត្រូវស៊ូស្លាប់យ៉ាងចឹងឯង។

"ថោកទាប! ខ្ញុំមិនត្រូវឲ្យមនុស្សថោកទាបដូចនាងមកនៅលើគ្រែខ្ញុំទេ!!! ហើយជាស្អី? នាងខ្លាំងណាស់ដែលហ៊ានលែងល្បិចកលថោកទាបយ៉ាងមពជាមួយខ្ញុំហេ៎ហា៎ ឡេវេន ប័រណឺនដូ ? ហេតុអីនាងគេងលើគ្រែយើង? ហេតុអីដេកជាមួយយើង? និយាយមក?!!!"។ ហូស៊ុក ពេលនេះស្ទុះទៅអង្រួនស្នានាងក្រមុំស្ទើរតែរបូតក្បាលមកពីខ្លួនខ្លួនទៅហើយតែគេមិនខ្វល់គិតតែទាររកហេតុផលដែលគ្មានចម្លើយពីនាងក្រមុំដែលអង្គុយយំម្តងទៀតពេលដែលជួបនិងរឿងទាំងនេះ។

"ហ៊ឹក....ម៉េចក៏លោកនិយាយបែនេះ? ហ៊ឹក...ខ្ញុំមិនបានរៀបចំល្បិចអីទេ! មិនមែនជាលោកទេរឺដែលចូលមកបន្ទប់ដោយខ្លួនហើយលោកក៏..អាយ៎!!"។ មាត់របស់ ឡេវេន ត្រូវ ហូស៊ុក ច្របាច់យ៉ាងខ្លាំងនាំឲ្យនាងឈឺផងហើយឈឺចិត្តស្របគ្នាខណៈ ហូស៊ុក ពេបមាត់ហាក់ស្តាប់សម្តីនាងមិនចូល។

"តែផ្តាស!!! យើងនឹងរឺដែលចូលមករកស្រីដូចជានាង? ហឹស!!! ចង់និយាយថាយើងរំលោភនាងមែនទេហា៎? ពុទ្ធោហ៊ើយ!!! យើងកោតនាងចេះតែរកនឹកគំនិតអាក្រក់ៗបែបនេះមកទៅរួចណ៎ ឡេវេន !!"។ ហូស៊ុក ច្របាច់ចង្ការនាងហើយក៏បញ្ចូលសម្តីនេះមកនាំឲ្យ ឡេវេន ហាក់ហួសចិត្តសឹងតែទ្រាំនឹងសម្តីចោទរបស់គេមិនបានទៅហើយ។

"ហ៊ឹក...មិនពិត!!! ហ៊ឹក មិនទេ!!! ទោះបីលោកគិតថារឿងមុននោះៗខ្ញុំបានបោកប្រាស់លោកហើយខ្ញុំមានអារម្មណ៍ថាដឹងខុសមែនរាល់ទង្វើដែលពីមុនខ្ញុំបានសាង! តែរឿងនេះជារឿងកិត្តិយស...ហ៊ឹក...ជាអនាគតរបស់ខ្ញុំ!! ហ៊ឹក...ទោះបីខ្ញុំចងសងសឹកលោកក៏មិនដល់ថ្នាក់យកខ្លួនមកឲ្យលោករំលោភចឹងដែរ!!! ហ៊ឹក...លោកប្រមាថកុំខ្ញុំពេកបានទេ?!"។ ឡេវេន ក៏តវ៉ាវិញដោយឆួលចុងច្រមុះហើយឈឺចិត្តខ្លាំងខណៈ ហូស៊ុក មិនស្តាប់ការបកសករាយនាងហើយតែញោចស្មាមញញឹមចុងមាត់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now