ភាគទី ២៩ : ម្នាក់ងងឹតម្នាក់ភ្លឺ

748 24 9
                                    

ក្រុមហ៊ុនឧស្សាហកម្មកំសាន្ត លូកាស្រ្តូ ...

"លោកចាងហ្វាង !!! មានមនុស្សម្នាក់គេចង់ជួបលោកចាងហ្វាង! ប្រាប់ថាគេមានការសំខាន់ខ្លាំងណាស់ចង់ជួបលោកចាងហ្វាង!"។ លេខាផ្ទាល់ខ្លួនរបស់ ហូស៊ុក ក៏ចូលមករាយការណ៍ខណៈនាយសង្ហាដែលអង្គុយលើកៅអីនេះចងចិញ្ចើមជាប់។

"អ្នកណាគេ?"។ នាយកម្លោះងើបមុខចេញពីកុំព្យូទ័រហើយក៏បាញ់ក្រសែភ្នែកមុតសម្លឹងនាង។

"គឺលោក ចារ៉េន !"។ លេខានិយាយប៉ុន្នឹងធ្វើឲ្យ ហូស៊ុក មានអារម្មណ៍ក្តៅភ្លាម។

"ឲ្យគេចូលមក!"។ គេក៏អនុញ្ញាតហើយលេខាក៏ចេញទៅ។

"ខានជួបមុខគ្នាយូរហើយលោកចាងហ្វាង លូកាស្រ្តូ!!"។ បន្តិចក្រោយមកក៏មានសម្លេងរបស់កម្លោះម្នាក់ដែល ហូស៊ុក តែងតែប្រើក្រសែមិនពេញចិត្តមើលគេជានិច្ចនោះឯង។

"ឯងមានការស្អី?"។ ហូស៊ុក ក៏ប្រើក្រសែភ្នែកមុតសម្លក់គេហើយ ចារ៉េន ក៏ញញឹមចុងមាត់ទៅវិញ។

"មកសួរសុខទុក្ខថាលោកចាងហ្វាងនេះធ្លាក់ដុនដាបដល់ណាហើយ? លឺមកថាគម្រោងថតរឿងត្រូវបានផ្អាកអស់ហើយមែនទេ? អូហូយ!!! នេះនៅមានអង្ករដាំបាយញ៊ាំទេ?! បើថាខ្វះខាតចាំខ្ញុំជួយណា៎!!"។ ចារ៉េន ក៏ទម្លាក់ខ្លួនអង្គុយទាំងសាមីខ្លួនជាម្ចាស់ទីនេះមិនអញ្ចើញហើយ ហូស៊ុក គេក៏ក្រោកឈរជ្រែងហោប៉ៅ។

"ឯងកុំទាន់ក្អេងក្អាងពេកណា៎ ចារ៉េន !!! ឯងគិតថារឿងខ្មៅងងឹតដែលឯងបានសាងនោះវាអាចបិតបាំងដល់ពេលណាទៅ?"។ ហូស៊ុក ក៏ងាកមកមើលគេហើយ ចារ៉េន ក៏ញោចស្នាមញញឹមចុងមាត់។

"អូហូយ!! នេះនៅតាមស៊ើបពីរឿងយើយទៀតមែនទេ? ហឹស...ហើយបានតម្រុយនៅនឹង? ប៉ុន្មានភាគរយហើយ? ពេលណាទើបមកចាប់យើងទៅ? យើងចាំឯងឡើងហត់ហើយណា៎! ប្រញាប់ឡើងណា៎! បើមិនចឹងយើងជាអ្នកដែលចាប់ឯងវិញក៏ថាបានណា ហូស៊ុក !"។ ចារ៉េន ក៏និយាយមកដោយមានអំណួត។

"ឯងនឹងដែលចង់ចាប់យើង? សម្អាងលើស្អីទៅ? សម្អាងលើឯងជាមនុស្សដែលប្រើតែរឿងខ្មៅកង្វក់ចឹងនោះមែនទេអា ចារ៉េន ?!"។ ហូស៊ុក ក៏សម្លក់គេហើយ ចារ៉េន ក៏ក្រពាត់ដៃដោយរឹកពារអស្ចារ្យ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now