ភាគទី ៤៥: នាងគឺពិសពុល

518 29 11
                                    

<ក្រាក>ទ្វារនៅបន្ទប់ក្រោមដីត្រូវបានបើកចូលហើយពេលនេះ មែល ក៏កានថាសអាហាមករកនាងក្រមុំដែលអង្គុយឪបខ្លួនផ្អែកនឹងជើងគ្រែនេះដោយមិនងាកក្រោយសម្លឹងមើលនោះទេ។

" វេន ញ៊ាំបាយតិចទៅណា៎! ខ្ញុំបានយកអាហារច្រើនណាស់!"។ មែល ក៏ចូលមកដាក់ថាសអាហារទៅលើការ៉ូហើយមកក្បែរ ឡេវេន តែនាងមិនមានប្រតិកម្មអ្វីទាំងអស់ទើបមួយសន្ទុះក្រោយនាងក៏ងាកក្រោយដោយមុខស្មើហើយសម្លឹង មែល វិញ។

"បានន័យថាម៉េចទៅ មែល ? ខ្ញុំមិនយល់ទេថាឯងកំពុងតែចង់ធ្វើអី? ក្នុងនេះមានថ្នាំពុលមែនទេ? បើចឹងដដែលឯងមិនបាច់ចំណាយកម្លាំងដាំស្លអីទេ! យកកញ្ចប់ថ្នាំមកតែម្តងទៅនោះខ្ញុំនឹងងាយស្រួលផឹកវាឲ្យអស់ហើយស្លាប់តាមបំណងអ្នករាល់គ្នា!"។ ឡេវេន ក៏និយាយដោយទឹកភ្នែកជ្រាបចេញហើយមែល ក៏អោនមុខហើយក៏ចូលទៅកាន់ដៃ ឡេវេន តែ ឡេវេន ក៏វាសដៃនាងចេញ។

"ខ្ញុំដឹងថា វេន ខឹងនឹងខ្ញុំ!!! ខ្ញុំដឹងថាធ្វើមែននេះគឺមិនគប្បីនឹង វេន ទេ! តែខ្ញុំមិនដែលមានបំណងចង់ឲ្យ វេន វេទនាចឹងទេ! បើខ្ញុំដឹងថាខ្ញុំនាំ វេន ទៅរកភាពពិបាកចឹងគឺខ្ញុំមិនធ្វើទេ! ខ្ញុំក៏មានអារម្មណ៍ថាខុសដែកធ្វើចឹងដាក់ វេន តែខ្ញុំគ្មានជម្រើស!"។ មែល ក៏រៀបរាប់ហើយ ឡេវេន ក៏ងាកមើលគេដោយទឹកភ្នែកមុននឹងនាងញញឹមបែបចំអកសខ្លួនឯង។

"និយាយទៅថាគេមានលុយឲ្យឯងច្រើនតាមដែលឯងត្រូវការមែនទេ មែល ? គេឲ្យលុយឯងហើយឯងក៏ធ្វើការឲ្យគេមែនទេ! និយាយត្រង់មកណា៎! កុំនិយាយធ្វើល្អជាមួយខ្ញុំបានទេខ្ញុំសុំអង្វរ!!! ហ៊ឹម...ខ្ញុំហត់ណាស់! ហត់នឹងគិតថាតើគេល្អនឹងខ្ញុំមែនរឺអត់? គេបោកខ្ញុំមែនទេ? ខ្ញុំត្រូវគេបោកប្រាស់មែមទេ? ហ៊ឹក..កុំនាំខ្ញុំឲ្យរស់នៅក្នុងស្ថានភាពបែបនេះអី! បើឯងមិនពេញចិត្តនឹងជួយខ្ញុំហើយាស្អប់ខ្ញុំលហើយក៏ចង់ខ្ញុំមានជីវិតវេទនាដូចអ្នកដទៃក៏ប្រាប់ត្រង់មកណា៎! កុំធ្វើបែបនេះអី! កុំធ្វើដូចជាល្អផងបារម្ភហើយចុងក្រោយក៏ចាកខ្ញុំ! ខ្ញុំក៏មិនចង់ស្លាប់ដោយភាពស្រពិចស្រពិលឡើយ!!!!"។ ឡេវេន ក៏និយាយដោយឈឺចាប់ហើយ មែល ក៏ស្រកទឹកភ្នែកកាន់តែខ្លាំង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now